អស្ចារ្យ​ពិត​ៗ! សម្រស់​ដែនដី​អង្គរ​ពី​លើ​អាកាស​ក្នុង​កម្មវិធី​ទូរទស្សន៍​ថៃ

ជឿជាក់​ថា​ប្រិយមិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ និង​ទៅ​ទស្សនា​ផ្ទាល់​សម្រាប់​ទឹក​ដី​ប្រាសាទ​អង្គរវត្ត ក្នុង​ខេត្ត​សៀមរាប ដែល​ជា​អច្ឆរិយវត្ថុ​ដ៏​ល្បី​រន្ទឺ​មួយ​នៅ​លើ​ពិភពលោក។ តែ​សម្រាប់​ចុង​សប្ដាហ៍​នេះ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនា​ទិដ្ឋភាព​ពី​លើ​អាកាស​របស់​ទឹក​ដី​អង្គរ​វិញ​ម្ដង ដែល​វីដេអូ​នេះ​ត្រូវ​បាន​ដក​ស្រង់​ពី​កម្មវិធី​ទេសចរណ៍​មួយ​របស់​ទូរទស្សន៍​ថៃ គឺ​កម្មវិធី​ “មិន​ធម្មតា”។

 

អស្ចារ្យ​ពិត​ៗ! សម្រស់​ដែនដី​អង្គរ​ពី​លើ​អាកាស​ក្នុង​កម្មវិធី​ទូរទស្សន៍​ថៃ

 

វីដេអូ​នេះ​ត្រូវ​បាន​ថត​ឡើង​កាល​ពី​ឆ្នាំ​មុន ដែល​ក្រុម​ការងារ​ទូរទស្សន៍​ថៃ​បាន​ចុះ​មក​ថត​ផ្ទាល់ ដោយ​ប្រើ​កាមេរ៉ា Drone ថត​ពី​លើ​អាកាស។ ពិធីករ​និង​តារា​សម្ដែង Puri Hiranpruk ដែល​ជា​អ្នក​ចុះ​មក​ផ្ដិត​យក​រូបភាព​ពី​ប្រទេស​កម្ពុជា​ផ្ទាល់​បាន​រៀបរាប់​ពី​ភាព​អស្ចារ្យ​ជា​ច្រើន​ក្នុង​សម័យ​អង្គរ​ និង​បាន​បង្ហាញ​រូប​ភាព​ពី​ប្រាសាទ​អង្គរវត្ត រមណីយដ្ឋាន​ក្បាល​ស្ពាន លើ​ភ្នំ​គូលែន ប្រាសាទ​ភ្នំ​បាខែង… អម​ដោយ​ការ​រៀបរាប់​ពី​ប្រវត្តិ​និង​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​កន្លែង​នីមួយ​ៗ​ផង​ដែរ។ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​តែ​ម្ដង៖

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ Mushroom TV