ប៉ូលិសហុល្លង់ ប្រើសត្វឥន្ទ្រីយ៍ចាប់កូនយន្តហោះគ្មានមនុស្សបើក

6 Videos


តាមប្រភពព័ត៌មាន BBC របស់អង់គ្លេសបានរាយការណ៍ឲ្យដឹងថា ក្នុងពេលដែលបណ្តាប្រទេសនានាកំពុងតែចាត់វិធានការបង្ក្រាបទៅលើកូនយន្តហោះគ្មានមនុស្សបើក ដែលហោះហើរពាសពេញអាកាសនោះ គឺប៉ូលិសហុល្លង់បានក្លាយជាប៉ូលិសមុនដំបូងគេបង្អស់ដែលបានប្រើសត្វស្លាបដើម្បីដោះស្រាយបញ្ហានេះ ។

ប៉ូលិសហុល្លង់ ប្រើសត្វឥន្ទ្រីយ៍ចាប់កូនយន្តហោះគ្មានមនុស្សបើក

ថ្វីដ្បិតតែទង្វើបែបនេះរបស់ប៉ូលិសហុល្លង់ត្រូវបានក្រុមអភិរក្សសត្វស្លាបផ្តោតក្តីបារម្ភក្តី ប៉ុន្តែត្រូវបានភាគីប៉ូលិសបញ្ជាក់អះអាងថា សត្វឥន្ទ្រីយ៍ដែលកំពុងតែប្រតិបត្តិការណ៍ក្នុងបេសកកម្មនេះ គឺគ្មានហានិភ័យអ្វីឡើយ ។

ប៉ូលិសហុល្លង់ ប្រើសត្វឥន្ទ្រីយ៍ចាប់កូនយន្តហោះគ្មានមនុស្សបើក

តាមព័ត៌មានបានឲ្យដឹងថា ចាប់តាំងពីខែមករា ឆ្នាំ ២០១៦ មកម្ល៉េះ ប៉ូលីសហុល្លង់ បានចាប់ផ្តើមសាក ល្បងប្រើសត្វឥន្ទ្រីយ៍ហើរចាប់កូនយន្តហោះគ្មានមនុស្សបើកប្រកបដោយជោគជ័យ ។ ម្យ៉ាងទៀបើតាមគម្រោង ប៉ូលីសហុល្លង់ នឹងបង្វឹកភ្នាក់ងារប៉ូលីសចំនួន ១០០ នាក់ទៀតដើម្បីធ្វើការជាមួយសត្វឥន្ទ្រីយ៍ ។

ប៉ូលិសហុល្លង់ ប្រើសត្វឥន្ទ្រីយ៍ចាប់កូនយន្តហោះគ្មានមនុស្សបើក

អ្នកនាំពាក្យប៉ូលិសហុល្លង់ បានថ្លែងថា អស់ទាំងនេះ គឺប្រើបរិមាណបច្ចេកវិទ្យាទាបទប់ទល់ជាមួយនឹងបរិមាណបច្ចេកវិទ្យាខ្ពស់ ។ អ្នកនាំពាក្យរូបនោះបានប្រាប់អ្នកយកព័ត៌មានថា សត្វឥន្ទ្រីយ៍ចាត់ទុកកូនយន្តហោះគ្មានមនុស្សបើកជាចំណីសម្រាប់ប្រមាញ់ ព្រមទាំងនៅពេលដែលកូនយន្តហោះគ្មានមនុស្សបើកកំពុងតែហោះហើរនៅលើអាកាសនោះ គឺវានឹងហើរសំដៅ រួចហើយប្រើក្រញាំជើងចាប់សង្គ្រប់ និង ហើរយកមកទម្លាក់នៅកន្លែងមានសុវត្ថិភាពមួយ ។

ប៉ូលិសហុល្លង់ ប្រើសត្វឥន្ទ្រីយ៍ចាប់កូនយន្តហោះគ្មានមនុស្សបើក

តាមព័ត៌មានបានឲ្យដឹងទៀតថា បន្ទាប់ពីប៉ូលីសហុល្លង់ សាកល្បងដោយជោគជ័យរួចមក ក៏បានទិញកូនសត្វ ឥន្ទ្រីយ៍សមុទ្រចំនួន ៤ ក្បាលសម្រាប់ហ្វឹកហាត់បន្ថែម ហើយមុនពេលដែលពួកវាធំ ប៉ូលិសហុល្លង់បានជួលសត្វឥន្ទ្រីយ៍ដែលមានសមត្ថភាពគ្រប់គ្រាន់ពីក្រុមហ៊ុនឯកជនមួយដើម្បីបំពេញបេសកកម្មចាប់កូនយន្តហោះគ្មានមនុស្សបើក ។ ម្យ៉ាងទៀត ក្រុមសត្វឥន្ទ្រីយ៍ហោះហើររបស់ប៉ូលិសហុល្លង់ជាលើកដំបូងនឹងបង្កើតជាផ្លូវការនៅក្នុងរដូវក្តៅនាឆ្នាំ ២០១៧ ៕

គ ឡេង

ប៉ូលិសហុល្លង់ ប្រើសត្វឥន្ទ្រីយ៍ចាប់កូនយន្តហោះគ្មានមនុស្សបើកប៉ូលិសហុល្លង់ ប្រើសត្វឥន្ទ្រីយ៍ចាប់កូនយន្តហោះគ្មានមនុស្សបើក