នាយ ព្រែក ចាស់ទុំជំរុញឲ្យរៀបការឆាប់ៗ

6 Videos


នាយ ព្រែក ទើបតែភ្ជាប់ពាក្យមិនបានប៉ុន្មានផង ស្រាប់តែមានលេចលឺពត៌មានថា ក្រុមគ្រួសារទាំងសងខាងមានបំណងចង់ឲ្យនាយព្រែកចូលរោងការឆាប់ៗនេះ ។ ទោះបីជាមានពត៌មានបែបនេះក្តី នាយ ព្រែក បានបញ្ជាក់ប្រាប់ថា ចាស់ទុំពិតជាមានបំណងបែបនេះមែន ប៉ុន្តែក្រោយពីគុណគូរកវេលាល្អដើម្បីរៀបការ ស្រាប់តែគ្រូថារៀបការឆ្នាំនេះមិនបានទេ ត្រូវលើកវេលាទៅឆ្នាំក្រោយវិញ ។

នាយ ព្រែក ចាស់ទុំជំរុញឲ្យរៀបការឆាប់ៗ

ក្នុងចិត្តរបស់ នាយ ព្រែក ក៏ចង់រៀបការឆាប់ៗដែរ បន្ទាប់ពីបានភ្ជាប់ពាក្យកាលពីថ្ងៃទី ០៥ ខែកញ្ញាឆ្នាំ ២០១៦ នេះ នៅខេត្តកំពង់ចាមដែលធ្វើឲ្យផ្អើលអស់អ្នកនៅទីនោះ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ នាយ ព្រែក មានការខកបំណងនោះគឺនាយមិនអាចរៀបការនៅក្នុងឆ្នាំនេះបាន ។ ដោយសារនាយ ព្រែក និង ក្រុមគ្រួសារមានការជឿជាក់លើការទស្សន៍ទាយរបស់គ្រូ ដោយគ្រូបានគុណគូមើលទៅប្រាប់ថា ថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងពីរមិនអាចរៀបការក្នុងឆ្នាំនេះបានទេ វេលាល្អបំផុតគឺនៅឆ្នាំក្រោយ ។

នាយ ព្រែក ចាស់ទុំជំរុញឲ្យរៀបការឆាប់ៗ

នាយ ព្រែក ក៏បានជូនថ្លៃបណ្ណាការដល់ខាងស្រីច្រើនក្រាស់ក្រែលដែរ ទោះបីជានាយ ព្រែក ពុំព្រមបង្ហើបប្រាប់អំពីចំនួនទឹកប្រាប់ដែលជូនទៅខាងស្រីក្តី នាយ ព្រែក បាន ប្រាប់ថានឹងបញ្ជាក់រឿងនេះច្បាស់ក្នុងថ្ងៃអាពាហ៍ពិពាហ៍តែម្តង ។ ទោះយ៉ាណា ត្រឹមតែពិធីភ្ជាប់ពាក្យរបស់នាយ ព្រែក នាពេលកន្លងមក ធ្វើឲ្យផ្អើលអស់អ្នកក្នុង និង ក្រៅសិល្បៈ ។ ចាំមើលពិធីមង្គលការរបស់នាយ ព្រែក វិញម្តង មិនដឹងជាមានការភ្ញាក់ផ្អើលដល់កម្រិតណានោះទេ ។

នាយ ព្រែក ចាស់ទុំជំរុញឲ្យរៀបការឆាប់ៗ

នាយ ព្រែក កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន មិនតែប៉ុណ្ណោះថ្មីៗនេះនាយ ព្រែក ទទួលបាការងារថ្មីៗជាបន្តបន្ទាប់ ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាយកាន់តែល្បីរន្ទឺឡើងនៅក្នុងវិស័យសិល្បៈ ។ ជាពិសេស ព្រែក ទើបតែចូលច្រៀងនៅក្នុងផលិតកម្មថ្មីមួយដែលមានឈ្មោះថា «បុត្រាភាពយន្ត » ដែលត្រៀមនឹងចេញបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់ ៕

អាលីណា

 នាយ ព្រែក ចាស់ទុំជំរុញឲ្យរៀបការឆាប់ៗនាយ ព្រែក ចាស់ទុំជំរុញឲ្យរៀបការឆាប់ៗនាយ ព្រែក ចាស់ទុំជំរុញឲ្យរៀបការឆាប់ៗនាយ ព្រែក ចាស់ទុំជំរុញឲ្យរៀបការឆាប់ៗ