ពិតជាតណ្ហាក្រាសមែន សូម្បីតែយាយអាយុ ៨៦ ឆ្នាំ ក៏មិនលើកលែងដែរ

6 Videos


នៅម៉ោង ១១ យប់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦ មានរឿងដ៏ហួសចិត្តមួយបានកើតឡើង ដោយបុរសចិត្តសត្វ
តិរច្ឆានម្នាក់បានចាប់រំលោភលោកយាយម្នាក់អាយុ ៨៦ ឆ្នាំហើយ តែមិនបានសម្រេចហើយវាយគាត់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ជនរងគ្រោះឈ្មោះ ឌ.ស ភេទស្រី អាយុ ៨៦ ឆ្នាំមានទីលំនៅសព្វថ្ងៃនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។

ជនសង្ស័យឈ្មោះ ប៊ុង ធឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ( ឃាត់ខ្លួន ) ។ ដំបូងឡើយនៅរសៀលថ្ងៃខែឆ្នាំខាងលើ វេលាម៉ោង១៤:៣០ មានប្រជាពលរដ្ឋក្នុងភូមិល្វាទោង បានឃើញជនសង្ស័យឈ្មោះ ប៊ុង ធឿន ដើរមកពីលិចផ្លូវចូលភូមិល្វាទោងដោយសភាពស្រវ៉ឹងជោក ។

ពិតជាតណ្ហាក្រាសមែន សូម្បីតែយាយអាយុ ៨៦ ឆ្នាំ ក៏មិនលើកលែងដែរ

លុះពេលដើរមកដល់ក្នុងភូមិអោយតែ ញក្មេងស្រីៗក៏ដេញចាប់តែត្រូវអ្នកភូមិដេញវាយពេលនោះជនសង្ស័យក៏រត់បាត់ទៅ ។ លុះរហូតដល់ម៉ោង ១១ យប់ថ្ងៃខែឆ្នាំដដែល ជនសង្ស័យខាងលើបានចូលទៅក្នុងផ្ទះជនរងគ្រោះ ក៏ចាប់ស្រាតសារ៉ុងហើយជនរងគ្រោះបានរើបំរ៉ាស់ហើយស្រែកអោយអ្នកភូមិនៅក្បែរនោះជួយ ភ្លាមៗនោះជនសង្ស័យក៏បានវាយទៅលើជនរងគ្រោះបណ្ដាលអោយរងរបួសជាច្រើនកន្លែង បន្ទាប់មកប្រជាពលរដ្ឋដែលនៅក្បែរនោះបានឮសម្លេងស្រែកអោយជួយពេលនោះពួកគាត់ក៏ចុះពីលើផ្ទះទៅមើលស្រាប់តែឃើញជនសង្ស័យកំពុងវាយជនរងគ្រោះ ។

ពិតជាតណ្ហាក្រាសមែន សូម្បីតែយាយអាយុ ៨៦ ឆ្នាំ ក៏មិនលើកលែងដែរ

ឃើញដូចនេះពួកគាត់ក៏ចូលទៅចាប់ជនសង្ស័យចងទុករួចរាយការណ៍មកសមត្ថកិច្ច ប៉ុស្ដិ៍ នៅពេលនោះមេឃភ្លៀងផ្លូវចូលក្នុងភូមិលំបាកធ្វើដំណើរ ដោយថ្មើជើងរហូតម៉ោង ១ រំលងអាទ្រាធថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៦ ទើបយកជនសង្សយ័ដល់ប៉ុស្ដិ៍ ។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅ អធិការដ្ឋានឃាត់ខ្លួន ចាត់ការតាមនីតិវិធីច្បាប់ ៕

សុថាត់