ឈឿន​ ឆៃដែន​ ​សរសើរ​ផល​ សោភ័ណ្ឌ​និង​ ឡៅ​ ចន្រ្ទា​ថា​ សំបូរ​ផ្លែ​ដូច​គ្នា

អ្នក​ប្រដាល់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​គួរ​សម ​ឈឿន​ ឆៃដែន​ បាន​សរសើរ​កីឡាករ​ ផល​ សោភ័ណ្ឌ​និង​ ឡៅ​ ចន្រ្ទា​ ថា​ជា​កីឡាករ​​ដែល​សំបូរ​​ស្នៀត​សម្លាប់​ដៃ​គូ​នៅ​លើ​សង្វៀន​ដូច​គ្នា។

 

ឈឿន​ ឆៃដែន​ ​សរសើរ​ផល​ សោភ័ណ្ឌ​និង​ ឡៅ​ ចន្រ្ទា​ថា​ សំបូរ​ផ្លែ​ដូច​គ្នា

កីឡាករ ឈឿន ឆៃដែន

 

ឈឿន​ ឆៃដែន​ បាន​ឲ្យ ​Sabay ដឹង​ថា​ ​ផល​ សុភ័ណ្ឌ​ និង​ឡៅ​ ចន្រ្ទា​ នេះ​ពិត​ជា​ខ្លាំង​និង​សំបូរ​ទៅ​ដោយ​ស្នៀត​ប្រយុទ្ធ​​ក្នុង​ការ​ផ្ដួល​ដៃ​គូ​ដូច​គ្នា។​ ការ​ប្រើ​ដៃ​កែង​ ជង្គង់ ​និង​ទាត់​ ព្រម​ទាំង​កណ្តាប់​ដៃ​​ប្រកប​ដោយ​​ស្ទាត់​ជំនាញ។ ​ដៃ​គូ​ប្រកួត​ពិបាក​នឹង​ទប់​ទល់​​នឹង​​ទាំង​ពីរ​នេះ​ណាស់​មិន​ដឹង​ថា​ត្រូវ​បិត​ស្នៀត​ណា​ខ្លះ​នោះ​ទេ។

 

«គេ​ទាំង​ពីរ​សុទ្ធ​តែ​ខ្ញុំ​ធ្លាប់​ជួប​ប្រកួត​ សោភ័ណ្ឌ​គេ​ល្អ​វ៉ៃ និង​កែង​ហើយ​គេ​ធ្លាប់​ហាត់​សកល​អាជីព​ទៀត​ ហើយ​ចន្រ្ទា​ក៏​ល្អ​ដែរ​ដូច​ជា​កែង​ជង្គង់​និង​ដៃ»៖ សម្ដី​ កីឡាករ​ ឈឿន​ ឆៃដែន

 

ឈឿន​ ឆៃដែន​ ​សរសើរ​ផល​ សោភ័ណ្ឌ​និង​ ឡៅ​ ចន្រ្ទា​ថា​ សំបូរ​ផ្លែ​ដូច​គ្នា ផល សោភ័ណ្ឌ (ឆ្វេងទី១) ឡៅ ចន្ទ្រា (ស្តាំទី២)

 

ឈឿន​ ឆៃដែន​ សុទ្ធ​តែ​ធ្លាប់​ប្រកួត​​ជា​មួយ​ ​ផល​ សោភ័ណ្ឌ​និង​ ឡៅ​ ចន្រ្ទា​ ដែល​​រូប​គេ​សុទ្ធ​តែ​បរាជ័យ។ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​គូបូតា​ថ្ងៃ​អាទិត្យ​នេះ​ ឈឿន ឆៃដែន​ត្រូវ​ប៉ះ ផល សោភ័ណ្ឌ ខណៈ​ ឡៅ ចន្ទ្រា​​ជួប​កីឡាករ​មក​ពី​ថៃ៕

 

អត្ថបទ៖ នួន​ ស៊ីណា​​​​​