ច្រឡំយកទូរស័ព្ទបញ្ជាគ្រាប់បែក មកថត Selfie ផ្ទុះប៉ើងខ្លួនឯង(មានវីដេអូ)

កាលពីពេលថ្មីៗនេះ មានវីដេអូដ៏តក់ស្លុតមួយ ត្រូវបានបង្ហាញពីសមាជិកក្រុមឧទ្ទាមស៊ីរីមួយក្រុម បានបំផ្ទុះខ្លួនឯង និងសមមិត្ដរបស់ខ្លួន ដោយប្រើទូរស័ព្ទដៃមួយ យកមកថត Selfie តែបែរជាច្រឡំយកទូរស័ព្ទ ដែលតភ្ជាប់ទៅនឹងគ្រាប់បែកមកថតទៅវិញ។

វីដេអូដែលបែកធ្លាយនៅលើបណ្តាញអ៊ិនធើណែតនេះ បានបង្ហាញពីបុរសមួយក្រុមមានសមាជិក៨នាក់ ត្រូវបានគេជឿថា ជាសមាជិកនៃក្រុមឧទ្ទាមស៊ីរីសេរី កំពុងអង្គុយប្រមូលផ្តុំគ្នា ស្រែកច្រៀងនៅមុខកាមេរ៉ា អមទៅដោយកាំភ្លើង ដែលពួកគេកំពុងតែថតវីដេអូឃោសនា ដោយមានដាក់ទង់ជាតិរបស់ក្រុមខ្លួន នៅពីក្រោយថែមទៀត។ 

នៅក្នុងវីដេអូរយៈពេល៣០វិនាទីនេះ ក៏បានបង្ហាញសមាជិកក្រុមឧទ្ទាមម្នាក់ បានទាញយកទូរស័ព្ទដៃមួយ ដែលនៅពីមុខគេយកមកថតរូប Selfie ប៉ុន្តែខណៈពេលដែលគាត់ចុចប៊ូតុងទូរស័ព្ទ បែរជាធ្វើឲ្យផ្ទុះគ្រាប់បែក បង្កឲ្យមានអណ្តាតភ្លើង និងផ្សែងពាសពេញបន្ទប់។

ក្រុមឧទ្ទាមទាំងនោះបានភ្ញាក់ផ្អើលជាខ្លាំង ដោយស្រែកថា «Allahu Akbar» ដែលមានន័យថា «ព្រះគឺអស្ចារ្យ» ខណៈពេលដែលធូលីផ្សែង ហុយពាសពេញ ហើយកាមេរ៉ាបានដួល និងចង្អុលឆ្ពោះទៅរកពិដាន។

តែទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នេះ មិនត្រូវបានគេដឹងថា មាននរណាម្នាក់ស្លាប់ ឬរបួសដោយសារការផ្ទុះនោះទេ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់។ នេះបើតាមអ្នកវិទ្យាសាស្ត្រមកពី Freie University នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ បានរកឃើញថា អ្នកដែលចូលចិត្តផុស ឬបង្ហោះ​ ទិន្នន័យផ្ទាល់ខ្លួននៅលើបណ្តាញសង្គមជារឿយៗ មិនថាតែលើ Status រូបថត Selfie ឬឃ្លីបវីដេអូនិយាយពីខ្លួនឯងជាដើមនោះទេ អាចប្រឈមមុខនឹងដំណើរការខួរក្បាលខុសប្រក្រតី ជាងមនុស្សធម្មតា។

អ្នកទាំងនោះភាគច្រើន ខួរក្បាលពួកគេ តែងបញ្ជាថា ត្រូវតែធ្វើខ្លួនឯងឱ្យភើហ្វិក ឬ ល្អឥតខ្ចោះ (Perfect) ជានិច្ច ច្រើនជាងនរណាៗទាំងអស់ ឬបានយកខ្លួនឯងផ្សារភ្ជាប់ទៅនឹងការយល់ឃើញរបស់ខ្លួនឯង (Self-cognition) ដែលជាញឹកញាប់តែងមានភាពខុសប្លែកពីអ្នកដទៃ។

នេះហើយជាមូលហេតុ ដែលធ្វើឱ្យអ្នកនៅក្បែរខ្លួន គិតថាយើងជាមនុស្សចំលែក ខ្វាយខ្វល់តែពីខ្លួនឯង មិនសូវបានចាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន ឯការចងចាំ វិញ មានការចុះខ្យោយជារឿយៗ ព្រោះរវល់តែឈ្លក់វង្វេងនឹងខ្លួនឯងជ្រុលខ្លាំងពេក។ ឥរិយាបថនេះ នឹងបណ្តាលឱ្យអ្នក ចេះតែមានអារម្មណ៍ថា ចង់ចែករំលែករូបភាពទៅ កាន់មិត្តភក្កិក្នុងបណ្តាញសង្គមដោយមិនដឹងខ្លួន។

ការសិក្សានេះ បានរកឃើញទៀតផងដែរថា អ្នកដែលបានបង្ហោះរូបចូលក្នុង ហ្វេសប៊ុកជាញឹកញាប់ នឹងធ្វើឱ្យកោសិកាខួរក្បាល និងស្រោមខួរក្បាលផ្នែកខាង មុខ ត្រូវធ្វើការធ្ងន់ ហើយស្រោមខួរក្បាលផ្នែកខាងក្រោយវិញ (lateral orbitofrontal cortex) នឹងមានការរីករាលដាលទៅលើខួរក្បាលទាំងមូល យ៉ាងឆាប់រហ័សជាងអ្នក ដែលមិនចូលចិត្តបង្ហោះរូបនៅក្នុងហ្វេសប៊ុក។ យូរៗទៅ វាអាចបណ្តាលឱ្យកើតជំងឺភ្លេចភ្លាំងកម្រិតធ្ងន់ផងដែរ ដែលមិនអាចស្រោចស្រង់បាន។

ដូច្នេះទោះបីជាបណ្តាញសង្គម អាចជួយយើងឱ្យឈានដល់ការប្រើជីវិត នៅក្នុងភាព ស៊ីវិល័យក៏ពិតមែន ប៉ុន្តែសូមកុំភ្លេចថា វាមានគ្រោះថ្នាក់ចំពោះខ្លួនឯង ជាពិសេសគឺ ការធ្វើការរបស់ខួរក្បាល និងមនុស្សមួយចំនួននៅជុំវិញខ្លួនអ្នក កំពុងតែឃ្លាតឆ្ងាយ ពីអ្នកបន្តិចម្តងៗហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ច្រឡំយកទូរស័ព្ទបញ្ជាគ្រាប់បែក មកថត Selfie ផ្ទុះប៉ើងខ្លួនឯង(មានវីដេអូ)

ច្រឡំយកទូរស័ព្ទបញ្ជាគ្រាប់បែក មកថត Selfie ផ្ទុះប៉ើងខ្លួនឯង(មានវីដេអូ)

ច្រឡំយកទូរស័ព្ទបញ្ជាគ្រាប់បែក មកថត Selfie ផ្ទុះប៉ើងខ្លួនឯង(មានវីដេអូ)