ជីវិតអើយ!!!នារីម្នាក់ ប្រុងលោតសម្លាប់ខ្លួន តែប្តូរចិត្តវិញ មានអី ស្លាប់ដដែល….(មានវីដេអូ )

សូមទស្សនាវីដេអូ ៖

បរទេស៖ វីដេអូមួយខ្សែ បានបង្ហាញឲ្យឃើញ នូវហេតុការណ៍ ដ៏គួរឲ្យរន្ធត់ ដោយស្រ្តីម្នាក់នៅលើស្ពាន ចង់លោតចុះសម្លាប់ខ្លួន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ។បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះមានអាយុ២៩ឆ្នាំ មានបំណងចង់លោត ពីលើស្ពានកម្ពស់ប្រហែល១០ម៉ែត្រមួយកន្លែងនៅឯប្រទេសportuduese កាលពីពេលថ្មីៗកន្លងទៅ ក្រោយមានការឈ្លោះប្រកែកគ្នា ជាមួយមិត្តប្រុសរបស់នាងកាលពីយប់រួចមក។

ជីវិតអើយ!!!នារីម្នាក់ ប្រុងលោតសម្លាប់ខ្លួន តែប្តូរចិត្តវិញ មានអី ស្លាប់ដដែល….(មានវីដេអូ )

អ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា ពេលនោះមានមនុស្ស២-៣នាក់ បានព្យាយាមសម្រុះសម្រួលនឹងជួយចាប់នាង កុំឲ្យនាងលោតចុះក្រោម ទើបក្រោយមកនាងបានប្តូរចិត្ត ក្នុងគោលបំណង ចង់ឡើងមកកន្លែងសុវត្ថិភាពវិញ តែជាអកុសលអ្នកជួយចាប់នាងមិនជាប់ ទាញនាងឲ្យមកលើវិញមិនបាន ក៏របូតដៃធ្លាក់ចុះក្រោមស្លាប់ភ្លាមៗតែម្ដង ។ទោះជាយ៉ាងណាក៏ដោយ គេមិនបានដឹងថាមិត្តប្រុសរបស់នាង មានវត្តមាននៅកន្លែងកើតហេតុនោះ រឺក៏អត់នោះទេ ជាក់ស្តែង ក្រោយពេលកើតហេតុ នាងក៏ត្រូវបានគេ ប្រកាសថាស្លាប់នៅនឹងកន្លែង ហើយរឿងរ៉ាវនេះក៏កំពុង ស្ថិតក្រោមការសុើបអង្កេត ពីសំណាក់ប៉ូលិសផងដែរ៕

ប្រភព ៖ khmernews

  • ជីវិតអើយ!!!នារីម្នាក់ ប្រុងលោតសម្លាប់ខ្លួន តែប្តូរចិត្តវិញ មានអី ស្លាប់ដដែល….(មានវីដេអូ )已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:ជីវិតនិងសង្គម
Tags: