ជប៉ុន​នឹង​ចូលរួម​ការ​ល្បាត​ដែនទឹក​ជាមួយ​អាមេរិក នៅ​សមុទ្រ​ចិន​ខាង​ត្បូង

ជប៉ុន​នឹង​ចូលរួម​ការ​ល្បាត​ដែនទឹក​ជាមួយ​អាមេរិក នៅ​សមុទ្រ​ចិន​ខាង​ត្បូង
ជប៉ុនកំពុងតែគ្រោងនឹងពង្រីកសកម្មភាពបន្ថែម នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយការចូលរួមធ្វើការល្បាត និងសមយុទ្ធជើងទឹកផ្សេងៗក្នុងតំបន់ជាមួយអាមេរិក នេះបើយោងតាមលោកស្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ Tomomi Inada មិនត្រឹមតែប៉ុណ្ណោះ ជប៉ុនអាចនឹងផ្ដល់ជំនួយយោធា ដល់ប្រទេសហ្វីលីពីន និងវៀតណាមផងដែរ ។

ជប៉ុន វៀតណាម ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និងតៃវ៉ាន់ សុទ្ធតែជាប្រទេសដែលមានជម្លោះដែនទឹកជាមួយចិន ដោយសារតែចិនទាមទារដែនទឹកនៅភាគខាងកើតកោះ Hainan ចម្ងាយរាប់រយគីឡូម៉ែត្រ មូលហេតុនេះហើយ បានជាប្រទេសក្នុងតំបន់ជាច្រើន នាំគ្នាពង្រឹងបន្ថែមនូវសមត្ថភាពយោធាខ្លួនប្រឆាំងនឹងចិន ។

តុលាការអាជ្ញាកណ្ដាលអន្តរជាតិបានកាត់ក្ដីឲ្យហ្វីលីពីនឈ្នះចិន កាលពីខែកក្កដា ឆ្នាំ២០១៦ តែចិនមិនព្រមទទួលស្គាល់សាលក្រមនេះឡើយ ដោយរឹតតែបន្ថែមសកម្មភាពយោធាបន្ថែម ទាំងនៅសមុទ្រខាងកើត និងខាងត្បូង ហើយវាក្លាយជាកង្វល់មួយដ៏ធ្ងន់ធ្ងរ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ។

លោកស្រី Inada បានថ្លែងថា “ខ្ញុំសូមបញ្ជាក់ពីការតាំងចិត្តរបស់រដ្ឋាភិបាលខ្ញុំ ដើម្បីការពារទឹកដី និងអធិបតេយ្យភាពរបស់យើង ហើយមកដល់ចុងបញ្ចប់នេះ យើងនៅតែបន្តការពារដោយប្រើប្រាស់កម្លាំងផ្ទាល់ខ្លួន ក៏ដូចជារក្សា និងពង្រឹងបន្ថែមរវាងសម្ព័ន្ធមិត្តជប៉ុន អាមេរិកដែរ ។” ។

សូមបញ្ជាក់ថា ជប៉ុនស្វាគមន៍ចំពោះការបម្រុងកងទ័ពអាមេរិក ទាំងជើងទឹក និងជើងអាកាសចំនួន៦០% ឲ្យឋិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះរហូតដល់ឆ្នាំ២០២០ ហើយប៉ុន្មានខែចុងក្រោយនេះ វត្តមានរបស់កងទ័ពអាមេរិក ក៏មានការកើនឡើងក្នុងតំបន់ដែរ ៕

ប្រភព៖ kqube

  • ជប៉ុន​នឹង​ចូលរួម​ការ​ល្បាត​ដែនទឹក​ជាមួយ​អាមេរិក នៅ​សមុទ្រ​ចិន​ខាង​ត្បូង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:ជីវិតនិងសង្គម
Tags: