Duterte: ស្និត​ជា​មួយ​ អាមេរិក​ និង​ស្និត​ជា​មួយ​ប្រទេស ​ចិន​ សុទ្ធតែ​មាន​គ្រោះ​ថ្នាក់​ដូចគ្នា​

Duterte: ស្និត​ជា​មួយ​ អាមេរិក​ និង​ស្និត​ជា​មួយ​ប្រទេស ​ចិន​ សុទ្ធតែ​មាន​គ្រោះ​ថ្នាក់​ដូចគ្នា​
លោក រ៉ូទ្រីកូ ឌូតឺតេ បានសម្រេចចិត្តបញ្ឈប់សមយុទ្ធយោធារួមគ្នា ជាមួយ សហរដ្ឋអាមេរិក ក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីរឿងរ៉ាវជាច្រើនបានកើតឡើង ដោយសារតែសម្ដីរបស់លោក និងជាគោលនយោបាយមិនរណបបរទេស រួមទាំង សហរដ្ឋអាមេរិក គួបផ្សំជាមួយនឹងការខឹងសម្បារចំពោះអ្នករិះគន់សង្គ្រាមប្រឆាំងថ្នាំញៀន ។

ទំនាស់រវាង ហ្វីលីពីន និង សហរដ្ឋអាមេរិក ចាប់ផ្ដើមឡើងមុនពេលសន្និសីទអាស៊ាន ជាពេលដែលលោក ឌូតឺតេ បានប្រើពាក្យប្រមាថចំពោះ អូបាម៉ា នាំទៅរកការលុបចោលជំនួបទ្វេភាគី នៅខាងក្រៅសន្និសីទ ក្នុងប្រទេស ឡាវ ។ ទោះជាលោក ឌូតឺតេ បានសម្ដែងការសោកស្ដាយចំពោះពាក្យសម្ដីរបស់ខ្លួន ប៉ុន្តែការប៉ះទង្គិចបានកើតរួចទៅហើយ ។

មិនតែប៉ុណ្ណោះ លោក ឌូតឺតេ ថែមទាំងលុបចោលគម្រោងទិញអាវុធពី NATO និងកំពុងពិចារណាទិញអាវុធពី ចិន និង រុស្ស៊ី វិញ ប៉ុន្តែលោកនឹងបញ្ជូនអ្នកជំនាញផ្នែកសព្វាវុធទៅកាន់ប្រទេសទាំងពីរដើម្បីសិក្សាជាមុន ។ អ្នកវិភាគមួយចំនួនអះអាងថា មានបំណងចង់ឈរលើគោលនយោបាយឯករាជ្យ ដើម្បីគេចវេះពីការប្រឈមមុខដាក់គ្នារវាង អាមេរិក និង ចិន ឬ ដើម្បីកុំឲ្យ ហ្វីលីពីន ត្រូវបានបំផ្លាញក្នុងជម្លោះរវាងមហាអំណាចទាំងពីរ ។

លោក ឌូតឺតេ ជឿថា ស្និតជាមួយ សហរដ្ឋអាមេរិក និងស្និតជាមួយប្រទេស ចិន សុទ្ធតែមានគ្រោះថ្នាក់ដូចគ្នា ដូច្នេះ ដើម្បីជៀសវាងកុំឲ្យរង្កៀសចិត្តមហាអំណាចទាំងពីរ ហើយនៅតែទទួលបានប្រយោជន៍ពីទំនាក់ទំនងធម្មតា ហ្វីលីពីន ត្រូវតែដើរលើផ្លូវកណ្ដាលមួយ ។

ប្រែសម្រួល៖ kqube
ប្រភព៖ xinhuanet

  • Duterte: ស្និត​ជា​មួយ​ អាមេរិក​ និង​ស្និត​ជា​មួយ​ប្រទេស ​ចិន​ សុទ្ធតែ​មាន​គ្រោះ​ថ្នាក់​ដូចគ្នា​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:ជីវិតនិងសង្គម
Tags: