ចិន ​នឹង​សាងសង់​ស្ថានីយ​យានអវកាស​ផ្ទាល់ខ្លួន​មួយ​ មិន​ឲ្យ​ផុត​ឆ្នាំ​ ២០២០​

ប្រទេស ចិន ទទួលបានជោគជ័យក្នុងការបង្ហោះរ៉ុកែតចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបខេត្ត ជីវគួន ដើម្បីបញ្ជូនយានអវកាស Tiangong-2 ទៅកាន់គន្លងតារាវិថី ជាយានអវកាសមានសមត្ថភាពអាចនាំយកមនុស្ស និងសម្ភារ ព្រមទាំងអាចឲ្យអវកាសយានិកពីរនាក់ស្ថិតនៅក្នុងយាននោះបានរយៈពេល ៣០ ថ្ងៃ ។

ផ្កាយរណប Tiangong-2 នឹងបំពេញបេសកកម្មរយៈពេល ៣៣ ថ្ងៃ គឺយូរជាង ផ្កាយរណប Tiangong-1 ចំនួន ១៨ ថ្ងៃ ។ ប្រទេស ចិន នឹងបង្ហោះយានអវកាស Shenzhou-11 ដែលមានមនុស្សធ្វើដំណើរទៅជាមួយ ចេញពី មជ្ឈមណ្ឌលបង្ហោះផ្កាយរណបខេត្ត ជីវគួន នៅពាក់កណ្ដាលខែ តុលា ដើម្បីនាំយកអវកាសយានិកពីររូប ទៅភ្ជាប់ជាមួយនឹងយានអវកាស Tiangong-2 ។

យានអវកាស Tiangong-2 នឹងធ្វើការពិសោធចំនួន ១៤ លើកផ្សេងៗគ្នា អំពីវិទ្យាសាស្ត្រក្នុងអវកាស និងបច្ចេកវិទ្យាអវកាស បំណងស្វែងរកមធ្យោបាយធ្វើយ៉ាងណាឲ្យមនុស្សអាចស្ថិតនៅក្នុងអវកាសកាន់តែយូរ ។

កម្មវិធីអវកាសតម្លៃរាប់ពាន់លានដុល្លាររបស់ប្រទេស ចិន បង្កើតឡើងក្នុងបំណងសាងសង់ស្ថានីយយានអវកាសអចិន្ត្រៃយ៍មួយ នៅឆ្នាំ ២០២២ ហើយការសាងសង់ស្ថានីយយានអវកាសដំបូងរបស់ប្រទេស ចិន នឹងបញ្ចប់នៅឆ្នាំ ២០២០ ។
ចិន ​នឹង​សាងសង់​ស្ថានីយ​យានអវកាស​ផ្ទាល់ខ្លួន​មួយ​ មិន​ឲ្យ​ផុត​ឆ្នាំ​ ២០២០​

ចិន ​នឹង​សាងសង់​ស្ថានីយ​យានអវកាស​ផ្ទាល់ខ្លួន​មួយ​ មិន​ឲ្យ​ផុត​ឆ្នាំ​ ២០២០​
ប្រភព៖ space

  • ចិន ​នឹង​សាងសង់​ស្ថានីយ​យានអវកាស​ផ្ទាល់ខ្លួន​មួយ​ មិន​ឲ្យ​ផុត​ឆ្នាំ​ ២០២០​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:ជីវិតនិងសង្គម
Tags: