ថៃហាមឃាត់មិនឱ្យខ្មែរនាំចូលផ្លែស្វាយកែវរមៀត និងផ្លែមៀន ខាងភាគីខ្មែរឆ្លើយតបវិញ មិនកុម៉្មង់ទិញផ្លែឈើថៃ នាំឱ្យ អាជ្ញាធរខេត្តច័ន្ទបុរី និងខេត្តប៉ៃលិន បើកកិច្ច ប្រជុំសម្របសម្រួលគ្នាភាគីថៃក៏បានអនុញ្ញាតឱ្យកម្ពុជានាំចូលកសិផលនោះវិញហើយ

ខេត្តប៉ៃលិន៖ កិច្ចប្រជុំយ៉ាងប្រញ៉ាប់បន្ទាន់មួយបានធ្វើឡើងម្តងទៀតរវាងអាជ្ញាធរខេត្តច័ន្ទបុរី ប្រទេសថៃ និងខេត្តប៉ៃលិន ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅច្រកព្រំដែនអន្តរជាតិព្រំ ក្រោយពីកិច្ចប្រជុំលើកមុនបានបរាជ័យ រវាងមន្រ្តីជំនាញនៃភាគីទាំង២ ។កិច្ចប្រជុំម្តងទៀតបានធ្វើឡើងក្រោយកើតនូវភាពមិនចុះសម្រុកគ្នា រវាងកម្ពុជា- ថៃ នៃខេត្តជាប់ព្រំដែនទាំង២ ។ ភាគីថៃបានហាមឃាត់មិនឱ្យកម្ពុជានាំផលិតផលផ្លែកែវរមៀត និងផ្លែមាន ចូលទៅប្រទេសថៃ និងកសិផលមួយចំនួនទៀត ។ បន្ទាប់មកថ្មីៗនេះ ខាងឈ្មួញខ្មែរ ក៏បានឆ្លើយតបទៅវិញមិនកំម៉ង់ទិញផ្លែឈើរបស់ថៃ នាំឱ្យប្រជាជនថៃខាតបង់ក្នុងទឹកប្រាក់១ថ្ងៃជិត២លានបាតស្មើនិងជាង៧ម៉ឺនដូល្លាហើយធ្វើបាតុកម្មប្រឆាំងនិងរដ្ឋបាលខេត្តច័ន្ទបុរី ប្រទេសថៃ ធ្វើឱ្យអាជ្ញាធរខេត្តច័ន្ទបុរី បានមកជួបនិងបើកកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តប៉ៃលិន ដើម្បីរកដំណោះស្រាយជុំវិញបញ្ហានោះ ។

ថៃហាមឃាត់មិនឱ្យខ្មែរនាំចូលផ្លែស្វាយកែវរមៀត និងផ្លែមៀន ខាងភាគីខ្មែរឆ្លើយតបវិញ មិនកុម៉្មង់ទិញផ្លែឈើថៃ នាំឱ្យ អាជ្ញាធរខេត្តច័ន្ទបុរី និងខេត្តប៉ៃលិន បើកកិច្ច ប្រជុំសម្របសម្រួលគ្នាភាគីថៃក៏បានអនុញ្ញាតឱ្យកម្ពុជានាំចូលកសិផលនោះវិញហើយ

កិច្ចប្រជុំរវាងភាគីទាំង២កាលពីព្រឹកមិញ ត្រូវគេមើលឃើញថា អាជ្ញាធរនៃខេត្តទាំង២ បានពិភាក្សាសម្របសម្រួលគ្នា ភាគីថៃគេបានអនុញ្ញាតឱ្យភាគីកម្ពុជា នាំផ្លែស្វាយ និងផ្លែមាន រងការហាមឃាត់កន្លងមកនោះ ឱ្យនាំចូលឡើងវិញជាធម្មតា។ប៉ុន្តែការនាំចូលនោះបានត្រឹម តែក្នុងខេត្តច័ន្ទបុរីប៉ុណ្ណោះ រងចាំដោះស្រាយគ្នាបន្តទៀតរវាងរដ្ឋមន្រ្តីក្រសួងកសកម្មនៃប្រទេសទាំង២ នៅពេលខាងមុខ ។ ប៉ុន្តែក្នុងតំណាក់កាលនេះ បើចង់នាំចូទៅកាន់ក្រុងបាងកកក ធ្វើយ៉ាងណាឱ្យអាជីវករកម្ពុជា-ថៃ ត្រូវនិយាយស្រុះស្រួលតាមវិធីសាស្រ្តណាមួយដែលពួកគាអាចធ្វើទៅបាន ។

លោកអៀង វុធ អភិបាលរងខេត្តប៉ៃលិន ប្រាប់ឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះលោក ក៏បានជម្រាបទៅអភិបាលខេត្តច័ន្ទបុរីថា កាលណាភាគីថៃហាមឃាត់ផ្លែឈើកម្ពុជាមិនឱ្យនាំចូលទៅ ប្រទេសថៃបែបនេះខ្លាចក្រែងប្រជាជនកម្ពុជា កើតក្តីក្តៅក្រហាយនាំគ្នាធ្វើបាតុកម្មប្រឆាំងនិងភាគីថៃមិនឱ្យនាំចូលផ្លែឈើចូលមកកម្ពុជាវិញ ធ្វើឱ្យបញ្ហានេះកាន់តែប៉ះពាល់ធ្ងន់ធ្ងរ ។

 ថៃហាមឃាត់មិនឱ្យខ្មែរនាំចូលផ្លែស្វាយកែវរមៀត និងផ្លែមៀន ខាងភាគីខ្មែរឆ្លើយតបវិញ មិនកុម៉្មង់ទិញផ្លែឈើថៃ នាំឱ្យ អាជ្ញាធរខេត្តច័ន្ទបុរី និងខេត្តប៉ៃលិន បើកកិច្ច ប្រជុំសម្របសម្រួលគ្នាភាគីថៃក៏បានអនុញ្ញាតឱ្យកម្ពុជានាំចូលកសិផលនោះវិញហើយ

លោកអភិបាលរងខេត្តបានប្រាប់ឱ្យដឹងទៀតថា បញ្ហា ភាគីថៃគេស្នើសុំឱ្យភាគីកម្ពុជា ត្រូវមានអង្គភាពត្រួតពិនិត្យគុណភាពអនាម័យផលិតផលកសិផលរបស់កម្ពុជាឱ្យបានត្រឹមត្រូវ លោក ជម្រាបទៅអភិបាលខេត្តច័ន្ទបុរីថា រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា និងរដ្ឋមន្រ្តីកសិកម្មថៃ គ្រោងនិងជួបប្រជុំដោះស្រាយនៅពេលខាងមុខនេះហើយ។ធ្វើយ៉ាងណាឱ្យកានាំចូលផលិតផលកសិផលកម្ពុជា ទៅប្រទេសថៃដំណើរការទៅរលូន ឱ្យត្រូវតាមស្តង់ដា តាមការទាមទាររបស់ភាគីថៃដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំង២ផងដែរ។

ថៃហាមឃាត់មិនឱ្យខ្មែរនាំចូលផ្លែស្វាយកែវរមៀត និងផ្លែមៀន ខាងភាគីខ្មែរឆ្លើយតបវិញ មិនកុម៉្មង់ទិញផ្លែឈើថៃ នាំឱ្យ អាជ្ញាធរខេត្តច័ន្ទបុរី និងខេត្តប៉ៃលិន បើកកិច្ច ប្រជុំសម្របសម្រួលគ្នាភាគីថៃក៏បានអនុញ្ញាតឱ្យកម្ពុជានាំចូលកសិផលនោះវិញហើយ

សូមបញ្ជាក់ថា ក្នុងរយៈពេលប្រហែល១ខែចុងក្រោយនេះភាគីថៃបានបិទមិនឱ្យផ្លែស្វាយកែវរមៀត និងផ្លែមាន រួមនិងកសិផលមួយចំនួនទៀតរហូតដល់១៨មុខ មិនឱ្យនាំចូល ប្រទេសថៃនោះទេ ដោយភាគីថៃគេសំអាងថាផ្លែស្វាយកែវរមៀត និងផ្លែមានរបស់កសិករខ្មែរ មិនល្អ មានផ្ទុកមេរោគ៣ប្រភេទ បង្កឱ្យប៉ះពាល់សុខភាពប្រជាជនថៃ។បញ្ហានេះមន្រ្តីជំនាញ ខេត្តប៉ៃលិន និងមន្រ្តីជំនាញ ខេត្តចន្ទបុរី បានជួបប្រជុំដោះស្រាយម្តងរួចមកហើយ ប៉ុន្តែបរាជ័យ។ លុះកិច្ចប្រជុំនៅព្រឹកមិញរវាងអាជ្ញាធរខេត្តទាំង២បានធ្វើឡើងម្តងទៀត គេមើលឃើញថា បានទទួលលទ្ធផលផ្លែផ្លាមួយចំនួន ហើយរំពឹងថាអាចឈានដល់សម្រេចជោគជ័យ នៅពេលរដ្ឋមន្រ្តីក្រសួងកសិកម្មនៃប្រទេសទាំង២បើកកិច្ចប្រជុំដោះស្រាយជាមួយគ្នានៅពេលឆាប់ៗខាងមុខ ៕ សំ វិច្ឆិកា

 

ថៃហាមឃាត់មិនឱ្យខ្មែរនាំចូលផ្លែស្វាយកែវរមៀត និងផ្លែមៀន ខាងភាគីខ្មែរឆ្លើយតបវិញ មិនកុម៉្មង់ទិញផ្លែឈើថៃ នាំឱ្យ អាជ្ញាធរខេត្តច័ន្ទបុរី និងខេត្តប៉ៃលិន បើកកិច្ច ប្រជុំសម្របសម្រួលគ្នាភាគីថៃក៏បានអនុញ្ញាតឱ្យកម្ពុជានាំចូលកសិផលនោះវិញហើយ

 

ប្រភព៖ Nokorwatnews

  • ថៃហាមឃាត់មិនឱ្យខ្មែរនាំចូលផ្លែស្វាយកែវរមៀត និងផ្លែមៀន ខាងភាគីខ្មែរឆ្លើយតបវិញ មិនកុម៉្មង់ទិញផ្លែឈើថៃ នាំឱ្យ អាជ្ញាធរខេត្តច័ន្ទបុរី និងខេត្តប៉ៃលិន បើកកិច្ច ប្រជុំសម្របសម្រួលគ្នាភាគីថៃក៏បានអនុញ្ញាតឱ្យកម្ពុជានាំចូលកសិផលនោះវិញហើយ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:ជីវិតនិងសង្គម
Tags: