ពុទ្ធោ មិចក៏ទៅជាចឹង! ព្រះសង្ឃមួយហ្វូងស្លៀកស្បង់ជីពរចេញពីវត្ត វាយទៅលើគ្រួសារក្រីក្រដែលប្រកបរបររើសសំបកកំប៉ុង

ហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវត្តទួលទំពូង នេះបើយោងតាមម្ចាស់ហ្វេសប៊ុក Stephen Row សូមស្តាប់ប្រសាសន៏របស់គាត់ “ពេលកំពុងធ្វើដំណើរស្រាប់តែផ្អើលព្រះសង្ឃមួយហ្វូងគ្រងដោយស្បង់ជីពរ ចេញពីវត្តទួលទំពូង វាយគ្រួសារក្រីក្រដែលរករបររើសសំបកកំប៉ុង ជ្រកតាមរបងវត្តលាន់ដោយសម្រែក និងផ្អើលអ្នកតាមដងវិថីងាកមកមើលគ្រប់គ្នា!ទាំងខ្ញុំទាំងគេ មើលដោយភ្ញាក់ផ្អើលនិងអាណិតក្រៃលែងនឹងអ្នកមីងអភ័ព្វទទូចស្រែកយំអោយគេជួយថា ហេតុអីបានជាបុគ្គលតំណាងអោយព្រះពុទ្ធសាសនាដែលគេគោរពប្រតិបត្តិអំពើឃោឃៅយ៉ាងនេះ?”

ពុទ្ធោ មិចក៏ទៅជាចឹង! ព្រះសង្ឃមួយហ្វូងស្លៀកស្បង់ជីពរចេញពីវត្ត វាយទៅលើគ្រួសារក្រីក្រដែលប្រកបរបររើសសំបកកំប៉ុង

គាត់និយាយថាវាមិនមែនជាលើកទី១ឡើយ ដែលព្រះសង្ឃនៅទីនេះធ្វើបាបគាត់ ជាពិសេសរៀងរាល់ខែជិតមានបុណ្យទានស្រាប់តែម៉ិញនេះពេលដែលកំពុងសម្រាកជាមួយគ្រួសារ និងកូនតូចនៅរបងវត្តកន្លែងកើតហេតុ “ព្រះសង្ឃជាច្រើនអមជាមួយដោយអាវុធ ដំបង ដាវសាំម៉ូរ៉ៃ ចេញមកដាក់យកៗលើគ្រួសារគាត់ហ្មង..”អ្នកលក់ដូរក្បែរនោះ គាត់ឃើញហេតុការណ៍នោះគាត់បានបញ្ជាក់ថា ព្រះសង្ឃជាច្រើនឃើញស្បង់ពីចម្ងាយពេញហ្នឹង ហើយអោយខ្ញុំចេញពីមាត់របងក្រែងលោលោកគប់ដុំថ្មចេញមក!បុរសចំនាស់ឈរលើរបងវត្តស្រែកទៅក្នុងវិហារថា អយុត្តិធម៌ណាស់! ហេតុអីធ្វើបាបអ្នកក្រ!ខ្ញុំមើលទៅគាត់អោបកូនដែលបែកគ្រាប់ភ្នែក់ស្រែកយំ ជាមួយនឹងក្រុមគ្រួសារហើយចុះទៅជួយរៃអង្គាសលុយគ្នាអ្នកដែលឈប់តាមផ្លូវ ជូនគាត់បានតិចតួចក៏ប្រញ៉ាប់មកផ្ទះវិញ!នៅពេលនេះសំនាក់ប៉ូលីសកំពុងចុះសាកសួរដល់ព្រះសង្ឃក្នុងវត្តពីរឿងរ៉ាវដើមហេតុហើយ!

រហូតមកដល់ពេលនេះ យើងមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយទេ ដែលបណ្តាលឲ្យព្រះសង្ឈមួយហ្វូងមានការខឹងសម្បដល់ថ្នាក់នេះ ហើយរឿងទាំងអស់សុទ្ធតែមានដំណាក់កាលនៃបញ្ហា ទោះបីជាយ៉ាងណាព្រះសង្ឃក៏មិនអាចប្រព្រឹត្តអំពើបែបនេះទេ សូមរង់ចាំតាមដានព័ត៌មានបន្ថែមទៀតពី Khmernews.info ទាំងអស់គ្នា។

ពុទ្ធោ មិចក៏ទៅជាចឹង! ព្រះសង្ឃមួយហ្វូងស្លៀកស្បង់ជីពរចេញពីវត្ត វាយទៅលើគ្រួសារក្រីក្រដែលប្រកបរបររើសសំបកកំប៉ុង ពុទ្ធោ មិចក៏ទៅជាចឹង! ព្រះសង្ឃមួយហ្វូងស្លៀកស្បង់ជីពរចេញពីវត្ត វាយទៅលើគ្រួសារក្រីក្រដែលប្រកបរបររើសសំបកកំប៉ុង ពុទ្ធោ មិចក៏ទៅជាចឹង! ព្រះសង្ឃមួយហ្វូងស្លៀកស្បង់ជីពរចេញពីវត្ត វាយទៅលើគ្រួសារក្រីក្រដែលប្រកបរបររើសសំបកកំប៉ុង ពុទ្ធោ មិចក៏ទៅជាចឹង! ព្រះសង្ឃមួយហ្វូងស្លៀកស្បង់ជីពរចេញពីវត្ត វាយទៅលើគ្រួសារក្រីក្រដែលប្រកបរបររើសសំបកកំប៉ុង

ប្រភព  ៖ khmernews

  • ពុទ្ធោ មិចក៏ទៅជាចឹង! ព្រះសង្ឃមួយហ្វូងស្លៀកស្បង់ជីពរចេញពីវត្ត វាយទៅលើគ្រួសារក្រីក្រដែលប្រកបរបររើសសំបកកំប៉ុង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:កំសាន្ត
Tags: