អាចម៍​ផ្កាយ​ទម្ងន់​ ៦៦​ តោន​ សំណាង​ល្អ​ធ្លាក់​មិន​ចំ​ផ្ទះ​ ឬ​ អគារ​ណា​មួយ​នៅ​លើ​ផែន​ដី​

អាចម៍ផ្កាយទម្ងន់ ៦៦ តោន ឈ្មោះ Hoba ត្រូវបានគេរកឃើញកាលពីជិត១០០ឆ្នាំមុនក្នុងប្រទេស Namibia គឺជាអាចម៍ផ្កាយធំបំផុតលើពិភពលោក មានអាយុកាលពី ៨ ម៉ឺនឆ្នាំ ។ អាចម៍ផ្កាយទម្ងន់ ៣៧ តោន មួយផ្សេងទៀត ឈ្មោះ El Chaco ក៏ត្រូវបានរកឃើញក្នុងប្រទេស អាហ្សង់ទីន ផងដែរ ធ្លាក់មកលើផែនដីចន្លោះពី ៤ ពាន់ ទៅ ៥ ពាន់ឆ្នាំមុន ។

អាចម៍ផ្កាយធំបំផុតលើពិភពលោកឈ្មោះ Hoba មានល្បាយដែក ៨៤%, នីកែល ១៦% និងសារធាតុផ្សេងៗទៀត ។ ដោយសារទម្ងន់ធ្ងន់ អាចម៍ផ្កាយ Hoba មិនត្រូវបានគេនាំយកចេញពីកន្លែងធ្លាក់ឡើយ ក្រោយពីរកឃើញក្នុងឆ្នាំ ១៩២០ នៅពេលដែលកសិករ បានឮសំឡេងដ៏ខ្លាំងមួយ ធ្វើឲ្យគោរបស់ពួកគេផ្អើល ។ បច្ចុប្បន្ន អាចម៍ផ្កាយ Hoba ទាក់ទាញអ្នកទេសចររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ។

អ្នកវិទ្យាសាស្ត្របានជីករកឃើញអាចម៍ផ្កាយដ៏ធំមួយ ដែលជាដុំអាចម៍ផ្កាយធំបំផុតមួយលើពិភពលោក ក្នុងប្រទេស អាហ្សង់ទីន ដែលអ្នកវិទ្យាសាស្ត្រអះអាងថា មានបានធ្លាក់មកលើផែនដីកាលពីជាង ៤ ពាន់ឆ្នាំមុន ត្រូវបានគេដាក់ឈ្មោះ Gancedo ធ្លាក់នៅក្នុងវាលឋានសួគ៌ ភាគខាងជើងប្រទេស ។ អាចម៍ផ្កាយ Gancedo មានទម្ងន់ ៣០ តោន គឺជាដុំអាចម៍ផ្កាយធំបំផុតទី ៣ ដែលគេរកឃើញនៅលើពិភពលោក ។
អាចម៍​ផ្កាយ​ទម្ងន់​ ៦៦​ តោន​ សំណាង​ល្អ​ធ្លាក់​មិន​ចំ​ផ្ទះ​ ឬ​ អគារ​ណា​មួយ​នៅ​លើ​ផែន​ដី​

អាចម៍​ផ្កាយ​ទម្ងន់​ ៦៦​ តោន​ សំណាង​ល្អ​ធ្លាក់​មិន​ចំ​ផ្ទះ​ ឬ​ អគារ​ណា​មួយ​នៅ​លើ​ផែន​ដី​
ប្រភព៖ kqube, geology

  • អាចម៍​ផ្កាយ​ទម្ងន់​ ៦៦​ តោន​ សំណាង​ល្អ​ធ្លាក់​មិន​ចំ​ផ្ទះ​ ឬ​ អគារ​ណា​មួយ​នៅ​លើ​ផែន​ដី​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:ជីវិតនិងសង្គម
Tags: