ឪពុក​ម្ដាយ​ក្មេង​ស្រី​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​រៀបការ​ប្ដី​នៅ​ចិន​៣​ឆ្នាំ​​សុំ​សម្ដេច​ជួយ​កូន​ត្រលប់​មក​វិញ

មិត្តអ្នកអាន៖ តាមរយៈសារពីប្រិយមិត្តអ្នកអានគេហទំព័រ Kqube.net បានផ្ញើសារដោយ សុំឲ្យក្រុមការងារជួយផ្សព្វផ្សាយ ពីរឿងរ៉ាវដែលក្មេងស្រីម្នាក់បានចាញ់បោកមេខ្យល់ ថាទៅធ្វើការនៅប្រទេសចិន តែបែរជាទៅរៀបការប្តីនៅឯប្រទេសចិនទៅវិញ រហូតមកទល់នឹងពេលនេះ នាងមានកូនចំនួន២នាក់ជាមួយបុរសជនជាតិចិន។

ឪពុក​ម្ដាយ​ក្មេង​ស្រី​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​រៀបការ​ប្ដី​នៅ​ចិន​៣​ឆ្នាំ​​សុំ​សម្ដេច​ជួយ​កូន​ត្រលប់​មក​វិញ

បើយោងតាមលោក ផល ភារុំ ដែលជាអ្នកជិតខាង ត្រូវបានឪពុកម្ដាយ និងមេភូមិពឹងពាក់ឲ្យរកជំនួយដើម្បីបាននាំនារីខ្មែរម្នាក់នោះត្រឡប់មកប្រទេសកំណើតវិញ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានមេខ្យល់រស់នៅខេត្តព្រៃវែង បោកយកទៅលក់មានឈ្មោះ ទេប នឿន កើតឆ្នាំ១៩៨៩ ស្រុកកំណើតនៅភូមិស្រះព្រិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានមេខ្យល់បោកយកទៅលក់ អោយជនជាតិចិនកាលពី៣ឆ្នាំមុន។

ឪពុក​ម្ដាយ​ក្មេង​ស្រី​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​រៀបការ​ប្ដី​នៅ​ចិន​៣​ឆ្នាំ​​សុំ​សម្ដេច​ជួយ​កូន​ត្រលប់​មក​វិញ

លោកបន្តថា រយៈពេលជិត៣ឆ្នាំមកនេះ គ្រួសារនាងគ្មានដំណឹងអ្វីបន្តិចសោះពីនាង ហើយរហូតមកទល់ពេលនេះ ទើបនាងបានទំនាក់ទំនងមកឪពុកម្ដាយ ដោយប្រាប់ថា នាងនៅមានជីវិតនៅឡើយ ហើយចង់ត្រឡប់មកផ្ទះ ដោយសារមិនអាចអត់ទ្រាំនឹងបុរសជាជនជាតិចិននោះ វាយធ្វើបាបរូបនាងបន្តទៀតបាន។ ទាក់ទិនបញ្ហានេះ កន្លងមករូបលោកក៏បានធ្វើការទាក់ទងជាមួយស្ថានទូតខ្មែរ ប្រចាំប្រទេសចិនផងដែរ ដោយមន្ត្រីស្ថានទូតនៅទីនោះឆ្លើយតបមកវិញថា ឲ្យនាងរកមធ្យោបាយទៅកាន់ស្ថានទូតដោយផ្ទាល់។

ឪពុក​ម្ដាយ​ក្មេង​ស្រី​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​រៀបការ​ប្ដី​នៅ​ចិន​៣​ឆ្នាំ​​សុំ​សម្ដេច​ជួយ​កូន​ត្រលប់​មក​វិញ

តែបញ្ហាត្រង់ថា នាងមិនចេះអក្សរហើយមិនចេះភាសាចិនទៀត ណាមួយមិនស្គាល់ពីទីតាំងដែលនាងរស់នៅទៀត ទើបមិនអាចរកមធ្យោបាយដើម្បីទៅកាន់ស្ថានទូតបាន។ ឪពុកម្ដាយរបស់ជនរងគ្រោះក៏ដូចជាមេភូមិ ផ្ទាល់បានត្រឹមតែសំណូមពរតាមរយៈលោក ផល ភារុំ ជាមគ្គុទ្ទេសក៍ទេសចរណ៍ ឲ្យជួយនាំដំណឹងនេះ ធ្វើយ៉ាងណាឲ្យបានដល់នាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីជួយដោះស្រាយបន្ទុករបស់ពួកគាត់។

ដោយនាងទើបតែចេះប្រើប្រាស់ទូរស័ព្ទ បន្ទាប់ពីមានការទាក់ទងមកផ្ទះ ក៏មានការជួយពីលោក ផល ភារុំ លោកក៏បានឲ្យនាងថតរូបភាពខ្លះផ្ញើមកឲ្យលោកដើម្បីងាយស្រូលក្នុងការផ្សព្វផ្សាយរកការអន្តរាគមន៍។

ឪពុក​ម្ដាយ​ក្មេង​ស្រី​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​រៀបការ​ប្ដី​នៅ​ចិន​៣​ឆ្នាំ​​សុំ​សម្ដេច​ជួយ​កូន​ត្រលប់​មក​វិញ

គួរបញ្ជាក់គ្រួសារមួយនេះ ជាគ្រួសារក្រខ្សត់មួយមានកូន៣នាក់ប្រុសម្នាក់២ស្រី តែកាលពី២ឆ្នាំមុន កូនប្រុសត្រូវជាប់គុករហូតមកទល់ពេលនេះមិនទាន់ចេញ ដោយសារខ្ចីម៉ូតូគេជិះ ហើយមិនបានសងត្រឡប់ទាន់ពេល ពេលយកម៉ូតូមកសងគេវិញ ក៏ត្រូវម្ចាស់គេប្ដឹងសមត្ថកិច្ចចាប់ខ្លួនតែម្ដង ដោយឡែកកូនស្រីម្នាក់ក៏គេបោកយកទៅលក់ទៀត៕

ឪពុក​ម្ដាយ​ក្មេង​ស្រី​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​រៀបការ​ប្ដី​នៅ​ចិន​៣​ឆ្នាំ​​សុំ​សម្ដេច​ជួយ​កូន​ត្រលប់​មក​វិញ

ឪពុក​ម្ដាយ​ក្មេង​ស្រី​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​រៀបការ​ប្ដី​នៅ​ចិន​៣​ឆ្នាំ​​សុំ​សម្ដេច​ជួយ​កូន​ត្រលប់​មក​វិញ

 

ប្រភព៖ kqube

  • ឪពុក​ម្ដាយ​ក្មេង​ស្រី​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​រៀបការ​ប្ដី​នៅ​ចិន​៣​ឆ្នាំ​​សុំ​សម្ដេច​ជួយ​កូន​ត្រលប់​មក​វិញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:កំសាន្ត
Tags: