​រដ្ឋាភិបាល​ផ្ដល់​ឥណទាន​​២៧​លាន​ដុល្លារ​ដើម្បី​​ភាពលំនឹង​និង​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុង​ស្រុក​

​រដ្ឋាភិបាល​ផ្ដល់​ឥណទាន​​២៧​លាន​ដុល្លារ​ដើម្បី​​ភាពលំនឹង​និង​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុង​ស្រុក​

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការធ្លាក់ចុះតម្លៃស្រូវយ៉ាងគំហុក នៅរដូវប្រមូលផលស្រូវឆ្នាំនេះ និងដើម្បីឆ្លើយតបនឹងសភាពការណ៍ ជាក់ស្ដែងចំពោះមុខ ដែលតម្លៃស្រូវក្រអូប និងពូជស្រូវក្រអូប បានធ្លាក់ចុះពីតម្លៃ ៩៩ម៉ឺន៥ពាន់រៀល ក្នុងមួយតោន នៅពាក់កណ្ដាលខែសីហា មកដល់ប្រហែល៧៧ម៉ឺនរៀល ក្នុងមួយតោន រាជរដ្ឋាភិបាលបានសម្រេចបង្កើត កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដែលមានប្រាក់សមមូលនឹងចំនួន ២៧លានដុល្លារអាមេរិក សម្រាប់ជាឥណទាន ក្នុងការជួយដល់ការកង្វះទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនានា នៅតាមខេត្តគោលដៅដែលកំពុងជួបបញ្ហា។

បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការដាក់ឲ្យអនុវត្តនូវ កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីគោលដៅស្ថេរភាពវូបនីយកម្ម និងជំរុញការទិញស្រូវក្នុងប្រទេស ដែលកំពុងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រជាកសិករ ជាពិសេសបងប្អូនដែលនៅបណ្តាខេត្តភាគខាងលិចនៃប្រទេសកម្ពុជា។

តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលអាចជម្រុញការប្រមូលទិញស្រូវបានប្រមាណ ៩០,០០០តោន ហើយតម្លៃអាចលើសពី៩៤ ម៉ឺនរៀល ក្នុងមួយតោនស្រូវក្រអូប។ ដោយឡែកសម្រាប់ថវិកាទាំងនេះបានប្រើប្រាស់ប្រាក់បម្រុងរបស់រាជរដ្ឋាភិបាល សមមូលនឹងចំនួន២០ លានដុល្លារអាមេរិក និងប្រើប្រាស់ទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទចំនួន៧លានដុល្លារអាមេរិក។

ដើម្បីបន្តនូវផែនការនេះ ក្រសួងសេដ្ឋកិច្ចបានចាត់នីតិវិធីបញ្ចេញថវិកាសមមូលនឹងចំនួន២០លានដុល្លារអាមេរិកនេះ ជូនធនាគារអភិវឌ្ឍន៍ជនបទហើយ ដើម្បីអនុវត្តគម្រោងពិសេសខាងលើនេះ៕

​រដ្ឋាភិបាល​ផ្ដល់​ឥណទាន​​២៧​លាន​ដុល្លារ​ដើម្បី​​ភាពលំនឹង​និង​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុង​ស្រុក​

​រដ្ឋាភិបាល​ផ្ដល់​ឥណទាន​​២៧​លាន​ដុល្លារ​ដើម្បី​​ភាពលំនឹង​និង​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុង​ស្រុក​

ប្រភព៖ kqube

  • ​រដ្ឋាភិបាល​ផ្ដល់​ឥណទាន​​២៧​លាន​ដុល្លារ​ដើម្បី​​ភាពលំនឹង​និង​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុង​ស្រុក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:ជីវិតនិងសង្គម
Tags: