គង់ ច័ន្ទស្រីមុំ ត្រូវ​ស្វាមី​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ទាំង​យប់ ជា​មួយ​កា​ដូរ​ទូ​រស័ព្ទ​ដៃ iPhone 7 plus តម្លៃ​ជាង១ពាន់​ដុល្លារ

(ភ្នំពេញ)៖ តារាសម្តែងស្រីល្បីល្បាញ ខាងមុខជំនួញ អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងក្តីរំភើបទាំងយប់ ខណៈដែលសុខៗស្រាប់តែស្វាមី លោក គឹម សីហា បានធ្វើឲ្យ​នា​ង Surprisek(ធ្វើឲ្យភ្ញាក់ផ្អើល) ជាមួយនឹងកាដូរ​ទូរស័ព្ទស៊េរីទំនើប iphone 7 plus មួយគ្រឿង ដែលមា​នតម្លៃរហូតជាង១ពាន់ដុល្លារឯណោះ។

តារាស្រីអ្នកនាង​ គង់ ច័ន្ទស្រីមុំ មិនត្រឹមតែសប្បាយរីយរាយ ជាមួយកាដូរទូរស័ព្ទដៃ​ស៊េរីទំ​នើប ដែលទើបនឹងចេញលក់​នៅលើទីផ្សារ នៃប្រទេសកម្ពុជា គឺទូរស័ព្ទដៃម៉ាក iPhone 7 plus នោះទេ ពោលគឺកាលពីថ្មីៗនេះ នាងក៏បានបង្ហាញអារម្មណ៍ ក្រេកអរជាពន់ពេក ជាមួយកាដូររថយន្តស៊េរីថ្មីមួយគ្រឿង ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ ពីស្វាមីលោក គឹម សីហា។

ជាមួយគ្នានឹងការ បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ក្រោយពេលទទួលបានកាដូរ ទូរស័ព្ទដៃម៉ាក iPh​one 7 plus ទាំងកណ្តាលយប់នេះដែរ អ្នកនាង គង់ ច័ន្ទស្រីមុំ ខ្លួនឯងក៏បានសរសេរ​បង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយរូបភាពទូរស័ព្ទដៃ iPh​one 7 plus ពណ៌ខ្មៅថា «ក្តៅៗអ៊ុនៗ​​ទើបតែបានម៉ោង​១១យប់ អរគុណលោកប្តីដែរ បានទិញរបស់លេងថ្មី ឲ្យអូន​ @sey​ha_​kem បានទាំងយប់ផុសទាំងយប់ហ្មង!»។

ស្របពេលដែលតារាសម្តែងស្រី អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញពីរូបភាព​នៃកាដូរទូរស័ព្ទដៃ ស៊េរីទំនើបម៉ាក iPhone 7 plus នៅលើបណ្តាញ​សង្គមហ្វេសប៊ុក​របស់ខ្លួន ជាមួយក្តីរំភើបនេះ​ដែរ ភ្លាមៗនោះ​មានទស្សនិកជាច្រើន បាននាំគ្នាច្រណែន និងលើកសរសើរថា ស្រីមុំ​ ពិតជានារីមានសំណាងខ្លាំងណាស់ ដែលមានស្វាមីចេះយល់ចិត្ត។ មិនតែប៉ុណ្ណោះ​ក៏មានខ្លះទៀតជូ​នពរ ឲ្យចំណងសុភមង្គលរបស់នាង ជាមួយស្វាមី លោក គឹម សីហា កាន់តែមានភាពផ្អែមល្ហែម ទៅថ្ងៃអនាគត៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា គង់ ចាន់ស្រីមុំ ក៏បានធ្វើឲ្យអ្នកគាំទ្រភាគច្រើន បានច្រណែននឹង ជីវិតរបស់នាងយ៉ាងខ្លាំង ជាមួយនឹងការប្រើរបស់ល្អៗ និងម៉ាកថ្លៃៗដូចតារាបស្ចឹមប្រទេស។

ចំពោះតារាស្រីរូបនេះ ត្រូវបានគេដាក់ងារឲ្យដែរថា ជាតារាលេងម៉ូតសម្លៀកបំពាក់ និងស្ទាយលេងខ្លួនឡូយជាងគេបង្អស់ ដែលភាគច្រើន រាល់របស់ប្រើប្រាស់របស់នាង សុទ្ធតែមានតម្លៃថ្លៃ និងម៉ាកល្បីៗតែម្តង។

ជីវិតដ៏ហ៊ឺហារ និងស៊ីវីល័យប្រៀបដូចនឹងសេដ្ឋីនីរបស់ស្រីមុំ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ស្ងើចសរសើរ ហើយក៏មានអ្នកខ្លះ ប្រាថ្នាចង់បានជីវិតដូចជានាងផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីម្នាក់ ដែលអាចនិយាយបានថា មានយីអ៊ុនខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះថា រូបនាងមានទាំងហាងលក់សម្លៀកបំពាក់ ហើយថែមទាំងបើកជំនួញខ្លួនឯងមួយទៀត ដែលនាំចូលផ្តាច់មុខ នូវផលិតផលថែរក្សាសម្ផស្ស ទឹកអប់ និងគ្រឿងតុបតែងមុខជាដើម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload