បទចម្រៀង«បុណ្យភ្ជុំបិណ្ឌនិង«មហាគុណ»របស់ នេន ទុំ ពិតជាប្លែក( មានវីដេអូ )

6 Videos


នៅក្នុងកម្មវិធីប្រគុំតន្ត្រី « អ៊ី ឈីតាន់ »របស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នេះ តារាចម្រៀង នេន ទុំ បានលើកយកបទ ចម្រៀងចំនួនបួនបទ មកបកស្រាយជូនទស្សនិកជនបានស្តាប់និងទស្សនាកំសាន្ត។បទចម្រៀងទាំងនោះ មានដូចជា បទ « បុណ្យភ្ជុំបិណ្ឌ» បទ «មហាគុណ » បទ« មេម៉ាយ នៅអេម»និងបទ « អាមោកលក់លក់ម៉ាំ»។

បទចម្រៀង«បុណ្យភ្ជុំបិណ្ឌនិង«មហាគុណ»របស់  នេន ទុំ ពិតជាប្លែក( មានវីដេអូ )

តារាចម្រៀង នៅពេលឡើងច្រៀងនៅលើឆាក គេយកអ្នករាំឬសម្តែងសុទ្ធតែ ស្រីស្អាតឬប្រុសស្អាត ចំណែកឯ នេន ទុំវិញ យកអ្នកសម្តែង នៅក្នុងបទចម្រៀង សុទ្ធតែ ជាជនក្រីក្រនិងកុមារកំព្រា។

បទចម្រៀង«បុណ្យភ្ជុំបិណ្ឌនិង«មហាគុណ»របស់  នេន ទុំ ពិតជាប្លែក( មានវីដេអូ )

ពេលជួបជាមួយ «ប្រជាប្រិយ» នេន ទុំ បាននិយាយថា ដោយលោកមានគំនិត ចង់ជួយទៅដល់អ្នកក្រីក្រ ទើបលោកប្រឹងដឹកជញ្ជូន ក្រុមសម្តែង ដែលក្រោយពីហ្វឹកហ្វឺនអាចសម្តែងបាន ឲ្យមកចូលរួមក្នុងកម្មវិធីផ្សេងៗ ដើម្បីឲ្យពួកគាត់បានប្រាក់កម្រៃបន្តិចបន្តួចទៅតាមលទ្ធភាព ដែលអាចជួយពួកគាត់តែប៉ុណ្ណោះ។

បទចម្រៀង«បុណ្យភ្ជុំបិណ្ឌនិង«មហាគុណ»របស់  នេន ទុំ ពិតជាប្លែក( មានវីដេអូ )

ចំពោះបទចម្រៀងចំនួនពីរបទ ដែលមានចំណងជើងថា បទ«បុណ្យភ្ជុំបិណ្ឌ »និងបទ« មហាគុណ » ដែលសម្តែង ដោយក្រុមពួកគាត់ទាំងអស់នោះគឺមានអត្ថន័យ បង្ហាញពីទឹកចិត្តម្តាយល្អនិងទង្វើរបស់កូនល្អ ចំពោះមាតា បិតា ជាពិសេសក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។បទចម្រៀងចំនួនពីរបទនេះ ចេញលក់នៅក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងផលិតកម្មRGB ។

បទចម្រៀង«បុណ្យភ្ជុំបិណ្ឌនិង«មហាគុណ»របស់  នេន ទុំ ពិតជាប្លែក( មានវីដេអូ )

សូមស្តាប់ និងទស្សនាកំសាន្ត ជាមួយបទច្រៀងរបស់ នេន ទុំ ដូចតទៅនេះ៖

បទចម្រៀង«បុណ្យភ្ជុំបិណ្ឌនិង«មហាគុណ»របស់  នេន ទុំ ពិតជាប្លែក( មានវីដេអូ )បទចម្រៀង«បុណ្យភ្ជុំបិណ្ឌនិង«មហាគុណ»របស់  នេន ទុំ ពិតជាប្លែក( មានវីដេអូ )
ដោយ ហា នាង