ហង្ស ម៉ារីនី ចោរឆក់កាបូបវិះអស់ទាំងជីវិត

តារាសម្ដែង ហង្ស ម៉ារីនី ដែលទើបជួបហេតុការណ៍អាក្រក់បានប្រាប់ Sabay ឲ្យដឹងថា នាងវិះតែអស់ជីវិតដោយសារចោរឆក់កាបូបកាលពីម្សិលមិញនេះ។

តារាស្រីវ័យ ២៥ ឆ្នាំខាងលើបានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍ម្សិលមិញនេះ នាងវិះនឹងត្រូវឡានបុក ព្រោះតែប្រទាញប្រទង់ជាមួយចោរ។ “រឿងកើតឡើងម្សិលមិញនេះ នៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ពេលដែលខ្ញុំចុះពីលើម៉ូតូ ហើយឈរចាំយកអំណោយពីសប្បុរសជន ដើម្បីចូលរួមកម្មវិធីមនុស្សធម៌ថ្ងៃស្អែកនេះ ហើយចោរជិះម៉ូតូមកឆក់ការបូកទៅ។”

ម៉ារីនី បញ្ជាក់ថា ក្នុងហេតុការណ៍ម្សិលមិញនេះ នាងបាត់បង់សម្ភារៈ និងថវិកាផ្ទាល់ខ្លួនមួយចំនួន។ តែតារាស្រីលេចធ្លាខាងការងារមនុស្សធម៌នេះ បញ្ជាក់ថានាងមិនសូវជាភាពភ័យខ្លាចខ្លាំងទេ។ តែសោកស្ដាយខ្លាំងនោះ គឺលេខទូរសព្ទដែលនាងដែលមានអ្នកស្គាល់ច្រើន។

“ក្នុងនោះមានទូរសព្ទដៃបីគ្រឿង និងលុយកាក់មួយចំនួន តែប្រាក់មិនសូវខ្វល់ទេ ខ្ញុំខ្វល់តែលេខទូរសព្ទទេ ព្រោះខ្លាចគេយកលេខនោះទៅប្រើប្រាស់មិនត្រូវត្រឹម។”

23434

បើទោះជាមានរឿងមិនល្អកើតឡើងលើខ្លួនរហូតស្ទើរបាត់បង់ជីវិតបែបនេះក្ដី ក៏តារាថ្ពាល់ខួចខាងលើប្ដេជ្ញាមិនបោះបង់ការងារសប្បុរសធម៌នេះដែរ។ “មិនត្រឹមតែមិនបោះបង់ទេ តែជំរុញចិត្តខ្ញុំឲ្យរឹតតែធ្វើការងារមួយនេះបន្តទៀត”៕

ប្រភព៖ sabay


ហង្ស ម៉ារីនី ចោរឆក់កាបូបវិះអស់ទាំងជីវិត

ស៊ន សៀវម៉ី ធ្វើខួបកំណើតវ័យ២១ឆ្នាំ

ហង្ស ម៉ារីនី ចោរឆក់កាបូបវិះអស់ទាំងជីវិត

គ្រាន់តែជប់ខ្យល់សោះ ធ្វើឲ្យតារាសម្តែងស្រីចិនម្នាក់ស្លាប់ទាំងវ័យក្មេង!