រុស្ស៊ី​បញ្ចេញ​រថក្រោះ​ទំនើប​បំផុត​លើ​ពិភពលោក បំពាក់​កាំភ្លើងយន្ត​អាច​បាញ់​ចេញ ១០០ គ្រាប់​ក្នុង​មួយ​វិនាទី

    ​រថក្រោះ​ធុន T-14 Armata ភ្ជាប់​ជាមួយ​ឧបករណ៍​ចាប់យក​កាំរស្មី UV ដែល​នឹង​ផ្តល់​សញ្ញា​ព្រមាន​ភ្លាមៗ​ពី​ការវាយលុក​ពី​ខាងមុខ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​វគ្គ​បណ្តុះបណ្តាល​កងទ័ព​មួយ​។​

​    ​ដំណើរការ​សមយុទ្ធ​នេះ​ត្រូវបាន​ផ្តិត​ឡើង​នៅក្នុង​វីដេអូ​មួយ ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​។ ដោយមាន​តម្លៃ ៣,៧ លាន​ដុល្លារ រថក្រោះ​នេះ​កំពុង​ទទួលបាន​ការកោតសរសើ​រថា ជា​អ្នក​ផ្លាស់ប្តូរ​ស្ថានការណ៍​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​សមរភូមិ​។​

រុស្ស៊ី​បញ្ចេញ​រថក្រោះ​ទំនើប​បំផុត​លើ​ពិភពលោក បំពាក់​កាំភ្លើងយន្ត​អាច​បាញ់​ចេញ ១០០ គ្រាប់​ក្នុង​មួយ​វិនាទី

​    ​យ៉ាងហោចណាស់ រថក្រោះ​ធុន​នេះ​ចំនួន ១០០ គ្រឿង ត្រូវបាន​កុ​ម្ម៉ុ​ង​ដោយ​វិមាន​ក្រឹម​ឡាំង ដោយ​វា​នឹង​បញ្ចប់​ការផលិត​រួចរាល់​ក្នុង​ឆ្នាំ ២០១៨​។​

​    ​ចំណុច​ពិសេស​បំផុត​មួយទៀត​របស់​រថក្រោះ​នេះ​គឺមាន​កាណុង​ស្វ័យប្រវត្តិ​អាច​បត់​ទិស​បាញ់​បាន ៣៦០ ដឺ​ក្រេ និង​បាញ់​ក្នុង​ល្បឿន​លឿន​បំផុត​។​

រុស្ស៊ី​បញ្ចេញ​រថក្រោះ​ទំនើប​បំផុត​លើ​ពិភពលោក បំពាក់​កាំភ្លើងយន្ត​អាច​បាញ់​ចេញ ១០០ គ្រាប់​ក្នុង​មួយ​វិនាទី

​    ​រីឯ​កាណុង ១២៥ មិ​លី្ល​ម៉ែត្រ​របស់​វា​វិញ​អាច​បាញ់​ចេញ ១០០ គ្រាប់​ក្នុង​មួយ​នាទី និង​អាច​បាញ់​ចំ​គោលដៅ​នៅ​ចម្ងាយ​ជាង ៨ គីឡូម៉ែត្រ​៕

រុស្ស៊ី​បញ្ចេញ​រថក្រោះ​ទំនើប​បំផុត​លើ​ពិភពលោក បំពាក់​កាំភ្លើងយន្ត​អាច​បាញ់​ចេញ ១០០ គ្រាប់​ក្នុង​មួយ​វិនាទី