NBC ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បន្ធូរ​លក្ខខណ្ឌ​សង ដល់​កសិករ​ដែល​រង​គ្រោះ​ និពន្ធដោយ : ថ្មីៗ       September-17-2016, 11:43 am         40

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132NBC ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បន្ធូរ​លក្ខខណ្ឌ​សង ដល់​កសិករ​ដែល​រង​គ្រោះ​​ធនាគារជាតិ​នៃ​កម្ពុជា បានស្នើ​សុំ​ឲ្យ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ទាំងអស់ ពិចារណា​បន្ធូរបន្ថយ​លើ​លក្ខខណ្ឌ​សង​ឥណទាន ចំពោះ​អតិថិជន​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា ដោយសារ​តម្លៃ​កសិផល​។

​ការស្នើ​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​ស្ថានភាព និង​សែ្វ​ង​រក​ដំណោះ​សមស្រប​ជូន​ប្រជាកសិករ ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការធ្លាក់ចុះ​នៃ​តម្លៃ​កសិផល រវាង​ភាគី​ទាំងអស់​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​។

​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ធនាគារជាតិ ស្ថាប័នរដ្ឋ​មួយ​នេះ ក៏បាន​ស្នើ​បន្ថែមទៀត​ទៅដល់ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់ បន្ត​និង​ពង្រីក​ឥណទាន​ដល់​វិស័យ​កសិកម្ម ជាពិសេស​លើ​ផ្នែក​ស្រូវ​-​អង្ករ ក្នុង​អត្រា​ការប្រាក់​សមរម្យ បន្ត​តាមដាន និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិ​ថ​ជន ដែល​រង​ផលប៉ះពាល់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប និង​បន្ត​អនុវត្ត​យន្តការ​កិច្ចការពារ​អតិថិជន ស្របតាម​បទដ្ឋាន​អន្តរជាតិ​។

​ជាការ​ឆ្លើយតប​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ទទួលយក​សំណើ​ទាំងនេះ ដើម្បី​ផ្សព្វផ្សាយ​ដល់​សមាជិកសមាគម​ដែលជា​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ សម្រាប់​យកទៅអនុវត្ត​ន៍​។ នេះ​បើតាម​ប្រភពពី​ធនាគារជាតិ​ដដែល​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៦ ខែកញ្ញា ដដែល រដ្ឋាភិបាល​បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ២៧​លាន​ដុល្លារ ដើម្បី​សង្គ្រោះ​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ​៕