ឡូយម៉េស! គង់ ច័ន្ទស្រីមុំ កាន់ iPhone 7 Plus មុនគេ

តារាសម្តែងសាច់សខ្ចីអ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញទូរស័ព្ទទំនើប iPhone 7 Plus ពណ៌ខ្មៅដែលទើបនឹងចេញថ្មីក្តៅៗយ៉ាងស្រស់ស្អាតនៅក្នុង Instagram ដែលស្វាមី របស់នាង គឺលោក គឹម សីហា ទិញឱ្យកាលពីជិតពាក់កណ្តាលអាធាត្រថ្ងៃទី ១៦ ខែកញ្ញា ។ ក្រៅពីបង្ហាញទូរស័ព្ទទំនើបចេញថ្មីហើយនោះ គង់ ច័ន្ទស្រីមុំថែមទាំងសរសេរសារអម មកជាមួយរូបថតផងថា «ក្តៅៗ អ៊ុនៗ ទើបតែបានម៉ោង ១១ យប់🙊😆អរគុណលោកប្តីដែល បានទិញរបស់លេងថ្មីអោយ អូន បានទាំងយប់ផុសទាំងយប់ហ្មង» ។

ឡូយម៉េស! គង់ ច័ន្ទស្រីមុំ កាន់ iPhone 7 Plus មុនគេ

អ្នកនាង គង់ ច័ន្ទស្រីមុំ អាចចាត់ទុកថា ជាអ្នកសិល្បៈមួយរូបដែលទិញ iPhone 7 Plus ហើយបង្ហាញនៅក្នុងបណ្តាញសង្គមមុនគេក្នុងចំណោមតារាសម្តែងឯទៀត ។ គង់ ច័ន្ទស្រីមុំ ក៏អាចចាត់ចូលក្នុងចំណោមអ្នកសិល្បៈដែលនិយមលេងម៉ូដសម្ភារៈទំនើបៗផង ដែរ ហើយដែលថ្មីៗនេះស្វាមីរបស់នាងក៏ទើបតែទិញរថយន្តថ្មីទំនើបឱ្យជិះទៀតផង ។

គូស្វាមី ភរិយា អ្នកនាង គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា គឺជាគូស្នេហ៍អ្នក សិល្បៈដែលមានរូបសម្រស់ស្រស់ស្អាត និង មានភាពផ្អែមល្ហែមបំផុត ហើយបច្ចុប្បន្នពួក គេហាក់កំពុងតែមមាញឹកនឹងការរកស៊ីខ្លាំងណាស់ ៕ យ៉ានុ

ប្រភព៖ pmhotnews


ឡូយម៉េស! គង់ ច័ន្ទស្រីមុំ កាន់ iPhone 7 Plus មុនគេ

​មើលឈុតក្រៅឆាករបស់ តូតា ក្នុងរឿងចន្ទ្រា បានដឹងវេទនាប៉ុនណា! (មានវីដេអូ)

ឡូយម៉េស! គង់ ច័ន្ទស្រីមុំ កាន់ iPhone 7 Plus មុនគេ

ស៊ន សៀវម៉ី ធ្វើខួបកំណើតវ័យ២១ឆ្នាំ