ដើម្បីអនាគតអ្នក សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! ឃាត់ខ្លួនមនុស្ស២៨នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនថ្ងៃទី១៦ ខែកញ្ញា

ដើម្បីអនាគតអ្នក សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! ឃាត់ខ្លួនមនុស្ស២៨នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនថ្ងៃទី១៦ ខែកញ្ញា

(ភ្នំពេញ)៖ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិ បានបង្រ្កាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន១៤ករណី ឃាត់ខ្លួន២៨នាក់ មុខសញ្ញាជួយដូរចំនួន២៣នាក់ មុកសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ចំនួន៥.៩ក្រាម ២កញ្ចប់ធំ និង២១កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៩នាក់, នគរបាលកំពង់ស្ពឺ បង្ក្រាប៣ករណីឃាត់ខ្លួន៤នាក់, សៀមរាប បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ ព្រះសីហនុ បង្រ្កាប៣ករណីឃាត់ខ្លួន៥នាក់, កំពង់ឆ្នាំង បង្ក្រាប៤ករណី ឃាត់ខ្លួន៧នាក់ និង បន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕

ប្រភព ៖ freshnewsasia

  • ដើម្បីអនាគតអ្នក សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! ឃាត់ខ្លួនមនុស្ស២៨នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនថ្ងៃទី១៦ ខែកញ្ញា已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:ជីវិតនិងសង្គម
Tags: