ឡូយ! Cavani រក​បាន ៤​គ្រាប់ ពេល PSG បំបាក់ Caen ៦-០ យប់​​មិញ (Video Inside)

(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Edinson Cavani រកបាន៤គ្រាប់ម្នាក់ឯងយប់មិញនេះ ពេលក្រុមភ្ញៀវ Paris Saint-Germain បំបាក់ម្ចាស់ផ្ទះ Caen រហូតដល់ទៅ ៦-០ ដាច់ក្នុងក្របខណ្ឌកំពូលបារាំង Ligue 1 ប្រចាំសប្តាហ៍ទី៥ ជើងទី១។

Edinson Cavani

Edinson Cavani

កីឡាករខ្សែប្រយុទ្ធជនជាតិអ៊ុយរូហ្គាយ Cavani បានធ្វើការបំបែកសំណាញ់ទី១ រហូតដល់ទៅ៤គ្រាប់នាំមុខម្នាក់ឯង មុនគេតាំងពីវគ្គទី​១​មក ក្នុង​នា​ទី​ទី​១២ ២៣ ៣៨ និង​នា​ទី​ទី​៤៥ មុនពេលមិត្តរួមក្រុម Lucas Moura និង Jean-Kevin Ausustin រក​បាន​ម្នាក់​១​គ្រា​ប់​ក្នុង​វគ្គ​ទី​២ នៅ​នា​ទី​ទី​៦៧ និង​នា​ទី​ទី​៧៩ រហូត​ដល់​បញ្ចប់​ការ​ប្រកួត​ពេញ​ម៉ោង​។

caen-psg-0-6-iconsport_vmi_160916_05_08,155202

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមការពារតំណែងជើងឯកឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្នវិញ ដោយមាន១០ពិន្ទុមាន៣ក្រុម​គឺ Monaco និង Nice ក្រោម​ការ​ដឹក​នាំ​របស់​អតីត​គ្រូ​បង្វឹក​​ក្លឹប Sevilla នៃ​ប្រទេស​អេស្ប៉ាញ ដែល​ទើប​តែ​ដឹក​នាំ PSG ប្រកួត​បាន​ត្រឹម​ស្មើ ១-១ ក្នុង​ទឹក​ដី​ពេល​ជួប Arsenal មក​ពី​អង់​គ្លេសក្នុង Champions League៕

lucas-psg-caen-ligue-1-16092016_12yczwfwmjozo1tfyj9qj7udai

សូមទស្សនាវិដេអូ

The post ឡូយ! Cavani រក​បាន ៤​គ្រាប់ ពេល PSG បំបាក់ Caen ៦-០ យប់​​មិញ (Video Inside) appeared first on CamboSport.