ទស្សនា​វិដេអូ ពី​ការ​លេង​កាចៗ​រវាង​ហូឡង់ និង​ព័រ​ទុយ​ហ្គាល់ កាត​ក្រហម​៤ និង​កាត​លឿង​១៦ នៅ World Cup 2006

(ក្រុងម៉ូនិច)៖ ការលេងកាចៗ និងសាហាវៗនៅលើទីលានរវាងក្រុមជម្រើសជាតិហូឡង់ និងព័រទុយហ្គាល់ កាល​ពី​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ពិភព​លោក World Cup 2006 នៅ​ប្រទេស​អាល្លឺ​ម៉ង់ បានធ្វើឲ្យអាជ្ញាកណ្តាលពិន័យ​កាត​ក្រហម​រហូត​ដល់​ទៅ​៤ និង​ពិន័យ​កាត​លឿង​១៦ ក្នុង​១​ប្រកួត​ដ៏​ស៊ី​សាច់​ហុត​ឈាម​នេះ​។
a45abefc-a874-4399-9c36-984fb618e816_500

នេះពិតជាប្រវត្តិសាស្រ្តក្នុងវិស័យបាល់ទាត់ពិតជាពុំអាចបំភ្លេចបានមែន ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ គ្រាដែលក្រុមខ្លាំង​មក​ពី​តំបន់​អឺរ៉ុប​ទាំង​ពីរ​បាន​ជញ្ជក់​ឈាម​គ្នា​នៅ​លើ​ទី​លាន ដោយ​បាន​បង្កជម្លោះម្តងហើយម្តង​ទៀត។

គ្រានោះដែរ លទ្ធផលជាផ្លូវការបញ្ចប់ទៅដោយ ព័រទុយហ្គាល់ បានយកឈ្នះទឹកក្រូចហូឡង់ ១-០ ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ឡើង​ទៅ​ប៉ះ​អង់​គ្លេស ក្នុង​វគ្គ​៨​ក្រុម ខណៈ​ដែល​ហូឡង់​ហាល​អាវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

សូមទស្សនាវិដេអូ ពីការប្រកួតដ៏សាហាវខាងក្រោមនេះ ដើម្បីឲ្យរឹតតែដឹងច្បាស់៖

ប្រពភពី khmertalking

The post ទស្សនា​វិដេអូ ពី​ការ​លេង​កាចៗ​រវាង​ហូឡង់ និង​ព័រ​ទុយ​ហ្គាល់ កាត​ក្រហម​៤ និង​កាត​លឿង​១៦ នៅ World Cup 2006 appeared first on CamboSport.