ដំណឹងល្អសម្រាប់អ្នកចូលចិត្តញ៉ាំផ្លែ​ត្របែក​

ដំណឹងល្អសម្រាប់អ្នកចូលចិត្តញ៉ាំផ្លែ​ត្របែក​

​ផ្លែ​ត្របែក​គឺជា​ផ្លែឈើ​ដែល​អ្នក​អាច​យកមក​ញ៉ាំ​ធម្មតា ឬ​យក​វា​ទៅ​កិន​ទឹក​ញ៉ាំ​ក៏​បាន​ដែរ​។ នៅក្នុង​ផ្លែ​ត្របែក​នេះ​គឺ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​ដល់​សុខភាព​អ្នក​ជា​ខ្លាំង​។ ដូចនេះ​តើ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​ទៅ​?

  1. ​នៅក្នុង​ផ្លែ​ត្របែក​នេះ​មាន​វីតាមីន​សេ ដែល​ជួយ​បង្កើន​ប្រព័ន្ធ​រាងកាយ​អ្នក​ឲ្យ​រឹងមាំ​ដែល​អាច​ធ្វើឲ្យ​អ្នក​មិនសូវ​មាន​ជំងឺ​ផ្តាសាយ​ឡើយ​។ ម្យ៉ាងទៀត​វា​មាន​វីតាមីន​E​ដែល​ល្អ​ចំពោះ​ស្បែក​អ្នក ដោយ​ធ្វើឲ្យ​ស្បែក​អ្នក​ក្មេង​ជានិច្ច​។​
  2. ​ក្រោយពេល​ដែល​អ្នក​ពិសារ​រួច វា​នឹង​ធ្វើឲ្យ​អ្នក​ពុំ​សូវ​មាន​អារម្មណ៍​ឆេវឆាវ​នោះទេ វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្ងប់​។​
  3. ​ម្យ៉ាងទៀត​នៅក្នុង​នោះ​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើឲ្យ​ឈាម​ក្នុង​ខួរក្បាល​អ្នក​ដើរ​បាន​ស្រួល ធ្វើឲ្យ​អ្នកអាច​មាន​អារម្មណ៍​មូល​។
  4. ​នៅក្នុង​ផ្លែ​ត្របែក​នេះ​មាន​វីតាមីន​អេដែល​អាច​ជួយ​ការពារ​ភ្នែក​អ្នក មិន​ងាយ​មាន​ជំងឺ​ឡើយ​។​
  5. ​ជាងនេះទៅទៀត​វា​ក៏​អាច​ជួយ​ធ្វើឲ្យ​សក់​អ្នក​ឆាប់​ដុះ​ផងដែរ ហើយ​សក់​នឹងមាន​សុខភាព​ល្អ​។​
  6. ​វា​ក៏​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ធ្វើឲ្យ​អ្នក​បាត់​នូវ​ការឈឺ​មួយ​ចំហៀង​ក្បាល និង​បញ្ចុះ​កាឡូរី​ផងដែរ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ caretify.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។