ឱ​ម្ចាស់​ថ្លៃ! ចុះ​បើ​មនុស្ស​វិញ​យ៉ាងណា​ទៅ ពួកអស់​លោក​កុង​​តឺន័រ?

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​កាលពី​ម៉ោង​០៤ និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ កញ្ញា ២០១៦ នេះ ស្ថិត​ត្រង់​នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​១៨-១៩ ក្នុងភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល មាន​រថយន្ដ​ប្រភេទ​ កុងតឺន័រ​មួយ​គ្រឿង រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ប្រជាពលរដ្ឋ​កំពុង​ចត​នៅ​មុខ​ហាង​កាហ្វេ រង​ការ​ខូចខាត​អស់​មួយ​ចំនួន​។

ប្រភព​ឱ្យ​ដឹង​ថា អ្នក​បើករថយន្ត​កុងតឺន័រ​ ឈ្មោះ​ហង្ស ដា​វីត អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គ្រោ​គោ សង្កាត់​គីឡូ​តិ៍​ម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ​ភ្នំពេញ បើករថយន្ដ​កុងតឺន័រ ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-1624 ។ ចំណែក​ម្ចាស់​ម៉ូតូ​ដែល​រង​គ្រោះ ១-​ឈ្មោះ​ស្រន ជា អាយុ​៦០​ឆ្នាំ​, ២-​ឈ្មោះ​ឈួ​ន សា​រឿ​ន អាយុ​៦០​ឆ្នាំ ៣-​ឈ្មោះ​តាត សឹង អាយុ​៦៧​ឆ្នាំ​, ៤-​ឈ្មោះ​ផេង សុខ​ណា អាយុ​៤០​ឆ្នាំ ៥-​ឈ្មោះ​ឈ​ន ថន អាយុ​៤៩​ឆ្នាំ​, ៦-​ឈ្មោះ​ម៉ៅ សុផល អាយុ​៥៦​ឆ្នាំ​, ៧-​ឈ្មោះ​ម៉ៅ សុខ​លី អាយុ​៣២ឆ្នាំ ,៨-​ឈ្មោះ​ប៉ាន់ សា​រឿ​ន ៩-​ឈ្មោះ​ចាន់ នី ភេទ​ប្រុស អាយុ​៦១​ឆ្នាំ និង​១០-​ឈ្មោះ​នៅ ចាន់​ថន អាយុ​៥៩​ឆ្នាំ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​ខាងលើ បើកបរ​ក្នុង​ទិស​ដៅ (​ពី​ភ្នំពេញ ទៅ​អ្នក​លឿង​) លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​មក​បុក​ម៉ូតូ​ដែល​ចត​នៅ​មុខ​ហាង​កាហ្វេ​នោះ បណ្ដាល​ឱ្យ​ម៉ូតូ​១០​គ្រឿង ត្រូវ​ខូចខាត តែ​សំណាង ល្អ​ណាស់ ដែល​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់ ។

បច្ចុប្បន្ន អ្នក​បើករថយន្ដ​ខាងលើ ត្រូវ​ជំនាញ​កំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រក​កៀនស្វាយ ។ បើ​តាម​ការ​សន្និ ដ្ឋាន​ចំពោះ​ករណី​នេះ គឺ​បណ្ដាល​មក​ពី​អ្នក​បើក​ងងុយដេក ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  ខណ:ឆ្លងផ្លូវ ពីជើងទៅត្បូង មុខវិទ្យាល័យជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង ៤៖៥០នាទីព្រឹកទាបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ តែសំណាងល្អ គ្មានអ្នករងគ្រោះទេ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តកូរ៉េ បានបើកចេញពីផ្លូវ រោងចក្រ QMI ស្រាប់តែពេលឆ្លងផ្លូវជាតិលេខ៤នោះ ក៏រថយន្តកុងតឺន័រ មកដល់បុកពេញមួយទំហឹង បណ្តាលឲ្យក្រឡាប់តែម្តង។

ក្រោយកើតហេតុអ្នកបើករថយន្តទាំង២នាក់ បានរត់គេចខ្លួនអស់ បន្សល់រថយន្តនៅកន្លែងកើតហេតុ បណ្តាលឲ្យកកស្ទះចរាចរណ៍ផងដែរ ទំរាំសមត្ថកិច្ច យកចេញពីផ្លូវ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត