បុគ្គលិក កាស៊ីណូ «ហ្គោលឌិនក្រោន» ដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅ ដោយសារតែគាំងបេះដូង

(បន្ទាយមានជ័យ)៖ បុគ្គលិក កាស៊ីណូ «ហ្គោលឌិនក្រោន» ដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅ ដោយសារតែគាំងបេះដូង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ​នៅក្នុង​អាគារស្នាក់នៅបុគ្គលិក ​​នៅផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​លោក ចាន់ រដ្ឋា មេបញ្ជាការស្ដីទី​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន ណារ៉ាន់​ អាយុ៣៦ឆ្នាំ ជាសន្តិសុខ កាស៊ីណូហ្គោឌិនក្រោន មានស្រុកកំណើតនៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យសាកសព ហើយរកឃើញថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចទាក់ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

សម្រាប់ករណីបុគ្គលិកកាស៊ីណូ ដេកស្លាប់ដោយសារតែគាំងបេះដូងនេះ​ មិនមែនជាករណីទីមួយនោះទេ ដែលជិត​ព្រំដែន​កម្ពុជា វៀតណាម សង្កាត់​បា​វិត ក្រុង​បា​វិត​។ បើ​តាម​ប្រភព​ ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​កាស៊ីណូ​ជីវី​ន​ម្នាក់​ជា ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ធូ​មមី ឃេ​នេ​ឌី ភេទ​ប្រុស អាយុ ប្រហែល ៣២​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​ នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ របស់​ក្រុមហ៊ុន​កាស៊ីណូ​ជីវី​ន ស​ង្ស​យ័​ថា​ខ្យល់គ ហើយ​ត្រូវ​បុគ្គលិក​ធ្វើការ​ជាមួយ​គ្នា ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ ទៅ​គ្លីនិក​ឯកជន ដើម្បី​សង្គ្រោះ​។ ក៏​ប៉ុន្តែ​បាន​ដាច់ខ្យល់​ស្លាប់ ខណៈ​ដែល​ដឹក​ដល់​គ្លីនិក ដោយ​គ្រូពេទ្យ​មិន​អាច​ ជួយ​សង្គ្រោះ​បាន​ពី ព្រោះ​ស្ថានភាព​អ្នកជំងឺ​ធ្ងន់ធ្ងរ​ពេក មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ក៏​បាន​ចូល​ដេក​ នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​ម្នាក់ឯង ហើយ​សង្ស័យ​ថា កើត​ខ្យល់គ គាំងបេះដូង​សន្លប់​ស្តូកស្តឹង គ្មាន​អ្នក​ណា​ឃើញ ក្រោយមក​ក៏​មាន​ បុគ្គលិក​ម្នាក់​ដើរមក​ចូល​ក្នុង​បន្ទប់​សម្រាក​ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​សន្លប់ ក៏​ឆោឡោ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ក្រុម​បុគ្គលិក​កាស៊ីណូ​ក៏ ប្រញាប់ប្រញាល់​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ជន​រង​គ្រោះ មក​គ្លីនិក​ឯកជន​ដើម្បី​សង្គ្រោះ តេ​យឺត​ពេល​ទៅ​ហើយ គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ ដោយ​ស្ថានភាព​អ្នកជំងឺ​ធ្ងន់ធ្ងរ​ពេក ទើប​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។

លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​ ០២ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក សាកសព​ត្រូវ​បាន​ ខាង​កាស៊ីណូ​ជីវី​ន​ ដាក់​ក្នុង​ក្តា​មឈូស យក​មក​តម្កល់​ទុក​នៅ​វត្ត​ពោធិ​ថ្មី ក្រុង​បា​វិត ដើម្បី​រង់ចាំ​សាច់ញាតិ​មក​យក​ទៅ​ ប្រទេស​កំណើត​វិញ រហូត​មក​ដល់​ម៉ោង​០៥​និង​០០​ល្ងាច មិន​ទាន់​ឃើញ​សាច់ញាតិ​ មក​ទទួល​នៅឡើយ​ទេ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុគ្គលិក កាស៊ីណូ «ហ្គោលឌិនក្រោន» ដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅ ដោយសារតែគាំងបេះដូង

បុគ្គលិក កាស៊ីណូ «ហ្គោលឌិនក្រោន» ដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅ ដោយសារតែគាំងបេះដូង