ឈ្នះ​កម្ពុជា​មែន តែ​គ្រូ U19 តែថៃ​អត់​សប្បាយចិត្ត ព្រោះ​កូន​ក្រុម​សហការ​គ្នា​អត់​ល្អ​(មានវិដេអូ)

ក្នុង​ជំនួប​លើក​ទី​៣​នៃ​​​ព្រឹត្តិការ​ណ៍ AFF U19 Youth Championship 2016 ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី១៦ កញ្ញា ក្រុម​ជម្រើស​ជាតិ​ថៃ​បាន​វាយ​បក​យក​ឈ្នះ​កម្ពុជា​ដោយ​លទ្ធផល​២​ទល់​នឹង១ ទាំង​ប្រផុត​ប្រផើយ​។

Thai_U19_Leauge

​ក្រោយ​ចប់​ការ​ប្រកួត​នេះ លោក Anuruck Srikerd គ្រូ​បង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​ថៃ ថ្លែង​ថា ទោះ​បីជា​ក្រុម​ទទួល​បាន​ជ័យជម្នះ​​យ៉ាង​ណា​ក្ដី ក៏​លោក​មិន​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​កូន​ក្រុម​ឡើយ ព្រោះ​មើល​ទៅ​ពួក​គេ​មិន​មាន​ការ​សហការ​គ្នា​​​​​ល្អសោះ។

U19_League_1

លោក Anuruck Srikerd ថ្លែងបែប​នេះ ៖ “ខ្ញុំ​អត់​សប្បាយ​ចិត្ត​នឹង​ការ​លេងរបស់​​កូន​ក្រុម​ខ្ញុំ​ទេ លេង​ដូច​ជា​​អត់​ប្រឹងប្រែង​អី​បន្តិច​សោះ ហើយ​មើល​ទៅ​ដូច​គ្មាន​​កម្លាំង​ម៉េច​មិនដឹង​ទេ និយាយ​រួម​ទៅ​ យើង​គួរ​តែ​ធ្វើ​បាន​ល្អ​ជាងនេះ​ តែ​សូម​សសើរ​កម្ពុជា​ដែរ ពួក​គេ​លេង​ពិត​ជា​បាន​ល្អ​មែន​ទែន ខ្ញុំ​សូម​សសើរ​ពួក​គេ​ដោយ​ស្មោះ”​។

ដោយឡែក ចាប់​តាំង​ពី​ជួប​គ្នា​ក្នុងព្រឹត្តិការណ៍​ AFF U19 Youth Championship ច្រើន​ដង​នា​ពេល​កន្លង​មក គឺ​មានតែ​​ឆ្នាំ​នេះ​ទេ​ដែល​កម្ពុជា​អា​ច​រក​គ្រាប់បាល់​បញ្ចូល​សំណាញ់​ទី​របស់​ក្រុម​ជម្រើស​ជាតិ​ថៃ​បាន​ តាម​រយៈ​ការ​បង្កើត​ឱកាស​ពី​ខ្សែ​បម្រើ​ អ៊ិន សុដាវីត៕

សូមទស្សនាវិដេអូ U19 Thailand Vs U19 Cambodia

សូមទស្សនាវិដេអូ AFF U-19 : Indonesia vs Australia

The post ឈ្នះ​កម្ពុជា​មែន តែ​គ្រូ U19 តែថៃ​អត់​សប្បាយចិត្ត ព្រោះ​កូន​ក្រុម​សហការ​គ្នា​អត់​ល្អ​(មានវិដេអូ) appeared first on CamboSport.