Booysen មក​ហ្វឹក​ហាត់​នៅ RSN វិញ តែ​លេង​មិន​ទាន់​បាន​ទេ(មានវិដេអូ)

យោង​តាម​ប្រភព​ពី​ទំព័រ​ Facebook ក្លិប​ភ្នំពេញ​ក្រោន ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ពួក​គេ គឺ Shane Booysen បាន​ត្រឡប់​ចូល​ទីលាន​ RSN វិញ​នៅ​ថ្ងៃ​សុក្រ បន្ទាប់​ពី​សម្រាក​​ព្យាបាល​របួស​ជង្គង់​មួយ​រយៈ​ធំ​នៅ​​ប្រទេស​កំណើត​​អាហ្វ្រិកខាង​ត្បូង។

Booysen_Return

លោក Andy Brouwer មន្ត្រី​ព័ត៌​មាន​ក្លិប​ភ្នំពេញ​ក្រោន ប្រាប់ Keila Daily នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា កីឡាករ​វ័យ​២៧​​ឆ្នាំ​​​ខាង​លើ​បាន​ចាប់​ផ្ដើម​រត់​ត្រឹកៗ​ជុំ​វិញ​ទីលាន និង ហ្វឹក​ហាត់​បន្តិច​បន្តួច ហើយ​គេ​ត្រូវ​ការ​ធ្វើ​បែប​នេះ​ប្រមាណ​២​ខែ​​ទើប​ចូល​រួម​ជាមួយ​នឹង​មិត្តរួម​ក្រុម​បាន​។ ប្រសិនបើ​​មិន​មាន​ប្រតិកម្ម​ណា​មួយ​​លើ​របួស​នេះ​ទេ មិត្ត​ប្រុស​របស់​តារា​ស្រី​កម្ពុជា ណាតាហ្សា រូ​បនេះ​នឹង​​អាច​ចូល​​លេងឲ្យ​ក្រុម​ជើង​ឯក​លីគ​កំពូល​៦សម័យ​បាន​។

Booysen រង​របួស​ជង្គង់​នៅ​នាទី​ដំបូង​​ក្នុង​ជំនួប​ទល់​នឹង​អគ្គសង្នការនគរ​បាល​ជាតិ កាល​ពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ និង ទទួលការ​វះកាត់​នៅ​ក្រុង​ Cape Town ​អាហ្វ្រិក​ខាង​ត្បូង នា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​។ គេ​បាន​ត្រឡប់​មក​​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​៕

សូមទស្សនាវិដេអូ

ប្រភពពី kieladaily

The post Booysen មក​ហ្វឹក​ហាត់​នៅ RSN វិញ តែ​លេង​មិន​ទាន់​បាន​ទេ(មានវិដេអូ) appeared first on CamboSport.