មិនគួរឲ្យជឿ!​ ជាប្ដីប្រពន្ធនឹងគ្នា ហេតុអ្វីហ៊ានធ្វើដល់ថ្នាក់នេះ

ឥណ្ឌា៖ ស្រ្តីម្នាក់នៅក្នុងប្រទេសឥណ្ឌា បានរងភាពភ័យខ្លាចមួយ សម្រាប់ជីវិតរបស់នាង បន្ទាប់ពីប្តីបានកាត់ច្រមុះរបស់នាង ដោយសារតែគ្រួសាររបស់នាងមិនមានលទ្ធភាពបង់ថ្លៃបណ្ណាការ។

នាង Kamlesh Rathore អាយុ២៥ឆ្នាំ រស់នៅរដ្ឋ Utter Pradesh បាននិយាយថា នាងត្រូវបានប្តីរបស់នាងឈ្មោះ Sanjeev Rathore អាយុ២៧ឆ្នាំ បានទាមទារថ្លៃបណ្ណាការអាពាហ៍ពិពាហ៍ពីនាង ៥០,០០០រូពី (៧៤៥ដុល្លារអាមេរិក) ចាប់តាំងពីពួកគេរៀបការ ដែលមកដល់ពេលនេះ មានរយៈពេល៨ឆ្នាំហើយ។ 

គួរបញ្ជាក់ថា នៅក្នុងប្រពៃណីឥណ្ឌា បណ្ណាការ ដែលជាចំណងដៃមួយនៃសាច់ប្រាក់ គ្រឿងអលង្ការ ឬដីធ្លី គឺគ្រួសារខាងកូនក្រមុំ ត្រូវផ្តល់ទៅឲ្យកូនកំលោះ ជាលក្ខខណ្ឌនៃអាពាហ៍ពិពាហ៍របស់ពួកគេ។

នាង Kamlesh បាននិយាយថា ប្តីរបស់នាងបានធ្វើទុក្ខបុកម្នេញនាង ដោយសារតែលុយចំណងដៃនោះជារៀងរាល់ថ្ងៃ មុនពេលដែលគាត់បានកាត់ច្រមុះនាង ដោយប្តីនាងបានទាមទារលុយចំនួន ៥០,០០០រូពី។ Kamlesh បន្តថា នាងបានប្រាប់ប្តីម្តងហើយម្តងទៀតថា ឪពុកនាងក្រណាស់ គាត់មិនអាចមានលទ្ធភាពរកប្រាក់ក្នុងចំនួនច្រើនបែបនេះទេ តែគេមិនស្តាប់ ហើយថែមទាំងគំរាមថាកាត់ច្រមុះនាងទៀត និងបានវាយធ្វើបាបជាច្រើនឆ្នាំ។

នាង Kamlesh ត្រូវបានប្តីរបស់នាងកាត់ច្រមុះ កាលពីថ្ងៃទី១៤ ខែកញ្ញា ខណៈពេលដែលនាងកំពុងចម្អិនអាហារពេលល្ងាច ហើយបានយកច្រមុះ ដែលដាច់នោះរត់ទៅបាត់។ ក្រោយមានហេតុការណ៍នេះកើតឡើង នាង Kamlesh ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតនោះ តែគ្រូពេទ្យមិនអាចតភ្ជាប់ច្រមុះដែលដាច់នោះបានទេ។

មន្រ្តីប៉ូលិសមូលដ្ឋានបាននិយាយថា ពេលនេះពួកគេកំពុងធ្វើការតាមដាន គ្រួសារលោក Sanjeev បន្ទាប់ពីពួកគេបានរត់គេចខ្លួន ក្រោយការវាយប្រហារ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនគួរឲ្យជឿ!​ ជាប្ដីប្រពន្ធនឹងគ្នា ហេតុអ្វីហ៊ានធ្វើដល់ថ្នាក់នេះ
រូបភាព នាង Kamlesh Rathore

មិនគួរឲ្យជឿ!​ ជាប្ដីប្រពន្ធនឹងគ្នា ហេតុអ្វីហ៊ានធ្វើដល់ថ្នាក់នេះ
រូបភាព នាង Kamlesh Rathore

មិនគួរឲ្យជឿ!​ ជាប្ដីប្រពន្ធនឹងគ្នា ហេតុអ្វីហ៊ានធ្វើដល់ថ្នាក់នេះ
រូបភាព អ្នកភូមិចោមរោមមើលនៅខាងក្រៅផ្ទះរបស់នាង