គ្រូទាយចម្លែក! ទស្សន៍ទាយរាសីនារីម្នាក់ ដោយយកដៃស្ទាបដើមទ្រូង (មានវីដេអូ)

ចិន៖ វីដេអូដ៏ចម្លែកមួយត្រូវបានគេបង្ហោះនៅលើអ៊ិនធើណេត ដោយបង្ហាញពីបុរសជាគ្រូទាយម្នាក់ កំពុងទស្សន៍ទាយរាសីស្ត្រីម្នាក់ដោយយក ដៃស្ទាបដើមទ្រូងរបស់នាង ដែលខ្សែវីដេអូនេះត្រូវគេជឿជាក់ថា ថតនៅក្នុងប្រទេសចិន។

ខ្សែអាត់វីដេអូដែលមានរយៈពេល៨វិនាទីនេះ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមរបស់ចិន Miaopai ដោយម្ចាស់គណនីឈ្មោះ Xiao Yuwen ដែលអះអាងថា ជាអ្នកថតរូបដំណើរកម្សាន្ត មកពីខេត្តយូណាន របស់ប្រទេសចិន។ 

អ្នកថតរូបឈ្មោះ Xiao បាននិយាយថា “ការទស្សន៍ទាយជោគរាសី ដោយយកដៃស្ទាបដើមទ្រូងបែបនេះ បុរសនេះពិតជាចំណេញខ្លាំងណាស់់”។ តែទោះជាយ៉ាងណា វីដេអូដែលត្រូវបានបង្ហោះខាងលើ មិនបានបញ្ជាក់ពីទីកន្លែងដែលបានថតឲ្យច្បាស់លាស់នោះទេ។

នៅក្នុងវីដេអូនេះគេមើលឃើញថា មានមនុស្សជាច្រើន នៅចោមរោមមើលបុរសម្នាក់ ដែលត្រូវបានគេជឿថាជាគ្រូទាយ កាន់ឈើច្រត់មួយគូនៅដៃម្ខាង ហើយស្រ្តីម្នាក់ដែលកំពុងឲ្យគាត់ទស្សន៍ទាយ ត្រូវបានគេឃើញសំឡឹងមើលបុរសនេះ ដោយទឹកមុខងឿងឆ្ងល់។ តែទោះជាយ៉ាងណា មិនមានការសន្ទនាអ្វីរវាងបុរសនេះ និងស្រីនេះក្នុងវីដេអូនោះទេ។

គួរបញ្ជាក់ថា វីដេអូមួយនេះ បានទាក់ទាញអ្នកទស្សនា ជិត២លានដង ក្នុងរយៈពេលមិនដល់មួយអាទិត្យផង។ ក្នុងនោះក៏មាន អ្នកលេងបណ្តាញសង្គម មួយចំនួន បាននិយាយថា “តើមានអ្វីកើតឡើងប្រសិនបើមានបុរសម្នាក់មកឲ្យគាត់ទាយ តើគាត់នឹងនៅតែស្ទាបសុដនទៀតឬ?” ខណៈអ្នកលេងអ៊ិនធើណេតផ្សេងទៀតសម្តែងការចាប់អារម្មណ៍លើជំនាញទាយបែបបនេះ ដោយបាននិយាយថា “តើគាត់បង្រៀននរណាម្នាក់ដែរឬអត់? ខ្ញុំពិតជាចង់រៀនណាស់”។

ការទស្សន៍ទាយរាសី ត្រូវបានគេឃើញជាធម្មតាទៅហើយ នៅក្នុងដែនដីប្រទេសចិន ហុងកុង តៃវ៉ាន់ និងផ្នែកខ្លះទៀតនៃប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។ មនុស្សជាច្រើនជឿថា ផ្នែកមួយចំនួននៃរាងកាយ អាចជាសញ្ញាប្រាប់ផ្លូវសម្រាប់ពេលអនាគតរបស់ខ្លួន៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

សម្រាប់ការទស្សន៍ទាយនេះផងដែរ នៅសៀងហៃ 

គួរឲ្យដឹងថា ម៉ាស៊ីទស្សន៍ទាយបាតដៃ ដ៏ទំនើបមួយ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ មានទីតាំងស្ថិតនៅ ផ្លូវរថភ្លើងក្រោមដី People’s Square Station ក្នុងទីក្រុង សៀងហៃ ប្រទេសចិន ដែលម៉ាស៊ីនមួយនេះ កំពុងតែទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន ដែលវានឹងធ្វើការទស្សន៍ទាយ ទៅលើខ្សែបាតដៃរបស់អ្នក ហើយវានិងប្រាប់អ្នក ពីជោគជាតារាសី លាភ អាក្រក់ផងដែរ។

បើតាមប្រភពបានឲ្យដឹងថា ប្រសិនណាអ្នកចង់ឲ្យម៉ាស៊ីនមួយនេះ ធ្វើការទស្សន៍ទាយឲ្យអ្នកនោះ អ្នកត្រូវតែញាត់កាក់ចំនួន៣ ចូលទៅក្នុងម៉ាស៊ីនមួយនោះ ដែលមានតម្លៃស្មើ ៣យ័ន (ស្មើ ០,៤៥ដុល្លារអាមេរិក ឬស្មើនឹង ១,៨០០រៀលខ្មែរ) តែប៉ុណ្ណោះ។

បន្ទាប់មកគ្រាន់តែយក ដៃរបស់អ្នកដាក់ចូល ទៅក្នុងមាត់របស់ម៉ាស៊ីននេះ ដែលរចនាឡើង ដូចជារូបចម្លាក់ដែល កំពុងតែសម្លឹងមើលនាក់ ទាំងភាពកាចសាហាវនោះ ជាការស្រេច។

ក្រោយមកវានឹងបង្ហាញ ពាក្យជាអក្សរឡាតាំង (អង់គ្លេស) ក្នុងផ្ទាំង LED តូចមួយនៅលើក្បាលរបស់ រូបចម្លាក់មួយនោះ ដើម្បីឲ្យអ្នកជ្រើសរើស ចង់ទស្សន៍ទាយមើលពីអ្វីមួយផងដែរ។ ក្នុងនោះ មានដូចជាពាក្យថា Vita មានន័យថា Life “ជីវិត” ពាក្យ Fortuna មានន័យថា Luck “សំណាងល្អ” ពាក្យ Amor មានន័យថា Love “ស្រលាញ់” និងពាក្យថា Ingenium មានន័យថា Talent “ទេពកោសល្យ” ផងដែរ។

ក្រោយមកវានឹង បោះពុម្ពចេញនូវ កូនក្រដាសតូចមួយសន្លឹក ឲ្យមកអ្នកដែលវានឹងបង្ហាញ ប្រាប់ពីអ្វីដែលវាបាន ទស្សន៍ទាយឲ្យអ្នក ដែលអ្នកចង់ដឹងពី ជោគជាតារាសី ឬថ្ងៃអនាគតរបស់អ្នកជាដើម។

គួរឲ្យដឹងថា ប្រជាជនចិនជាច្រើន រមែងតែងតែមកសាកល្បង ដើម្បីធ្វើការទស្សន៍ទាយលេង នូវរាល់ពេលដែលពួកគេបានមកដល់ ផ្លូវរថភ្លើងក្រោមដីនៅ សៀងហៃ មួយនេះផងដែរ។ ឆុតមិនឆុត គឺយើងមិនថាបានឡើយ ព្រោះនេះគ្រាន់តែជាម៉ាសីុនទស្សន៍ទាយមួយ តែប៉ុណ្ណោះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្រូទាយចម្លែក! ទស្សន៍ទាយរាសីនារីម្នាក់ ដោយយកដៃស្ទាបដើមទ្រូង (មានវីដេអូ)
រូបភាព គ្រូទាយ និងនារីដែលត្រូវបានគ្រូទាយនេះស្ទាប

គ្រូទាយចម្លែក! ទស្សន៍ទាយរាសីនារីម្នាក់ ដោយយកដៃស្ទាបដើមទ្រូង (មានវីដេអូ)
រូបភាពដែលគេបង្ហោះឡើង

គ្រូទាយចម្លែក! ទស្សន៍ទាយរាសីនារីម្នាក់ ដោយយកដៃស្ទាបដើមទ្រូង (មានវីដេអូ)