Pancake បង្ហាញខ្លួនលើកោះ Maldive ជាមួយគូស្នេហ៍ស្អិតដូចស្ករ!

ថៃ៖ យូរៗម្តងទើបបានឃើញស្រីស្អាតវ័យក្មេងដូចជានាង Pancake បង្ហាញភាពស្រស់ស្អាតក្នុងឈុតហែលទឹកដ៏សែនស៊ិចស៊ី ព្រមទាំងឱកាស បានស្និទ្ធស្នាលស្អិតដូចស្ករជាមួយគូស្នេហ៍របស់ខ្លួនគឺលោក Saksoonthorn ថែមទៀតផង។ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ហែលទឹកម៉ូតស្អាតៗ Pancake កាន់តែមានសម្រស់ ស្រស់ស្អាតទ្វេឡើង បង្ហាញពីលើភាពស៊ិចស៊ី និងគួរឱ្យស្រឡាញ់របស់នាង។

នៅក្នុងដំណើរកម្សាន្តចុងសប្តាហ៍ដ៏រីករាយនេះ គេសង្កេតឃើញនាង Pancake ហាក់រឹតតែមានភាពស្រស់ស្អាតឡើងៗ។ មិនតែប៉ុណ្ណោះស្នេហារបស់នាងជាមួយនឹងលោក Saksoonthorn ក៏មានភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយគ្នាលើសមុន ហើយនៅក្នុងដំណើរកម្សាន្ត សម្រាកលំហែកាយ របស់ពួកគេនាលើកនេះ គឺបាន ប្រព្រឹត្តិទៅនៅលើទឹកដីកម្រងកោះនៃមហាសមុទ្រឥណ្ឌា ក្នុងប្រទេសម៉ាល់ឌីវ (Maldive) ឬដែលឈ្មោះពេញថា សាធារណរដ្ឋ Maldive។

ក្រៅពីវត្តមានគូស្នេហ៍មួយគូនេះ ក៏នៅមានការចូលរួមលំហែកាយជាមួយគ្នា ទាំងមិត្តភក្តិជិតស្និទ្ធ និងសមាជិកក្នុងក្រុមគ្រួសារពួកគេ មួយចំនួនទៀតផងដែរ។ ជាមួយនឹងបរិយាកាសខ្យល់ជំនោរសមុទ្រ ដែលនៅជុំវិញទីនេះ បានធ្វើឱ្យការ ដើរកម្សាន្តប្រកបទៅដោយភាពមនោរម្យ ជាពិសេសបានបង្កើតអនុស្សាវរីយ៍ ផ្អែមស្អិតរមួតជាច្រើនមិនអាចបំភ្លេចបាន។

លើសពីនេះទៀតនាង Pancake ក៏បានបង្ហាញសម្រស់ខ្លួននៅក្នុងឈុតសម្លៀកបំពាក់  កម្សាន្តសមុទ្រជាច្រើនឈុតទៀត ដែលសុទ្ធសឹងតែមានភាពស្រស់ស្អាត និងកំពុងពេញនិយម។ ហេតុនេះទើបរាល់សកម្មភាពរបស់តារាស្រីម្នាក់នេះ គឺតែងទទួលបានការទាក់ទាញអារម្មណ៍ពីសំណាក់អ្នកគាំទ្រនៅក្នុង Instagram ឱ្យកាន់តែស្រឡាញ់ចូលចិត្តនាងជានិច្ច។

ជាការពិតតារាស្រីរូបស្រស់ផូរផង់មួយដួងនេះ តែងតែស្ថិតនៅក្នុងដួងចិត្តអ្នកគាំទ្រ ស្ទើរតែគ្រប់វ័យ ព្រោះក្រៅពីមានរូបរាង មុខមាត់ គួរឱ្យស្រឡាញ់ចូលចិត្តហើយ នាងថែមទាំងមានអត្តចរិត និងកាយវិការគួរឱ្យខ្នក់ខ្នាញ់ មិនសូវប្រកាន់ឫកពារ ច្រើនដូចជាតារាស្រីស្អាតៗផ្សេងៗទៀតនោះឡើយ។

តោះយើងទៅមើលឈុតហែលទឹក និងដំណើរដ៏រីករាយរបស់នាង Pancake ជាមួយគ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload