Chelsea ស្គាល់​រស​ជាតិ​ចាញ់​លើក​ទី​១ នៅ Premier League ក្រោម​ថ្វី​ជើង​របស់ Liverpool (Video Inside)

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea បានភ្លក្សរសជាតិចាញ់ជាលើកដំបូងក្នុង Premier League រដូវកាល ថ្មីឆ្នាំ២០១៦-២០១៧ យប់​មិញ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម Liverpool ដោយ​លទ្ធផលបច្ចេកទេស ២-១ ក្នុង​សប្តាហ៍​ទី​៤ ជើង​ទី​១​។

3875488700000578-3793386-image-a-20_1474054389290

នេះជាការបរាជ័យដំបូងគេផងដែរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអ៊ីតាលី Antonio Conte ក្រៅពីធ្លាប់ឈ្នះ៣ដង ស្មើ១ដង និងចាញ់១ដង ក្នុង​ពហុ​កីឡ​ដ្ឋាន​របស់​ខ្លួន Stamford Bridge នៅពេលដែល​កីឡា​ករ Dejan Lovren និង Jordan Henderson បាន​​រក​​គ្រាប់​នាំ​មុខ​ឲ្យ​ក្រុម​ហង្ស​តាំង​ពី​នា​ទី​ទី​១៧ និង ៣៦ មុន​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ឡើង​ជើង​វិញ Diego Costa រកបាន១គ្រាប់វិញនៅនាទីទី៦១ រហូត​ដល់​បញ្ចប់​ការ​ប្រកួត​ពេញ​ម៉ោង។

3875317C00000578-3793386-image-m-3_1474053755108

ការបាត់បង់៣ពិន្ទុក្នុងទឹកដីរបស់ខ្លួននេះដែរ បានធ្វើឲ្យ Chelsea បន្តឈរនៅលេខ៣ ដដែល ដោយមាន១០ពិន្ទុ ស្មើទៅនឹងក្រុម​លេខ​២ Everton និង Manchester City ឈរ​នៅ​កំពូល​តារាង​មាន​១២​ពិន្ទុ ហើយ Liverpool ឡើងមកឈរនៅលេខ៤ វិញ ដោយមាន១០ពិន្ទុផងដែរ៕

3875271B00000578-3793386-image-a-26_1474055312804

387590B500000578-3793386-image-a-44_1474055925248

387586A900000578-3793386-image-a-36_1474055396689

387548C900000578-3793386-image-a-8_1474054020238

38759C3D00000578-3793386-image-a-51_1474056466410

3875D0C000000578-3793386-image-m-57_1474057657970

សូមទស្សនាវិដេអូ Chelsea vs Liverpool

The post Chelsea ស្គាល់​រស​ជាតិ​ចាញ់​លើក​ទី​១ នៅ Premier League ក្រោម​ថ្វី​ជើង​របស់ Liverpool (Video Inside) appeared first on CamboSport.