៥ យ៉ាង ដែល​អ្នក​គួរ​សាកល្បង​ក្នុងពេល​រួមភេទ បើសិនជា​ចង់​ដល់​ចំណុចកំពូល កាន់តែ​អស្ចារ្យ​!

៥ យ៉ាង ដែល​អ្នក​គួរ​សាកល្បង​ក្នុងពេល​រួមភេទ បើសិនជា​ចង់​ដល់​ចំណុចកំពូល កាន់តែ​អស្ចារ្យ​!

តើ​អ្នក​មាន​ធ្លាប់​សង្កេតមើល​ទេ​ថា ការ​រួមភេទ​រាល់ដង ក៏​ដូចជា​ការជួយ​ខ្លួនឯង​របស់​អ្នក ហាក់បីដូច​ជា​គួរ​ឲ្យ​ធុញ​ទ្រាន់ដែរ​ទេ​? យ៉ាងណាមិញ ដើម្បី​ទទួលបាន​ចំណុច​កំពូល កាន់តែ​អស្ចារ្យ ឬ​រហូត​ដល់​ហា​រមាត់ ប្រកប​ដោយ​ឲ្យ​អារម្មណ៍​ស្រើបស្រាល​នោះ អ្នក​គួរតែ​ព្យាយាម​សាកល្បង វិធី​ខាងក្រោម​នេះ​ខ្លះទៅ​។

ផ្អាក​សិន​
​ស្ត្រី​ភាគច្រើន តែង​តែប្រ​ញ៉ាប់​ជួយ​ខ្លួនឯង រហូត​ដល់​ចំណុចកំពូល​តែម្តង ប៉ុន្តែ វា​អាច​នឹង​ផ្តល់​ភាព​រីករាយ​កាន់តែ​ខ្លាំង​ថែម​ទៀត បើសិន​ជា​អ្នក​អាច​ពន្យារ​ពេល​របស់​វា​បាន​។ នៅ​ពេល​អ្នក​រៀបនឹង​ទទួលបាន​ចំណុច​កំពូល​ហើយ ចូរ​ឈប់​បន្តិច​សិន ហើយ​ចាំ​ចាប់ផ្តើម​ធ្វើ​វា​ម្តងទៀត​។ ចូរ​ធ្វើបែបនេះ ឲ្យបាន​យូរ​តាម​តែ​អាច​ធ្វើទៅបាន ពេល​នោះ​ភាព​ស្រើបស្រាល នឹង​កើនឡើង​ខ្លាំង ជាង​ធម្មតា​រហូតដល់ ១០ ដង​ឯណោះ​។

​ឲ្យ​ខាង​ប្រុស​ប្រើ​លិង្គ​ភ្ញោ​ច​លើ​សេ​រ (Clitoris)
​តាម​ការ​រួមភេទ​រាល់​ដង គាត់​ប្រហែល​ជា​ភ្ញោ​ច ឬ​ម៉ាស្សា​តំបន់​សេរ​របស់​អ្នក ដោយ​ប្រើ​អណ្តាត ឬ​ម្រាមដៃ ប៉ុន្តែ​តើ​គាត់​មិន​ធ្លាប់​សាកល្បង​ប្រើ​លិង្គ ដើម្បី​ធ្វើ​ជំនួស​វិញ​ដែរ​ទេ​? មែន​ហើយ នៅពេល​ដែល​គាត់​ស៊ក​បញ្ចូល​លិង្គ ទៅក្នុង​ទ្វា​មាស​នោះ ចូរ​សុំ​ឲ្យ​គាត់​ដក​ចេញ​វិញ ហើយ​ប្រើ​លិង្គ​នោះ ទៅ​ត្រដុស​នៅលើ​សេរ​របស់​អ្នក​ជំនួស​វិញ​ទៅ​។ ការធ្វើ​បែប​នេះ នឹង​ជួយ​ផ្តល់​រំញោច​ដល់​ខាង​ស្រី រហូត​ដល់​ហា​រមាត់​តែម្តង​។

​ប្រើ​ទឹករំអិល​
​បើសិន​ជា​អ្នក​មិន​ធ្លាប់​ប្រើ​ទឹករំអិល​ទេ អ្នក​ត្រូវ​តែ​ប្រើ​វា​ម្តង​ហើយ ព្រោះថា​អ្នកនឹង​ទទួលបាន​អារម្មណ៍​អស្ចារ្យ ក្រោយ​ពី​បន្តក់​ទឹករំអិល​បាន​ពីរ​បី​ដំណក់​ហើយ​។ វា​នឹង​ជួយ​ធ្វើឲ្យ​មាន​អារម្មណ៍ កាន់តែ​សប្បាយរីករាយ​។ ចូរ​ព្យាយាម​ប្រើ​វា​ក្នុង​ពេល​ជួយ​ខ្លួនឯង ឬ​រួម​ភេទ​។ ការ​ត្រដុស​ទឹករំអិល​នេះ​នៅលើ​សេរ អាច​ជួយ​ឲ្យ​អ្នកទទួលបាន ចំណុចកំពូល​កាន់តែ​ងាយស្រួល​។

ម៉ាស្សា​សេរ​
​ចូរ​គេង​ផ្ងារ ហើយ​កន្ធែកជើង​ឲ្យបាន​ធំ​ល្អ ដើម្បី​ឲ្យ​ខាង​ប្រុស​ប្រើ​ម្រាមដៃ ម៉ាស្សា​នៅ​តំបន់​សេរ​របស់​អ្នក​។ ចំពោះ​ចលនា​នៃ​ការ​ម៉ាស្សា​វិញ គួរតែ​ធ្វើ​ជាប់​រហូត និង​មាន​លំនឹង​។ ចូរ​សុំ​ឲ្យ​ខាង​ប្រុស​បន្ត​ម៉ាស្សា​យ៉ាងហោចណាស់ ២០ នាទី ដើម្បី​ជួយ​ឲ្យ​អ្នក ទទួលបាន​ចំណុចកំពូល​បាន​កាន់តែ​លឿន​។

​ជួយ​ខ្លួនឯង​នៅ​ពីមុខ​គ្នា​ទៅវិញទៅមក​
​វា​គួរតែ​ដល់ពេល ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​ទម្លាប់ នៃ​ការ​រួមភេទ​ធម្មតាៗ​របស់​អ្នក​ហើយ តាមរយៈ​ការជួយ​ខ្លួនឯង នៅ​ពីមុខ​គ្នា​ទៅវិញទៅមក​។ ធម្មតា ការមើល​មុខ​គ្នា​ទៅវិញទៅមក ជាពិសេស​ដៃគូ​រួមភេទ​របស់ខ្លួន ស្ទាបអង្អែល​ខ្លួនឯង​បែបនេះ អាច​នឹង​ក្លាយទៅជា​រឿង​ដែល​ថ្មី​មួយ សម្រាប់​អ្នក​ទាំង​ពីរ ដើម្បី​ទទួលបាន​អារម្មណ៍​កាន់តែ​ថ្មី​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។