លោក ហង់ ជួនណា​រ៉ុ​ន ជំរុញ​ឲ្យ​សិស្ស​រៀន​ជំនាញ​ទន់ ព្រោះ​វិនិយោគិន​ត្រូវការ និពន្ធដោយ : រ៉ឹម ភារី       September-17-2016, 3:10 pm         713

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ហង់ ជួនណា​រ៉ុ​ន ជំរុញ​ឲ្យ​សិស្ស​រៀន​ជំនាញ​ទន់ ព្រោះ​វិនិយោគិន​ត្រូវការ​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​សិស្ស​រៀន​ជំនាញ​ទន់​បន្ថែម បន្ទាប់ពី​រៀន​ជំនាញ​រឹង​នៅក្នុង​សាលា​។ លោក​ពន្យល់ថា ជំនាញ​ទន់ គឺ​ពិត​ជាមាន​សារសំខាន់ ដែល​ក្រុម​និយោជក និង​វិនិយោគិន ត្រូវការ​ជា​ចាំបាច់​។
  
​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា ការសិក្សា​ជំនាញ​ទន់ ដែល​រួមមាន​៖ ការសិក្សា​អំពី​ការគិត​ត្រិះរិះ​ពិចារណា ការរៀនសូត្រ​ធ្វើការ​ងារ​ជា​ក្រុម និង​បំ​ណិ​ន​ដោះស្រាយ​បញ្ហា​ផ្សេងៗ គឺជា​អ្វីដែល​អ្នកវិនិយោគ និង​និយោជក កំពុង​ត្រូវការ​ជ្រើសរើស​មក​បំពេ​ញ​ការងារ​នៅ​ស្ថាប័ន​របស់​ពួកគេ​។ ការ​ថ្លែង​បែបនេះ គឺធ្វើឡើង​ក្នុង​សិក្ខាសាលា​តម្រង់ទិស​មុខ​ជំនាញ​ឧ​ត្ត​ម​សិក្សា​សម្រាប់​សិស្ស​ជាប់​បាក់​ឌុប នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC) នា​ព្រឹក​ថ្ងៃទី​១៧ កញ្ញា​ ដែលរៀបចំដោយ វិទ្យាស្ថាន CAM-ASEAN។ 

​សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​របស់ លោក ហង់ ជួនណា​រ៉ុ​ន ដូចតទៅ​៖