វិធីតុបតែងខ្លួនរបស់ស្ដ្រីធ្វើការនៅក្នុងការិយាល័យ

ស្ដ្រីដែលធ្វើការនៅក្នុងការិយាល័យអាចចាត់ទុកជាស្ដ្រីដែលមាន  តួនាទី និងមុខងារច្បាស់លាស់  ដែលអាចធ្វើឱ្យខ្លួន  សង្គម រួមទាំងគ្រួសារមានភាពរីកចម្រើនបានយ៉ាងល្អ។  ហើយអាចចាត់ទុកថាជាស្ដ្រីដែលមានភាពវៃឆ្លាត  និងប៉ិនប្រសប់នៅក្នុងសង្គមផងដែរ។  ដោយឡែកសម្រាប់ ការតុបតែងខ្លួនគឺជារឿងដ៏សខាន់បំផុត  ស្ដ្រីធ្វើការនៅក្នុងការិយាល័យមិនត្រូវបណ្ដោយឱ្យខ្លួនក៏ដូចជា  ផ្ទៃមុខធម្មតាពេកនោះទេ  ត្រូវតែមានលាបក្រេមម្សៅជាប់នៅលើថ្ពាល់ខ្លះៗទើបជាការប្រសើរ។ 
ប្រការគួរយល់ដឹង​ ចំពោះស្ដ្រីដែលធ្វើការនៅក្នុងការិយាល័យ៖​ស្ដ្រីគ្រប់រូបត្រូវតែមានគ្រឿងសម្អាងគ្រប់គ្រាន់ទាំងអស់​  សម្រាប់តុបតែងមុខ​  ហើយត្រូវតែមាននៅតាមខ្លួនជានិច្ច​  ចៀសវាងនៅពេលដែលមានការប្រញាប់មិនបាច់ត្រឡប់ទៅផ្ទះ ឬក៏ចូលហាង​  ព្រោះធ្វើឱ្យខាតបង់ទាំងពេលវេលារួមទាំងថវិកា។ ​របៀបតុបតែងខ្លួនសម្រាប់ស្ដ្រីធ្វើការនៅក្នុងការិយាល័យ៖ ស្ដ្រីដែលធ្វើការនៅក្នុងការិយាល័យត្រូវពឹងផ្អែកទៅលើបរិវេណរបស់ ​ការិយាល័យ ថាតើការិយាល័យជាការិយាល័យឯកជនឬក៏ជារបស់រាជរដ្ឋាភិបាល​ ដើម្បីងាយស្រួលនៅក្នុងការរៀបចំតុបតែងខ្លួនប្រាណឱ្យសមទៅនឹងកន្លែង ​ធ្វើការ។​•​សម្លៀកបំពាក់ ​៖​ ចំពោះសម្លៀកបំពាក់ជួនកាលតម្រូវទៅតាមក្រុមហ៊ុន​ ដោយស្លៀកពាក់ជាឯកសណ្ឋានរបស់ក្រុមហ៊ុន។ ចំណែកឯក្រុមហ៊ុនមួយចំនួនក៏បានតម្រូវឱ្យស្លៀកសម្លៀកបំពាក់ ​ផ្ទាល់ខ្លួនផងដែរ។​ ដូចនេះមិនថាជាសម្លៀកបំពាក់ក្រុមហ៊ុន​ ឬក៏ជាសម្លៀកបំពាក់ផ្ទាល់ខ្លួននោះ​ទេ​ គឺត្រូវតែលៃយ៉ាងណាឱ្យសម្លៀកបំពាក់មានភ្លីជានិច្ច​ មិនសិចស៊ីពេកមិនសុភាពពេក។​•ការតុបតែងមុខ ៖ ​សម្រាប់ស្ដ្រីដែលធ្វើការនៅក្នុងការិយាល័យ គួរតែឆ្លៀតពេលតុបតែងមុខ ​ដោយបែបធម្មជាតិៗ មិនត្រូវបណ្ដោយឱ្យផ្ទៃមុខទទេដោយមិនមានប្រើអ្វីសោះនោះទេ។​ ការតុបតែងមុខនេះក៏មិនមានអ្វីដែលពិបាកនោះដែរ។ ​នៅមុនពេលទៅធ្វើការគួរតែចំណាយពេល៥នាទី​នៅក្នុងការតុបតែងមុខ​ ដោយប្រើប្រាស់ឡេសម្រាប់ការពារពន្លឺព្រះអាទិត្យ​ ហើយប្រើម្សៅហុយបន្ដិចបន្ដួចលាបនៅលើផ្ទៃមុខ ចំណែកឯម៉ាស្ការ៉ាត្រូវតែមានជានិច្ចសម្រាប់លាបនៅលើរោមភ្នែក។ ​បន្ទាប់មកត្រូវគូសត្របកភ្នែកបន្ដិច ហើយក្រេមត្រូវតែមាននៅលើបបូរមាត់ជានិច្ច ​ដោយប្រើ​ពណ៌ស្រាលៗ​ និងត្រូវប្រើម្សៅពណ៌ផ្កាឈូកផាត់នៅលើថ្ពាល់បន្ដិចឱ្យឃើញព្រឿងៗជាការ ស្រេច។​•ការតុបតែងសក់ ៖ ​សក់ក៏ជាផ្នែកមួយដែលសំខាន់បំផុតដែរ ជាពិសេសសម្រាប់ស្ដ្រីដែលមានសក់រួញ​ គួរតែបួងឡើង ​ឬ ​ក៏ចងឱ្យបានស្អាត តែសម្រាប់ស្ដ្រីដែលមានសក់រលោងត្រង់ស្អាតអាចទម្លាក់​ ឬក៏ចងលើកឡើងឱ្យខ្ពស់ល្មមសមនឹងទម្រង់មុខ។​•​ក្រចកដៃក្រចកជើង ៖ ​មិនត្រូវលាបពណ៌ដែលឆើតឆាយពេកនោះទេ​ ត្រូវលាបពណ៌ស្រាល​ ហើយក៏មិនត្រូវទុកក្រចក​ ឱ្យវែងពេកនោះដែរ។ ​ជាពិសេសត្រូវតែឧស្សាហ៍សម្អាតក្រចកដៃជើងឱ្យបានស្អាតជានិច្ច ​ដោយនៅក្នុងមួយសប្ដាហ៍ត្រូវតែធ្វើការសម្អាតពី២ទៅ៣ដង​ ឬក៏ត្រូវកាត់សាច់​ម្ដងនោះទើបប្រសើរ។​•ស្បែកជើង ៖​ សម្រាប់ស្ដ្រីដែលធ្វើការនៅក្នុងការិយាល័យ​ គួរតែប្រើស្បែកជើងអេសស្កាប៉ាង​ ឬក៏ជាស្បែកជើងកែង។​ដំបូន្មានអ្នកជំនាញ៖​
ស្ដ្រីដែលធ្វើការនៅក្នុងការិយាល័យត្រូវតែយកចិត្ដទុកដាក់បំផុត​ នៅក្នុងការតុបតែងខ្លួន​ ដូចជានៅមុនពេលទៅធ្វើការត្រូវតែសម្អាតខ្លួនប្រាណឱ្យបានស្អាត។​ បន្ទាប់មកត្រូវជ្រើសរើសនូវសម្លៀកបំពាក់ដែលសមរម្យ មិនសិចស៊ីពេកហើយមិនសុភាពរាបសា​ ជ្រុលពេក។​ បន្ទាប់មកធ្វើការតុប​តែងមុខដើម្បីឱ្យផ្ទៃមុខមានពណ៌ស្រស់ស្អាត ​ជាពិសេសត្រូវមើលខ្លួនឯងឱ្យបានគ្រប់ជ្រុង​ ដើម្បីកុំឱ្យមានចំណុចខ្វះខាត។ ​នៅពេលដែលទៅដល់ការិយាល័យ ត្រូវតែធ្វើការពិនិត្យចំពោះការតុបតែងមុខ ​និងសម្លៀកបំពាក់ម្ដងទៀត។​

វិធីតុបតែងខ្លួនរបស់ស្ដ្រីធ្វើការនៅក្នុងការិយាល័យក្នុងការិយាល័យត្រូវតែយកចិត្ដទុកដាក់បំផុត នៅក្នុងការតុបតែងខ្លួន ដូចជានៅមុនពេលទៅធ្វើការត្រូវតែសម្អាតខ្លួនប្រាណឱ្យបានស្អាត។ បន្ទាប់មកត្រូវជ្រើសរើសនូវសម្លៀកបំពាក់ដែលសមរម្យ មិនសិចស៊ីពេកហើយមិនសុភាពរាបសា ជ្រុលពេក។ បន្ទាប់មកធ្វើការតុបតែងមុខដើម្បីឱ្យផ្ទៃមុខមានពណ៌ស
ប្រភពៈ healthcambodia.com