សកម្មភាព​ផ្តល់​សុខភាព ដែល​គួរតែ​ធ្វើ មុនពេល​ចូល​គេង​

សកម្មភាព​ផ្តល់​សុខភាព ដែល​គួរតែ​ធ្វើ មុនពេល​ចូល​គេង​

​ជាក់ស្តែង សម្រាប់​ការពេញនិយម​របស់​ប្រជាជន​ខ្មែរ​យើង​ទូទៅ គឺ​តែងតែមាន​ទម្លាប់​ចុច​ទូរស័ព្ទ​មុន​គេង​។ ដូច្នេះ ហេតុអ្វី​បានជា​អ្នក មិន​ព្រម​ព្យាយាម​អ្វី​ថ្មី ដើម្បី​ឲ្យ​កាន់តែ​មាន​សុខភាព​ល្អ មុនពេល​ចូល​គេង​ទៅ​? តាម​ការសិក្សា​បានឲ្យដឹងថា អ្នក​ដែល​ប្រើ​ទូរស័ព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិច មុនពេល​ចូល​គេង ទំនងជា​មិន​សូវ​គេង​លក់​ល្អ ដូច​អ្នក​មិន​ប្រើ​ឡើយ​។ រឿង​នេះ​អាច​ដោយសារតែ​ពន្លឺ​របស់​វា ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង ហើយ​អាច​ធ្វើឲ្យ​គេង​មិន​លក់ រហូតដល់​ពាក់កណ្តាល​យប់​ទៀតផង​។ យ៉ាងណាមិញ មាន​សកម្មភាព​ផ្តល់​សុខភាព​ច្រើនណាស់ ដែល​អ្នក​អាច​ធ្វើបាន និង​ជំនួស​ការមើល​ទូរស័ព្ទ ឬ​ថែប​ប្លេត តាមរយៈ​បណ្តាញ​សង្គម​។

​ជជែក​ជាមួយ​ដៃគូ​រួមដំណេក​
​បើសិន​ជា​អ្នក​រស់នៅ ជាមួយ​ប្តី ឬ​ប្រពន្ធ ក្រុមគ្រួសារ ឬ​មិត្តភក្តិ ការជជែក​គ្នា​មុន​គេង ពិតជា​អាច​ផ្តល់​ជា​ប្រយោជន៍​ណាស់​។ ការនិយាយ​ជាមួយ​មនុស្ស​ម្នាក់​ទល់មុខ​គ្នា អាច​កាត់បន្ថយ​ស្ត្រេសបាន​យ៉ាង​អស្ចារ្យ ជាង​ការនិយាយ​ជាមួយ​នរណា ម្នាក់​តាម Online​។ ជា​លទ្ធផល វា​នឹង​ជួយ​អ្នក គេង​លក់​បាន​កាន់តែ​លឿន និង​បន្ថយ​ឱកាស​នៃ​ការ​ភ្ញាក់​កណ្តាលយប់​ទៀតផង​។ បើសិន​ជា​អ្នក​គេង​តែម្នាក់ឯង អ្នក​អាច​ហៅ​ក្រុម​គ្រួសារ មក​ជជែក​លេង ហើយ​គេង​លក់​ដូច​គ្នា​អញ្ចឹង​។

​អាន​សៀវភៅ​
​អ្នក​អាច​មើល​រឿងកុន ឬ​ស្តាប់​ព័ត៌មាន​មុនពេល​គេង ប៉ុន្តែ វា​ដូចជា​គ្មានអ្វី អាច​បន្ធូរ​អារម្មណ៍​បានល្អ ជាង​ការអាន​សៀវភៅ​ឡើយ​។ វិធី​មួយ​ដើម្បី​ជួយ​ឲ្យ​ខួរក្បាល​នឿយហត់​នោះ គឺ​ការបង្កើន​មុខងារ​របស់​ខួរក្បាល តាមរយៈ​ការអាន​សៀវភៅ​។ រឿង​នេះ​ក៏​ជួយ​ឲ្យ​អ្នក មាន​អារម្មណ៍​កាន់តែ​ងងុយគេង ជាង​អូស​ចុះឡើង ក្នុង​បណ្តាញ​សង្គម​ក្នុង​ទូរស័ព្ទ​ដៃ​ដែរ​។​

​តាំង​សមាធិ​
​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការតាំង​សមធិ​ដ៏​ល្អ​មួយ អាច​ជួយ​ជា​ប្រយោជន៍​ច្រើន​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ លំ​ហាត់ប្រាណ​ដកដង្ហើម​ធម្ម​តា​មុនពេល​គេង មិន​ត្រឹមតែ​ជួយ​ឲ្យគេ​ងលក់​លឿនទេ តែ​ក៏​ជួយ​បន្ធូរ​អារម្មណ៍​ក្នុង​រាងកាយ គេង​កាន់តែ​លក់​ស្រួល និង​ពង្រឹង​ដល់​មុខងារ​ជាច្រើន ក្នុង​រាងកាយ​ទៀតផង​។ ចូរ​ព្យាយាម​ធ្វើបែបនេះ រយៈពេល​ពីរ​បី​ថ្ងៃ នោះ​អ្នកនឹង​មើលឃើញ ភាពខុស​គ្នា​នៃ​ការ​គេង​ពីមុន និង​ឥឡូវ​ហើយ​។

​ងូតទឹក​ក្តៅ​ឧណ្ហៗ​
​ការ​គេង​ក្រោយពី​ងូតទឹក​រួច អាច​នឹង​ជួយ​ឲ្យមាន​អារម្មណ៍​ធូរស្រាល ជាង​ចូល​គេង​ភ្លាមៗ​ក្រោយពី​ធ្វើ​ការងារ​នឿយហត់​ពេញ​មួយថ្ងៃ​។ អ្នក​អាច​បន្ធូរ​អារម្មណ៍​នឿយហត់​បាន តាមរយៈ​ការ​ងូតទឹក​ក្តៅ​ឧណ្ហៗ​។ រាងកាយ​មនុស្ស​យើង នឹង​ទៅ​ជា​ក្តៅ​តិចៗ​នៅពេល​គេង​។ ហេតុដូច្នេះ​ហើយ បើសិនជា​អាកាសធាតុ​ក្តៅ​បន្តិច វា​នឹង​ជួយ​ឲ្យ​យើង គេង​លក់​កាន់តែ​លឿន​ជាង​អាកាសធាតុ​ត្រជាក់​។ ការ​ងូតទឹក​ក្តៅ​ឧណ្ហៗ​មុន​គេង ពិតជា​ជួយ​ឲ្យ​អ្នក គេង​លក់បាន​លឿន ហើយ​អារម្មណ៍​ធូរស្រាល​ច្រើន​ទៀតផង​។

​រួមភេទ​
​ការរួម​ភេទ​អាច​ជួយ​ផលិត​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ដែល​ជា​អារម្មណ៍​ផ្តល់​អារម្មណ៍ល្អ និង​កាត់បន្ថយ​អ័រម៉ូន Cortisol ដែល​ជា​ស្ត្រេ​ស​អ័រម៉ូន​នោះ​បាន​ទៀត​ផ​។ អុក​ស៊ី​តូ​ស៊ីន អាច​ធ្វើឲ្យ​អារម្មណ៍​ធូរស្រាល និង​ជួយ​ឲ្យគេ​ងលក់​ស្រួល​ទៀត​។ ក្រៅពីនេះ ការ​រួមភេទ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់​ដូចជា ពង្រឹង​ដល់​លំហូរ​ឈាម និង​មុខងារ​បេះដូង​។ បើសិន​ជា​អ្នក​គ្មាន​ដៃគូ​រួមភេទ​ទេ ការជួយ​ខ្លួនឯង ក៏​អាច​ដោះស្រាយ​បាន​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthybuilderz

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។