​ចង់​សាក​ទេ​! របៀប​គេង​ដែល​អាច សម្រក​ទម្ងន់​យ៉ាង​អស្ចារ្យ​

​ចង់​សាក​ទេ​! របៀប​គេង​ដែល​អាច សម្រក​ទម្ងន់​យ៉ាង​អស្ចារ្យ​

ការ​សម្រក​ទម្ងន់ មិនមែន​ជា​រឿង​ងាយស្រួល ដែល​មនុស្ស​គ្រប់គ្នា អាចធ្វើ​បាន​ឡើយ ព្រោះ​តែ​វា​នៅតែ​មាន​កត្តា​ជាច្រើន ដែល​អាច​ជំរុញ​ឲ្យ​ឡើង​ទម្ងន់​ថែមទៀត ដូចជា សម្ពាធ​សង្គម​រស់នៅ ស្ត្រេ​ស និង​របៀប​រស់នៅ ដែល​មិន​ផ្តល់​សុខភាព​។ យ៉ាងណាមិញ សព្វថ្ងៃនេះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ដឹងថា ការ​ធាត់​មាន​គ្រោះថ្នាក់​ច្រើន ចំពោះ​សុខភាព ដូច្នេះហើយ​ទើប​បានជា​ពួកគេ ខំ​តម​អាហារ ដើម្បី​កុំឲ្យ​ធាត់​ទៀត​។ ប៉ុន្តែ ការ​តម​អាហារ​ខ្លាំងពេក បែរជា​ធ្វើឲ្យ​ពួកគេ​ឃ្លាន និង​ចង់​ញ៉ាំ​អាហារ​កាន់តែច្រើន និង​ធាត់​លើស​ដើម​ទៅវិញ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកជំនាញ​ជាច្រើន បាន​ប្រាប់​អំពី​វិធី​សម្រក​ទម្ងន់​បែប​ថ្មី តាមរយៈ​ការ​គេង ដែល​វា​អាច​ជួយ​ឲ្យ​រាងកាយ រំលាយ​ជាតិ​ខ្លាញ់​ដោយ​ខ្លួនឯង​បាន​យ៉ាង​អស្ចារ្យ​។ តើ​គេ​ធ្វើ​ដូចម្តេច​ខ្លះ​ទៅ​?

​ធ្វើឲ្យ​បន្ទប់គេង​ត្រជាក់​
​តើ​អ្នក​មាន​ដឹងថា ការ​គេង​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព​ត្រជាក់​បន្តិច អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ដែរ​ទេ​? រឿង​នេះ​ដោយសារ​តែ រាងកាយ​យើង​នឹង​ឡើង​កម្តៅ​ក្នុងពេល​គេង ដើម្បី​ទប់ស្កាត់​ភាព​ត្រជាក់​នៅ​ខាងក្រៅ ដូច្នេះ ដើម្បី​ធ្វើ​បែប​នេះ​បាន វា​នឹង​រំលាយ​ជាតិ​ខ្លាញ់​កាន់តែច្រើន​ថែម​ទៀត ដើម្បី​បំបាត់​ភាព​ត្រជាក់​ពី​ខាងក្រៅ​។

​ញ៉ាំ​តែ​
​ការ​ញ៉ាំ​តែ នឹង​ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល ហើយក៏​មាន​ប្រយោជន៍​ដែរ ក្រោយពី​ធ្វើ​ការនឿយហត់​មួយ​ថ្ងៃ​ពេញ​។ ដើម្បី​ធ្វើឲ្យ​វា​កាន់តែ​មាន​ប្រយោជន៍​នោះ ហេតុអ្វី​បានជា​អ្នក​មិន​ព្រម​ញ៉ាំ​វា ដើម្បី​សម្រក​ទម្ងន់​ទៅ ជាពិសេស តែ​បៃតង​តែម្តង​។ វត្តមាន​អង់​ទី​អុកស៊ី​ដង់​របស់​តែ​នេះ អាច​ជួយ​លុបបំបាត់​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ ហើយ​ក៏​ជំរុញ​ដល់​ការរំលាយ​អាហារ ក្នុង​រាងកាយ​ដែរ​។​

​រៀប​កាលវិភាគ​សម្រាប់​គេង​
​កាលណា​មនុស្ស​យើង​គេង​បាន​កាន់តែ​ច្រើន យើង​នឹង​ចៀសផុត ពី​ការ​ប្រើ​ពេលវេលា​អត់​ប្រយោជន៍ ក្នុងការ​តាមដាន​រឿង​ភាគ ឬ​មើល​ទូរស័ព្ទ ព្រោះ​វា​គឺជា​កត្តា​ដែល​នាំឲ្យ​យើង គេង​មិនបាន​គ្រប់ ឬ​គេង​មិន​លក់​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​គេង​ទៀង​ម៉ោង​នោះ ចូរ​ចាំ​ថា ជាតិ​ខ្លាញ់​ក្នុង​រាងកាយ នឹង​រំលាយ​កាន់តែច្រើន បើសិន​ជា​អ្នក​គេ​ង​បាន ៧ ទៅ ៨ ម៉ោង​ជា​រៀងរាល់​យប់​។

​គេង​ក្នុង​ភាព​ងងឹត​
​ធម្មតា​ក្មេងៗ​សម័យ​ឥឡូវ មិនសូវ​ចូលចិត្ត​ការ​គេង​ក្នុង​ភាព​ងងឹត​ទេ ដោយសារ​តែ​ខ្លាច​ខ្មោច ដូច្នេះ គេ​តែងតែ​គេង​បើកភ្លើង ឬ​យ៉ាងហោចណាស់ ក៏​មាន​អំពូល​រាត្រី​មួយ​ដែរ​។ ប៉ុន្តែ ភ្លើង​ភ្លឺ​បែបនេះ អាច​ប៉ះពាល់​ដល់​ការ​គេង​របស់​អ្នក​បាន ហើយ​កាលណា​គេង​មិន​គ្រប់ វា​គឺជា​មូលហេតុ​នាំ​ឲ្យ​ធាត់​តែម្តង​។

​ងូតទឹ​កក្តៅ​
​វិធីសាស្ត្រ​ដើម្បី​គេង​លក់ កាន់តែ​ស្រួល​នោះ គឺ​ការ​ងូតទឹ​កក្តៅ មុនពេល​ចូល​គេង​។ សីតុណ្ហភាព​រាង​ងាយ​កាន់​ក្តៅ​ល្មម នឹង​ជួយ​សាច់ដុំ​កាន់តែ​ធូរស្រាល ហើយ​ក៏​ងាយស្រួល​គេង​ទៀតផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthybuilderz

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។