ឈឺសន្លាក់​បែប​រលាក​ឆ្អឹងខ្ចី ច្រើន​តែ​កើត​លើ​មនុស្ស​បែប​ណា​?

ឈឺសន្លាក់​បែប​រលាក​ឆ្អឹងខ្ចី ច្រើន​តែ​កើត​លើ​មនុស្ស​បែប​ណា​?

ការ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ គឺជា​ប្រភេទ​នៃ​ជំងឺ​សន្លាក់ ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់ លើ​សន្លាក់​ទាំងឡាយណា ដែល​មាន​នាទី​ទ្រ​ទម្ងន់​រាងកាយ​ដូច​ជា សន្លាក់​ត្រគាក ជង្គង់ និង​ឆ្អឹង​កង​ខ្នង​។ វា​ក៏​អាច​កើតមាន​លើ​សន្លាក់​ម្រាមដៃ មេដៃ កង និង​ម្រាម​មេជើង​ដែរ​។

​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ ឬ Osteoarthritis (OA) មិន​កើត​ឡើង​លើ​សន្លាក់​ណា ដែល​មិន​ធ្លាប់​មាន​របួស​ពីមុន សន្លាក់​ដែល​ធ្លាប់​ទ្រ​ទម្ងន់​ខ្លាំង ឬ​មាន​ជំងឺ​ទៅលើ​ឆ្អឹងខ្ចី​នោះទេ​។

ជំងឺ​រលាក​សន្លាក់​មួយ​នេះ ធ្វើឲ្យ​ឆ្អឹង​ខ្ចីដែល​គ្របពីលើ ឆ្អឹង​ក្នុង​សន្លាក់​នោះ​ទៅ​ជា​គាំង និង​បាត់បង់​ភាពយឺត​របស់​វា ដែល​ជាហេតុ​នាំ​ឲ្យ​សន្លាក់នោះ កាន់តែ​ខូចខាត​ខ្លាំង​។ រយៈពេល​យូរ​ទៅៗ ឆ្អឹងខ្ចី​នឹង​ដាច់ដោច​អស់ មាន​ការឈឺចាប់​កាន់តែ​ខ្លាំង​ពេលធ្វើ​ចលនា និង​រហូត​ដល់​ពិការ​ក៏មាន​ដែរ​។

​ចំពោះ​ឱកាស​ដែល​មនុស្ស​យើង អាច​កើត​ជំងឺ​នេះ​បាន គឺ​នៅ​ពេល​អាយុ​កាន់តែច្រើន​។ ភាគច្រើន​អ្នក​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ គឺ​មាន​ជំងឺ​រលាក​សន្លាក់​នេះហើយ តែ​ភាព​ធ្ងន់ធ្ងរ​របស់​វា មិន​ទៀងទាត់​ឡើយ​។ តែ​អ្នក​ខ្លះ សូម្បី​តែ​អាយុ​ខ្ទង់ ២០ ទៅ ៣០ ឆ្នាំ ក៏​អាច​កើត​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ដែរ ដោយសារ​តែ​សន្លាក់​របស់​ពួកគេ​ធ្លាប់​មាន​របួស ឬ​មាន​ការ​ទ្រ​ទម្ងន់​ខ្លាំងពេក ឬ​ប្រើប្រាស់​ខ្លាំងក្លា​ពេក​។ សូមបញ្ជាក់​ថា ជំងឺ​នេះ​កើត​លើ​ស្ត្រី​ច្រើន​ជាង​បុរស​។

​ចំពោះ​អាការៈ​របស់​ជំងឺ​នេះ ច្រើន​តែ​កើត​មាន​បន្តិច​ម្តងៗ ដូចជា ៖
•​    ​ឈឺ​ក្នុង​សន្លាក់ ជាពិសេស ពេល​ធ្វើ​ចលនា​
•​    ​ឈឺ​ក្រោយពី​ប្រើ​សន្លាក់​នោះ​ច្រើន ឬ​មិន​ធ្វើ​សកម្មភាព​យូរ​
•​    ​គាំង​សន្លាក់​ក្រោយ​ពី​សម្រាក​យូរ​
•​    ​មាន​ការរីក​ឆ្អឹង​ក្នុង​ពាក់កណ្តាល​សន្លាក់ និង​ចុង​សន្លាក់​ម្រាមដៃ​
•​    ​ហើម​សន្លាក់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ webmd

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។