សូម​ប្រុង​ប្រយ័ត្ន​! មិនមែន​តែ Samsung Galaxy Note 7 ទេ​ដែល​ផ្ទុះ សូ​ម្បី​តែ Galaxy S7 Edge និង Samsung Galaxy ផ្សេង​ទៀត​ក៏​ផ្ទុះ​ដែរ

សូម​ប្រុង​ប្រយ័ត្ន​! មិនមែន​តែ Samsung Galaxy Note 7 ទេ​ដែល​ផ្ទុះ សូ​ម្បី​តែ Galaxy S7 Edge  និង  Samsung Galaxy ផ្សេង​ទៀត​ក៏​ផ្ទុះ​ដែរ



អា​មេ​រិ​ក​៖ ស្រប​ពេល​កំពុង​ក្រពុលមុខ​ជាមួយនឹង រឿង Galaxy Note 7 ស្រាប់តែ​នៅ​ពេល​នេះ Samsung បាន​ទទួល​រង​ពាក្យបណ្តឹង​ថ្មី​មួយ ទាក់ទង​នឹង Galaxy S7 Edge វិញ​ម្តង ខណៈ​ដែល​រឿង Galaxy Note 7 មិន​ទាន់​ដោះស្រាយ​ចប់​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារ​ព​ត៌​មាន Phone Arena នៅ​ថ្ងៃ​ទី​១២ កញ្ញា​។ 

លោក Daniel Ramirez ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ហាង​លក់​សៀវភៅ Amazon Bookstore ក្នុង​តំបន់ Ohio បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​តុលាការ​ជាន់ខ្ពស់​នៅ​ក្នុង​រដ្ឋ New Jersey បន្ទាប់​ពី​ស្មា​ត​ហ្វូ​ន Samsung Galaxy S7 Edge របស់​គាត់​ផ្ទុះ​ឆេះ​នៅ​ក្នុង​ហោ​ប៉ាវ ខណៈ​ពេល​កំពុង​បម្រើ​ការងារ​។ 

មេធាវី​របស់​លោក Ramirez បាន​បញ្ជាក់​ថា លោក Ramirez ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ក្រោយ​ពេល​កើតហេតុ​។ នរណា​ទៅ​នឹក​ស្មាន​ដល់​ថា កម្លាំង​នៃ​ការ​ផ្ទុះ​នោះ បាន​ធ្វើ​ឲ្យ​រលាកភ្លៅ របស់​លោក Ramirez យ៉ាង​ខ្លាំង​។ ចំពោះ​ករណី​នេះ ក្រុមហ៊ុន Samsung ពុំ​ទាន់​បាន​ធ្វើ​អធិប្បាយ​លើ​បញ្ហា​នេះ​នៅឡើយ​ទេ ក្រុម​អ្នក​សារព័ត៌មាន​កំពុង​រង​ចាំ​ការ​ឆ្លើយ​ពី Samsung​។ 

ចំណែកឯ​មួយ​ករណី​ទៀត​គឺ​ដែល​ចេញផ្សាយ​នៅ តាម​ទូរទស្សន៍ NBC 4 New York នៅ​ថ្ងៃ​ដដែល ក្មេង​ប្រុស Brooklyn អាយុ 6​ឆ្នាំ បាន​រលា​កដៃ ដោយសារ​ការ​ផ្ទុះ​ទូរស័ព្ទ Samsung Galaxy Core  ពេល​កំពុង​លេង​ហ្គេ​ម​។  

John Lewis ជីតា​របស់​ក្មេង​ប្រុស​ម្នាក់​នេះ​បាន​ប្រាប់​ទូរទស្សន៍ NBC 4 ញូ​វ​យ៉​ក​ក្មេង​ប្រុស​ម្នាក់​នេះ បាន លេង​ហ្គេ​ម​នៅ​ក្នុង​បន្ទប់​គេង​ជីដូន​របស់​គេ នៅ​ភាគ​ខាងកើត Flatbush ខណៈ​ពេល ទូរស័ព្ទ Samsung Galaxy Core បាន​ផ្ទុះ​នៅ​ក្នុង​ដៃ​របស់​គេ​។ លោក​ឡេ​វី​ស​និយាយ​ថា​ទូរស័ព្ទ​នេះ​បាន​ធ្លាក់​ចុះ​មក​កម្រាល ឆេះ​រោល និង​ពោរពេញ​ទៅ​ដោយ​ផ្សែង​ពេញ​បន្ទប់​។ លោក​បាន​និយាយ​ថា​កណ្តឹង​អគ្គិភ័យ​នេះ​បាន​រោ​ទិ៍​បន្លឺ​ឡើង​។

នាយកដ្ឋាន​អគ្គិភ័យ​បាន​ទៅ​ជួយ​ទាន់​ពេល ហើយ​បញ្ជូន​កុមា​រា​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​។ 

ក្រុមហ៊ុន Samsung បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​យើង​ទទួលយក​របាយការណ៍​គ្រប់យ៉ាង​ខ្លាំង និង​បាន​ទាក់ទង​ក្រុម​គ្រួសារ​លោក Lewis ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ស្ថានភាព​របស់​ពួក​គេ​។​ក្នុង​នាម​ជានា​ពេល​បច្ចុប្បន្ន​នេះ​យើង​កំពុង​សម្លឹង​មើលទៅ​ក្នុង​ករណី​នេះ​យើង​មិន​អាច​ធ្វើការ​អត្ថាធិប្បាយ​បន្ថែម​ទៀត​នៅ​ពេល​នេះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នេះ ក្រុមហ៊ុន Samsung កំពុង​តែ​ប្រមូល Galaxy Note 7 ត្រឡប់​មក​វិញ ដោយសារ​តែ​មាន​បញ្ហា ផ្ទុះ​ឆេះ​ខណៈ​ពេល​កំពុង​សាក​ថ្ម ហើយ​បើ​តាម​ការ​ប៉ាន់​ប្រមាណ របស់ Bloomberg បាន​ឲ្យ​ដឹង​ថា Samsung អាច​នឹង​ខាតបង់ ១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​លើ​បញ្ហា​មួយ​នេះ ខណៈ​ដែល​ក្រុមហ៊ុន​អាកាស​ចរ​ណ៏​នៅ​លើ​ពិភពលោក រួម​មាន អា​មេ​រិ​ក U.S.A Airways, អូស្ត្រាលី Qantas , Virgin Australia, ភី​លី​ពី​ន Philippines’ Cebu Pacific, អា​រ៉ាប់​ប៊ី Etihad Airways សុំា​ហ្គា​ពូរ Singapore Airlines, Silk Air និង​ក្រុមហ៊ុន​អាកាស​ចរ​ណ៏​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​ដូច​ជា Air Asia បាន​ធ្វើការ​ហាមឃាត់ ឫ​ព្រមាន​ដល់​អ្នកដំណើរ​ប្រើប្រាស់ Galaxy Note 7 មិន​ឲ្យ​សាក​ថ្ម ឫ​បើក​ទូរស័ព្ទ​នៅ​ក្នុងអំឡុងពេល​ហោះហើរ​។ 

ប្រភព​៖ https://postnews.media/tech/71770 & https://postnews.media/tech/73204
ប្រភព​៖ http://www.nbcnewyork.com/news/local/Samsung-Phone-Lithium-Iron-Blow-Up-Child-Hand-Explosion-Brooklyn-New-York-393131791.html
ប្រភព​៖ http://www.phonearena.com/news/The-Samsung-phone-that-exploded-in-the-hands-of-a-6-year-old-wasnt-a-Note-7---it-was-a-Galaxy-Core_id85389
ប្រភព​៖ http://www.khmer-press.com/​?​p=28592
ប្រភព​៖ http://www.tuicool.com/m/articles/AJrYVf7