ពិតជារ៉ូមែនទិចមែន! លោកតា Surprise លោកយាយនូវដួងព្រះខែដ៏ធំ ក្នុងថ្ងៃសែននំព្រះខែ

ចិន៖ ពិធីបុណ្យពាក់កណ្តាលសរទរដូវ Mid-Autumn Festival ឬហៅថា ពិធីបុណ្យសែននំព្រះខែ ដែលតែងតែប្រារព្ធធ្វើឡើង យ៉ាងអធិកអាធមជារៀងរាល់ឆ្នាំ សម្រាប់អ្នកកាត់ខ្សែស្រឡាយ ចិន-ខ្មែរ-វៀតណាម ឬភាគច្រើនប្រជាជនរស់នៅ ក្នុងតំបន់អាស៊ីយើងផ្ទាល់តែម្តង ដែលតែងតែប្រារព្្ធធ្វើវា។

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើល៎ឯប្រទេសចិនឯណោះវិញ គូស្នេហ៍វ័យចំណាស់ដ៏ផ្អែមល្ហែមមួយគូ កំពុងតែធ្វើឲ្យមហាជនជាច្រើន ច្រណែននិងមានភ្ញាក់ផ្អើល រំភើបចិត្តជំនួសលោកយាយជាខ្លាំង ខណៈលោកតាដ៏ស្រស់សង្ហារ បានផ្ដល់ភាពភ្ញាក់ផ្អើលដល់ ភរិយាគាត់ជាមួយនឹងព្រះខែ ដែលមានពន្លឺដ៏ស្រស់ស្អាត នាពេលរាត្រី និងថែមទាំងបានកៀកកើយគ្នា យ៉ាងរ៉ូមែនទិច មិនចាញ់កម្លោះក្រមុំនាពេលបច្ចុប្បន្ននេះឡើយ។

ប្រភពបានឲ្យដឹងថា ឈុតឆាកដ៏រ៉ូមែនទិច និងគួរឲ្យភ្ញាក់ផ្អើល រវាងលោកយាយនិងលោកតាទាំងពីរនាក់នេះ បានប្រារព្ធធ្វើឡើងកាលពីយប់ថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១៦ កន្លងទៅ ពោលគឺចំថ្ងៃសែននំព្រះខែ ដែលមានទីតាំងស្ថិតនៅក្បែរ មាត់បឹង Houhai ដ៏ស្រស់ត្រកាល ក្នុងតំបន់ Xicheng ទីក្រុងប៉េកាំងប្រទេសចិន។

តាមសាក្សីម្នាក់ក្នុងបណ្តាញសង្គម Weibo បានឲ្យដឹងថា បុរសវ័យចំណាស់ ឬលោកតាដ៏មានមន្តស្នេហ៍នេះ តែងតែធ្វើការសន្យាជាមួយនឹងប្រពន្ធរបស់គាត់ ដោយក្នុងអំឡុងនៃពិធីបុណ្យពាក់កណ្តលសរទរដូវ ឬរដូវសែននំព្រះខែនេះ លោកតានឹងនាំភរិយាដ៏មានសំណាងរបស់គាត់ ចេញក្រៅដើម្បីនាំគ្នាសម្លឹងមើលពន្លឺព្រះខែ ដ៏ស្រស់ស្អាតតែពីរនាក់នាពេលរាត្រី។

ដោយសារតែនៅក្នុងឆ្នាំនេះ អាកាសធាតុមិនសូវអំណោយផល (ព្យុះភ្លៀង ទឹកជំនន់ជាដើម) ធ្វើឲ្យលោកតាមានការព្រួយចិត្តយ៉ាងខ្លាំង ព្រោះខ្លាចធ្វើឲ្យការប្តេជ្ញាចិត្ត និងការសន្យារបស់គាត់ ដែលមានចំពោះភរិយាជាទីស្រលាញ់កន្លងមក ត្រូវបរាជ័យនៅក្នុងឆ្នាំនេះ ដូច្នេះហើយ លោកតាក៏បានសម្រេចចិត្ត រៀបចំនូវព្រះខែយក្សមួយ (បាឡុង) ជាសម្ងាត់ដើម្បីផ្ដល់ភាពភ្ញាក់ផ្អើល ដល់ប្រពន្ធរបស់គាត់។

ជាមួយគ្នានេះដែរ អ្នកនិយមលេងបណ្តាញសង្គម Weibo របស់ចិនជាច្រើន បាននាំគ្នាកោតសរសើរពីទឹកចិត្ត ស្រលាញ់យ៉ាងស្មោះស្ម័គ្រដែលលោកតាមាន ចំពោះភរិយាជាទីស្រលាញ់របស់គាត់ ប្រៀបបីដូចយុវ័យផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា  ដែលមានអាយុ ជាង១០០ ទៅហើយ បានធ្វើឲ្យមហាជនភ្លឺភ្នែក ជាមួយនឹងកម្រងរូបភាព ពិធីរំលឹកខួបអាពាហ៍ពិពាហ៍ ៨០ឆ្នាំ របស់ខ្លួន ដ៏ផ្អែមល្ហែម ដែលគូស្នេហ៍ក្មេងៗ មួយចំនួន សឹងតែមិនអាចប្រៀបបានផង ។

គូស្នេហ៍វ័យចំណាស់មួយគូនេះ រស់នៅក្នុងខេត្ត Anhui នៃទីក្រុង Fuyang ប្រទេសចិន ដែលប្តីមានឈ្មោះ Song Qinglin និងប្រពន្ធឈ្មោះ Song Lishi ដែលអ្នកទាំង២ មានអាយុ ១០៣ឆ្នាំដូចគ្នា ហើយថែមទាំងជាគូស្នេហ៍វ័យចំណាស់ ដែលរៀបការជាមួយគ្នា អស់រយៈពេល ៨០ឆ្នាំទៀតផង ពោលគឺ ប្តីប្រពន្ធមួយគូនេះ រៀបការជាមួយគ្នាតាំងពី ឆ្នាំ១៩៣៦ មកម្ល៉េះ។

ហើយអ្វីដែលពិសេសទៀតនោះ គូស្នេហ៍ដែលមានអាយុកាល ៨ទសវត្ស មួយគូនេះ មានកូនចំនួន ៤ ហើយកូនចំនួន៤ របស់គាត់នោះ មានទាំងកូន មានទាំងចៅ ថែមទៀតផង ដែលធ្វើឲ្យគ្រួសារនៃ គូស្នេហ៍វ័យចំណាស់ មួយគូ រស់នៅជាមួយបាន ៤ជំនាន់តៗគ្នា ដែលជារឿងមួយដ៏កម្រ និងគួរឲ្យកោតស្ញប់ស្ញែង ។

គួររំលឹកផងដែរថា កាលពី ឆ្នាំ១៩៣៦នោះ ពេលរៀបមង្គលការ មិនបានថតរូបអ្វីនោះទេ ដោយសារតែគ្មានលទ្ធភាព ដោយសារតែមូលហេតុនេះហើយ ទើបធ្វើក្រុមអ្នកស្ម័គ្រចិត្តមួយក្រុម សម្រេចចិត្តជួយ និងរៀបចំនូវពិធី គម្រប់ខួបអាពាហ៍ពិពាហ៍ ៨០ឆ្នាំ ជូនគូស្នេហ៍វ័យចំណាស់អ្នកទាំង២ ដោយបាន ទិញសម្លៀកបំពាក់ រ៉ូប និងកាដូផ្សេងៗជូនពួកគាត់ ហើយថែមទាំងបានថតរូបស្អាតៗ ជាច្រើនសន្លឹកជូនពួកគាត់ទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពិតជារ៉ូមែនទិចមែន! លោកតា Surprise លោកយាយនូវដួងព្រះខែដ៏ធំ ក្នុងថ្ងៃសែននំព្រះខែ

ពិតជារ៉ូមែនទិចមែន! លោកតា Surprise លោកយាយនូវដួងព្រះខែដ៏ធំ ក្នុងថ្ងៃសែននំព្រះខែ

ពិតជារ៉ូមែនទិចមែន! លោកតា Surprise លោកយាយនូវដួងព្រះខែដ៏ធំ ក្នុងថ្ងៃសែននំព្រះខែ

ពិតជារ៉ូមែនទិចមែន! លោកតា Surprise លោកយាយនូវដួងព្រះខែដ៏ធំ ក្នុងថ្ងៃសែននំព្រះខែ

ពិតជារ៉ូមែនទិចមែន! លោកតា Surprise លោកយាយនូវដួងព្រះខែដ៏ធំ ក្នុងថ្ងៃសែននំព្រះខែ