ទ្រព្យសម្បត្តិគ្រួសារ Beckham កើនឡើងច្រើនជាងម្ចាស់ក្សត្រីអង់គ្លេស

ទោះបីជាបានលាឈប់ពីអាជីពកីឡាករបាល់ទាត់ក៏ដោយ David Beckham នៅតែរកបានប្រាក់ចំណូលច្រើនលើសលុបដោយការយកកេរ្តិ៍ឈ្មោះរបស់ខ្លួនមកធ្វើជំនួញ ហើយឥលូវនេះទ្រព្យសម្បត្តិក្រុមគ្រួសាររបស់គេ មានច្រើនជាងម្ចាស់ក្សត្រីអង់គ្លេស Elizabeth ទៅទៀត។

អតីតតារាបាល់ទាត់រូបនេះត្រូវបានផលិតផលជាច្រើនអញ្ជើញធ្វើជាអ្នកតំណាងផ្សព្វផ្សាយ។ រីឯប្រពន្ធលោក គឺ Victoria Beckham ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងវិស័យសំលៀកបំពាក់។ ម្ដាយកូនបួនរូបនេះបានចេញម៉ាកសំលៀកបំពាក់ផ្ទាល់ខ្លួន និងបើកហាងជាច្រើននៅក្នុងទីក្រុងធំៗនៅលើពិភពលោក។

ផ្អែកតាមការស្រាវជ្រាវរបស់ សាលា Marketing London បានឲ្យដឹងថា សរុបទាំងចំនួនថវិកាពីការធ្វើជំនួញក៏ដូចជាតម្លៃម៉ាកយីហោលើទីផ្សារ គ្រួសារ Beckham មានទ្រព្យសម្បត្តិរហូតទៅដល់ ៧១២ លានដុល្លារ។

ប្ដីប្រពន្ធរបស់ Beckham មានក្រុមហ៊ុនផ្ទាល់ខ្លួនចំនួនបី ក្នុងនោះក្រុមហ៊ុន Footworks ដែលផ្ដោតខាងជំនួញទាក់ទងនឹងបាល់ទាត់របស់ Beckham មានតម្លៃ ២២៧លានដុល្លារ។ ក្រុមហ៊ុន Beckham មានតម្លៃ ១០៦លានដុល្លារ។ ក្រុមហ៊ុន Victoria Adam’s ដែលជាជំនួញខាងសំលៀកបំពាក់របស់ Victoria នោះមានតម្លៃ ៩១ លានដុល្លារ។ បូកសរុបជាមួយទ្រព្យសម្បត្តិដែលមិនទាក់ទងនឹងជំនួញ ថវិកាសរុបរបស់គ្រួសារ Beckham មានចំនួន ៧១២ លានដុល្លារ។

ដោយឡែក វិមាន ក៏ដូចជាវត្ថុមានតម្លៃនិងកម្ររបស់ម្ចាស់ក្សត្រី Elizabeth ចក្រភពអង់គ្លេស មានតម្លៃសរុប ៥១៥ លានដុល្លារ ធ្វើឲ្យគ្រួសាររបស់ Beckham មានថវិកាច្រើនជាងមនុស្សដែលមានអំណាចជាងគេក្នុងប្រទេសអង់គ្លេសទៅទៀត។

យោងតាមអ្នកវិភាគ Anton Dominique របស់សាលា Marketing London បានឲ្យដឹងថា “កេរ្តិ៍ឈ្មោះរបស់ Beckham ត្រូវបានយកមកផ្សាយពាណិជ្ជកម្មឲ្យផលិតគ្រប់បែបយ៉ាងពី សំលៀកបំពាក់ ដល់ទូរទស្សន៍ផ្កាយរណប និងសូម្បីតែភេសជ្ជៈទៀតផង។ អ្វីដែលពិសេសនោះគឺ ភាពល្បីល្បាញរបស់លោកបានជួយឲ្យសមាជិកដទៃទៀតនៅក្នុងគ្រួសារមានឥទ្ធិពលទៅតាមនោះដែរ។ ឧទាហរណ៍ Romeo បានទទួលបានកុងត្រាផ្សាយពាណិជ្ជកម្មឲ្យម៉ាកខោអាវល្បីទូទាំងពិភពលោក Burberry និង Brooklyn ក្លាយជាតារាក្របមុខឲ្យទស្សនាវដ្ដី Miss Vouge ហើយមានអ្នកគាំទ្រចំនួន ៤,៥ លាននាក់លើបណ្ដាញសង្គម Instagram។ កេរ្តិ៍ឈ្មោះរបស់ David Beckham មានឥទ្ធិពលធំក្រៃលែង គ្រាន់តែការនិយាយពី Beckham ទៅលើផលិតផលណាមួយក៏ វាអាចក្លាយជាព័ត៌មានមួយបានដែរ” អ្នកវិភាគនេះបញ្ចេញយោបល់៕

ប្រភព៖ sabay


ទ្រព្យសម្បត្តិគ្រួសារ Beckham កើនឡើងច្រើនជាងម្ចាស់ក្សត្រីអង់គ្លេស

ឡូយម៉េស! គង់ ច័ន្ទស្រីមុំ កាន់ iPhone 7 Plus មុនគេ

ទ្រព្យសម្បត្តិគ្រួសារ Beckham កើនឡើងច្រើនជាងម្ចាស់ក្សត្រីអង់គ្លេស

ហង្ស ម៉ារីនី ចោរឆក់កាបូបវិះអស់ទាំងជីវិត