លោក Amancio Ortega ក្លាយជាកំពូលអ្នកមានបំផុតលើលោក

លោក Amancio Ortega ក្លាយជាកំពូលអ្នកមានបំផុតលើលោក

បើនិយាយពីកំពូលអ្នកមានបំផុតនៅលើពិភពលោកនោះ ជឿជាក់ថាមានមនុស្សមួយចំនួនធំបានគិតទៅដល់ឈ្មោះលោក ប៊ីល ហ្គេត ភ្លាម ។ ប៉ុន្តែម្តងម្កាលក៏មានអ្នកមានទ្រព្យស្តុកស្តម្ភជាងដែរ តួយ៉ាងដូចកាលពីពេលថ្មីៗនេះបើតាមរបាយការណ៍របស់ទស្សនាវដ្តី Forbes អាមេរិក បានឲ្យដឹងថា លោក Amancio Ortega ដែលជាស្ថាបនិកក្រុមហ៊ុន FMCG ម៉ាក Zara នៅអេស្ប៉ាញ បានក្លាយជាកំពូលអ្នកមានទ្រព្យស្តុកស្តម្ភជាងគេលើពិភពលោក ដោយសរុបទ្រព្យសម្បត្តិផ្ទាល់ខ្លួនបានកើនឡើងដល់ ៧៩៥០០ លានដុល្លារ ដែលកាលពីឆ្នាំ ២០០១ គឺមានត្រឹមតែ ៦៦០០ លានដុល្លារប៉ុណ្ណោះ ។

លោក Amancio Ortega ក្លាយជាកំពូលអ្នកមានបំផុតលើលោក

ដូច្នេះអាចនិយាយបានថា ក្នុងរយៈពេលត្រឹមតែ ១៥ ឆ្នាំប៉ុ ណ្ណោះ គឺទ្រព្យសម្បត្តិបានកើនឡើងដល់ទៅ ១០ ដងឯណោះ ។ ប៉ុន្តែបើនិយាយពីរថយន្តរបស់មហាសេដ្ឋីថ្មីពិភពលោករូបនេះវិញនោះ គឺជាប្រភេទរថយន្តបែបសាមញ្ញដែលមានស៊េរីមិនទំនើបពេកទេ គឺរថយន្តម៉ាក Mercedes-Benz S-class ។

លោក Amancio Ortega ក្លាយជាកំពូលអ្នកមានបំផុតលើលោក

លោក Amancio Ortega កើតនៅឆ្នាំ ១៩៣៦ នៅតំបន់ក្រីក្រមួយនាភូមិភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញ ។ នៅក្នុងក្រុមគ្រួសារលោកជាប្អូនទី ៤ ។ កាលពីអាយុ ១៣ ឆ្នាំ បានឈប់រៀនក្នុងសាលាហ្វឹកហាត់ធ្វើជា កូនជាង ។ ចំពោះមូលហេតុនៃការឈប់រៀននោះក៏ព្រោះដោយសារតែពាក្យសម្តីមួយមាត់របស់ថៅកែអ្នកលក់ ចាប់ហួយម្នាក់ ដោយកាលពីអាយុ ១២ ឆ្នាំនៅពេលដែលម្តាយលោកមកទទួលពេលចេញពីសាលារៀន ហើយដើរកាត់មុខហាងលក់ចាប់ហួយមួយ ដោយនឹកចង់ទិញស្ករគ្រាប់ ក៏ត្រូវបានថៅកែហាងលក់ចាប់ហួយនោះនិយាយថា មិនអាចឲ្យពួកគេជំពាក់តទៅទៀតឡើយ ហើយមិនយូរប៉ុន្មាន គឺនៅអាយុ ១៣ ឆ្នាំក៏ឈប់រៀនធ្វើកូនជាង និង ក្រោយមកទៅរៀនកាត់ដេរវិញចាប់តាំងពីពេលនោះមកកុមារ Ortega តែងតែនឹកគិតជានិច្ចថា ថ្ងៃណាមួយខ្ញុំ នឹងហក់ចេញពីភាពក្រីក្រនេះជាក់ជាមិនខាន ។

លោក Amancio Ortega ក្លាយជាកំពូលអ្នកមានបំផុតលើលោក

ជាបន្តបន្ទាប់ Ortega ចាប់ពីរៀនធ្វើកូនជាងកាត់ដេរ និង រៀន ធ្វើមុខជំនួញដទៃជាច្រើនទៀតរហូតបានក្លាយជាកំពូលអ្នកមានស្តុកស្តម្ភនៅលើពិភពលោកបច្ចុប្បន្ននេះ ៕

លោក Amancio Ortega ក្លាយជាកំពូលអ្នកមានបំផុតលើលោក លោក Amancio Ortega ក្លាយជាកំពូលអ្នកមានបំផុតលើលោក លោក Amancio Ortega ក្លាយជាកំពូលអ្នកមានបំផុតលើលោក លោក Amancio Ortega ក្លាយជាកំពូលអ្នកមានបំផុតលើលោក

ប្រភព ៖ pmhotnews