លី​សព​ប្រពន្ធ​នាំកូនស្រី​ ដើរ​ជាង​១០គីឡូម៉ែត្រ ល្បី​ពេញ​ពិភពលោក​ ធ្វើ​ឲ្យ​​ព្រះអង្គម្ចាស់​បា​រ៉ែ​ន​ រំជួលចិត្ត​ ឧបត្ថម្ភ​ចំនួន ១៣.៣០០ ដុល្លារ​

ប្រទេសឥណ្ឌា៖ នៅពេលរូបភាពរបស់លោក Dana Majhi លីសាកសពប្រពន្ធល្បីពេញបណ្តាញផ្សព្វផ្សាយ មហាជនបាននាំគ្នារិះគន់មន្ទីរពេទ្យឥណ្ឌាយ៉ាងចាស់ដៃ ដោយសារអត់ចិត្តអត់ថ្លើម សុខចិត្តទុកឱ្យបុរសនេះលីសាកសពប្រពន្ធដើរអស់ ១០ គីឡូម៉ែត្រ ទម្រាំយករថយន្តមកជួយដឹកសពទៅស្រុកកំណើត ដែលនៅសល់ប្រមាណ ៦០ គីឡូម៉ែត្រទៀត។

លី​សព​ប្រពន្ធ​នាំកូនស្រី​ ដើរ​ជាង​១០គីឡូម៉ែត្រ ល្បី​ពេញ​ពិភពលោក​ ធ្វើ​ឲ្យ​​ព្រះអង្គម្ចាស់​បា​រ៉ែ​ន​ រំជួលចិត្ត​ ឧបត្ថម្ភ​ចំនួន ១៣.៣០០ ដុល្លារ​

ប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយបង្ហាញរាល់ការឈឺចាប់របស់លោក Majhi ហើយប្រជាជនទូទាំងឥណ្ឌា និងពិភពលោកទាំងមូលបានជ្រាបយ៉ាងច្បាស់អំពីសាច់រឿងដ៏កម្សត់របស់បុរសរូបនេះ។ ឥឡូវនេះ លោក Majhi បានទទួលប្រាក់ជំនួយពីនាយករដ្ឋមន្ត្រីបារ៉ែន គឺព្រះអង្គម្ចាស់ Khalifa Bin Salman Al Khalifa ចំនួន ១៣.៣០០ ដុល្លារតាមការសន្យារបស់ទ្រង់។ លោក Majhi បានទទួលប្រាក់នេះពីស្ថានទូតបារ៉ែនប្រចាំទីក្រុង Delhi កាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ ខែកញ្ញា។

នាយករដ្ឋមន្ត្រីបារ៉ែន ដែលជាសមាជិកគ្រួសាររាជវង្សមានបំផុតមួយក្នុងពិភពលោក មានព្រះហឫទ័យក្តុកក្តួលជាខ្លាំង បន្ទាប់ពីទ្រង់បានទតឃើញការលំបាករបស់បុរសឥណ្ឌារូបនេះ។

លោក Majhi សប្បាយចិត្តជាខ្លាំង ដែលបានទទួលប្រាក់ទាំងអស់នេះ ហើយលោកនិយាយថា លោកអាចលៃលកប្រាក់នេះល្មមសម្រាប់ឱ្យកូនស្រីទាំងបីរៀបការ។ (ប្រពៃណីឥណ្ឌាគឺខាងស្រីត្រូវដណ្តឹងខាងប្រុស)។

លី​សព​ប្រពន្ធ​នាំកូនស្រី​ ដើរ​ជាង​១០គីឡូម៉ែត្រ ល្បី​ពេញ​ពិភពលោក​ ធ្វើ​ឲ្យ​​ព្រះអង្គម្ចាស់​បា​រ៉ែ​ន​ រំជួលចិត្ត​ ឧបត្ថម្ភ​ចំនួន ១៣.៣០០ ដុល្លារ​

បណ្តាញផ្សព្វផ្សាយឥណ្ឌាបានជួយរួមចំណែកយ៉ាងច្រើនដល់ការសម្រាលការលំបាករបស់លោក Majhi នៅពេលការផ្សព្វផ្សាយពីសកម្មភាពលីសពប្រពន្ធចម្ងាយ ១០ គីឡូម៉ែត្រត្រូវបានដឹងឮទូទាំងប្រទេស។ អាជ្ញាធរពេទ្យដែលបដិសេធដឹកសាកសព ភ្លាមនោះបានសម្រេចបញ្ជូនរថយន្តចេញទៅដឹកសពនោះយ៉ាងប្រញាប់ ក្នុងពេលរងសម្ពាធរិះគន់និងកំហឹងរបស់ប្រជាជនទូទាំងប្រទេស។ មន្ទីរពេទ្យនោះគឺស្ថិតនៅក្នុងទីក្រុង Bhawanipatna រដ្ឋ Odisha។ ហើយគ្រាដែលឡានពេទ្យចេញមកដឹកនោះ បុរសជាប្តីបានលីសាកសពដើរអស់ ១០ គីឡូម៉ែត្ររួចទៅហើយ និងនៅសល់ ៦០ គីឡូម៉ែត្រទៀតទើបដល់ផ្ទះរបស់គាត់នៅក្នុងភូមិមួយក្នុងរដ្ឋដដែល។

រឿងនេះមិនទាន់អាម៉ាសខ្លាំងសម្រាប់ប្រទេសឥណ្ឌាឡើយទេ អ្វីដែលអាម៉ាសបំផុតគឺនាយករដ្ឋមន្ត្រីស្រុកបារ៉ែន មកជួយប្រជាជនស្រុកឥណ្ឌា។ ប្រជាជនឥណ្ឌាទូទាំងប្រទេសមានអារម្មណ៍ខ្មាស់គេពេញពិភពលោក នៅពេលទទួលដំណឹងថា ព្រះអង្គម្ចាស់ប្រទេសដទៃចេញមុខមកជួយបុរសឥណ្ឌារូបនេះ ខណៈដែលប្រទេសសាមីខ្លួនធ្វើជាមិនដឹងមិនឮឬអើពើជួយលោក Majhi បន្តិចនោះឡើយ៕

លី​សព​ប្រពន្ធ​នាំកូនស្រី​ ដើរ​ជាង​១០គីឡូម៉ែត្រ ល្បី​ពេញ​ពិភពលោក​ ធ្វើ​ឲ្យ​​ព្រះអង្គម្ចាស់​បា​រ៉ែ​ន​ រំជួលចិត្ត​ ឧបត្ថម្ភ​ចំនួន ១៣.៣០០ ដុល្លារ​

លី​សព​ប្រពន្ធ​នាំកូនស្រី​ ដើរ​ជាង​១០គីឡូម៉ែត្រ ល្បី​ពេញ​ពិភពលោក​ ធ្វើ​ឲ្យ​​ព្រះអង្គម្ចាស់​បា​រ៉ែ​ន​ រំជួលចិត្ត​ ឧបត្ថម្ភ​ចំនួន ១៣.៣០០ ដុល្លារ​
ប្រភព៖ VD7

  • លី​សព​ប្រពន្ធ​នាំកូនស្រី​ ដើរ​ជាង​១០គីឡូម៉ែត្រ ល្បី​ពេញ​ពិភពលោក​ ធ្វើ​ឲ្យ​​ព្រះអង្គម្ចាស់​បា​រ៉ែ​ន​ រំជួលចិត្ត​ ឧបត្ថម្ភ​ចំនួន ១៣.៣០០ ដុល្លារ​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:ជីវិតនិងសង្គម
Tags: