“អាលីបាបា Alibaba” បណ្តេញ​បុគ្គលិក​ខ្លួន ៤ ​រូប​ចេញ​ពី​ការ​ងារ ព្រោះ​រឿង​លួច​នំ​សែន​ព្រះ​ខែ

បុគ្គលិកបម្រើការនៅក្រុមហ៊ុនអាលីបាបា (Alibaba) ដែលជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញ (Online) ដ៏ល្បីឈ្មោះ និងធំបំផុតមួយនៅប្រទេសចិន ចំនួន ៤ នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយសារតែពួកគេបានលួចចូលក្នុងប្រព័ន្ធបញ្ជាទិញរបស់ក្រុមហ៊ុន ធ្វើការបញ្ជាទិញនំសែនព្រះខែឱ្យលើសពីចំនួនដែលក្រុមហ៊ុនបញ្ជាទិញដើម្បីយកទុកសម្រាប់ខ្លួនឯង។

២រាល់ឆ្នាំ ក្រុមហ៊ុនអាលីបាបា មានទម្លាប់ចែកនំសែនព្រះខែឱ្យទៅបុគ្គលិកតាមចំនួនកំណត់មួយដើម្បីអបអរពិធីនេះ។ ឆ្នាំនេះក្រុមហ៊ុនក៏បានបញ្ជាទិញនំបម្រុងខ្លះសម្រាប់បុគ្គលិកដែលចង់ឱ្យនំដូចគ្នានេះទៅមិត្តភក្តិ និងគ្រួសារផងដែរ។ ដោយសារវាជាការបញ្ជាទិញរបស់ក្រុមហ៊ុន គេក៏សម្រេចឱ្យអ្នកបច្ចេកទេសប្រចាំនៅទីនោះបង្កើតជាប្រព័ន្ធបញ្ជាទិញមួយសម្រាប់ក្រុមហ៊ុនផ្ទាល់តែម្តង។

“អាលីបាបា Alibaba” បណ្តេញ​បុគ្គលិក​ខ្លួន ៤ ​រូប​ចេញ​ពី​ការ​ងារ ព្រោះ​រឿង​លួច​នំ​សែន​ព្រះ​ខែ

ដោយឡែក បុគ្គលិកផ្នែកបច្ចេកទេស ៤ នាក់បានសម្រេចលួចចូលក្នុងប្រព័ន្ធបញ្ជាទិញដោយកុំព្យូទ័រ និងបន្ថែមការបញ្ជាទិញនំឱ្យលើសចំនួន ១២៤ ប្រអប់ទៀតសម្រាប់ពួកគេទុកចែកគ្នា។ បុគ្គលិកម្នាក់សារភាពថា ក្រោយការលួចបន្លំកែការបញ្ជាទិញនេះ ២ ម៉ោងក្រោយមកក្រុមហ៊ុនក៏បានដឹង ហើយក៏បណ្តេញពួកគេចេញពីការងារតែម្តង។

“អាលីបាបា Alibaba” បណ្តេញ​បុគ្គលិក​ខ្លួន ៤ ​រូប​ចេញ​ពី​ការ​ងារ ព្រោះ​រឿង​លួច​នំ​សែន​ព្រះ​ខែ

នៅចិន ការញ៉ាំនំសែនព្រះខែដែលមានរាងមូលជុំគ្នាជាមួយសមាជិកគ្រួសារបញ្ជាក់ពីចំណងសាមគ្គីភាពរវាងគ្នានឹងគ្នា និងបញ្ជាក់ពីការជួបជុំគ្នាផងដែរ។ តែគួរឱ្យស្តាយដែលបុគ្គលិកទាំង ៤ នាក់ខាងលើបានបាត់បង់ការងារដោយសារតែរឿងនំសែនព្រះខែនេះទៅវិញ៕
“អាលីបាបា Alibaba” បណ្តេញ​បុគ្គលិក​ខ្លួន ៤ ​រូប​ចេញ​ពី​ការ​ងារ ព្រោះ​រឿង​លួច​នំ​សែន​ព្រះ​ខែ

ប្រែសម្រួល៖ mohameas
ប្រភព៖ សារព័ត៌មានចិន

  • “អាលីបាបា Alibaba” បណ្តេញ​បុគ្គលិក​ខ្លួន ៤ ​រូប​ចេញ​ពី​ការ​ងារ ព្រោះ​រឿង​លួច​នំ​សែន​ព្រះ​ខែ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:ជីវិតនិងសង្គម
Tags: