ខាត់ ជេមស៍ និយាយអ្វីខ្លះក្នុងថ្ងៃបិណ្ឌទី១នេះ (មានវីដេអូ)

6 Videos


នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌក្នុងថ្ងៃទីមួយនេះគេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានជំនឿជឿជាក់ក្នុងពុទ្ធសាសនាបានរៀបចំចង្ហាន់មានបង្អែមចង្អាបផ្សេងៗទៅប្រគេនព្រះសង្ឃដើម្បីបញ្ជូនបុណ្យកុសលដល់អ្នកមានគុណដែលបានបាក់បែកចែកឋានទៅ ។ ជាមួយ គ្នានេះតារាចម្រៀងល្បីរបស់ផលិតកម្មសាន់ដេ ខាត់ ជេមស៍ ព្រមទាំងក្រុមគ្រួសារក៏បានធ្វើ ដំណើរទៅកាន់វត្តសំបួរមាស ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃផងដែរ ។

នៅក្នុងឱកាសកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៦ នេះ តារាចម្រៀង ខាត់ ជេមស៍ ព្រមទាំងក្រុមគ្រួសារបានធ្វើដំណើរទៅកាន់វត្តសំបួរមាសដែលស្ថិតនៅម្តុំស្ទឹងមានជ័យ ដើម្បីឱ្យព្រះសង្ឃស្វាធ្យាយបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនដែលបានធ្វើមរណកាលទៅ ប្រកបដោយទឹកមុខស្រស់ថ្លា បញ្ចេញស្នាមញញឹមយ៉ាងស្រស់ស្រាយ ដើម្បីត្រៀម ខ្លួនទទួល យកនូវបុណ្យកុសល និង សេចក្តីសុខសុភមង្គលដែលបានមកពីពិធីបុណ្យដ៏ធំមួយ នេះ ៕ ប្រមាញ់តួ