​ស្ថាន​តំណាង​កម្ពុជា​នៅក្រៅ​ប្រទេស​បន្ត​ជួយ​ការពារ និង​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​

ភ្នំពេញ​:
លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៦ វេលា​ម៉ោង ១០​ព្រឹក  ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​វៀតណាម​បានទទួល​ពត៌មាន​ថា​មាន​ករណី​ស្ត្រី​ខ្មែរ​រងគ្រោះ​ដែល​ត្រូវគេ​ជួញដូរ ចំនួន ០៣​នាក់ កំពុង​ជាប់ឃុំ​ក្នុងផ្ទះ​សំណាក់​មួយ នៅ​វៀតណាម​។   

​តាម​សំណើសុំ​របស់​ស្ថានទូត និង​ដោយមាន​កិច្ចសហការ​ពី​ក្រសួងការបរទេស នគរ បាល​វៀតណាម បាន​រកឃើញ​នារី​ទាំង​០៣ នាក់​នោះ និង​មេខ្យល់​ជនជាតិ​វៀតណាម​ម្នាក់ នៅក្នុង​ខេត្ត​ម៉ុង​កាយ ជាប់​ទល់ដែន​ប្រទេស​ចិន មាន​ចំងាយ ៣៥០​គ​.​ម ពី​ទីក្រុង​ហាណូយ​។​

​ស្ថានទូត​បានស្នើ​សុំអោយ​នគ​បាល​វៀតណាម​ជួយ​ថែរក្សា​នារី​ទាំង ០៣​នាក់​នេះ ហើយ​ស្ថានទូត​បាន​ចាត់​មន្ត្រី​ឲ្យ​ធ្វើដំណើរ​ទៅ​ទទួល​យកមក​ស្ថានទូត ដើម្បី​រៀបចំ​បែបបទ​ត្រឡប់​ទៅ​កម្ពុជា​វិញ​។  

​ដោយឡែក​កាលពី ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង ១០​យប់ មាន​ករណី​មេការ​ជា​ជន​ជាតិចិន​ម្នាក់ បាន​ប្រើ​អំពើហិង្សា និង​បៀតបៀន​មកលើ​ពល​ការិនី​ខ្មែរ​ម្នាក់​ឈ្មោះ សួង ស្រី​និ​ត អាយុ ២៨​ឆ្នាំ មកពី​ខេត្តតាកែវ កំពុង​បម្រើ​ការងារ​ផ្នែក​ឧស្សាហកម្ម នៅ​តំបន់​ភូ​ឆន់ ខេត្ត​ខ្យង​គី​ដូ​។​

​លោក​ជុំ សុន្ទរី​បាន​ឲ្យ​ដឹងថាៈ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ  ក្រុមការងារ​ស្ថានទូត​បាន​ជួប​ផ្ទាល់​ជាមួយ​ជនរងគ្រោះ ស្ដាប់​ការលើកឡើង និង​សំណូមពរ​របស់​ជនរ​ង​គ្រោះ បានផ្ដល់​ថវិកា និង​បាន​យក​ជនរងគ្រោះ​ទៅពិនិត្យ​ក្បាល​នៅ​មន្ទីរពេទ្យ​ទាំង យប់ ដែលមាន​សភាព​ធ្ងន់ធ្ងរ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បន្តថា បន្ថែម​ពីលើ​នេះ ក្រុមការងារ​ស្ថានទូត​បាន​ទាក់ទង​ប្ដឹងទៅ​ប៉ុស្ដិ៍ប៉ូលីស​នៅ​តំបន់​ភូ​ឆន់ ដើម្បី​ឃាត់ខ្លួន​ជនដៃដល់​មក​ទទួលទោស​តាមច្បាប់ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ស្ថានទូត​បានចេញ​កំណត់​ទូត​មួយច្បាប់​បន្ថែមទៀត​ផ្ញើជូន​ស្ថាប័ន​ប៉ូលីស​តំបន់​ភូ​ឆន់ ដើម្បី​ដាក់បន្ទុក​ក្នុងការ​ប្ដឹងទៅ​ជនដៃ ដល់​។​
 
​ពេលនេះ ពល​ការិនី សួង ស្រី​និ​ត បាន​ធូរស្រាល​ច្រើន​ហើយ បន្ទាប់ពី​បាន​សម្រាក និង​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​។ ដោយសារ​អំឡុង​ពេលនេះ ស្ថិត​ក្នុងពេល​ពិធីបុណ្យ​ភ្ជុំ​ធំ​របស់​សាធារណរដ្ឋ​កូរ៉េ ស្ថាប័នរដ្ឋ​ទាំងអស់​ឈប់សម្រាក ជាហេតុ​បណ្ដាលឱ្យ​សំណុំ​រឿងនេះ​មានការ​យឺតយ៉ាវ​ខ្លះ​។ ក្រុមការងារ នឹង​បន្ដ​ទាក់ទង​ជាប់​ជាមួយ​ប៉ុស្ដិ៍ប៉ូលីស ដើម្បី​តាមដាន​ចំណាត់ការ​របស់​អាជ្ញាធ​រ​ប៉ូលីស​៕s/m