សមុទ្រ​របស់​ពិភពលោក ទទួលបាន​ការពារ​ប្រសើរឡើង​ និពន្ធដោយ : VOA       September-17-2016, 6:30 pm         325

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សមុទ្រ​របស់​ពិភពលោក ទទួលបាន​ការពារ​ប្រសើរឡើង​​គម្រោង​អភិរក្ស​មហាសមុទ្រ​ជាង​១២០ រួមមាន​ការសន្យា និង​ការប្តេជ្ញាចិត្ត​ផ្តល់ប្រាក់​ថ្មី​ជិត​២​ពាន់​លាន​ដុល្លារ នឹងត្រូវ​ប្រកាស​នៅ​សន្និសីទ​សមុទ្រ​ដ៏​សំខាន់​មួយ​ដែល​រៀបចំ​ដោយ​ក្រសួងការបរទេស​រប​ស់​សហរដ្ឋអាមេរិក​។​

​ក្រុមមន្ត្រី និយាយថា វិធានការ​នេះ នឹង​ប៉ះពាល់​ផ្ទៃសមុទ្រ​ជាង​២​លាន​គីឡូ​ម៉ែត្រការ៉េ​នៅក្នុង​តំបន់​ផ្ទៃសមុទ្រ​ថ្មី ឬ​ពង្រីក​នៅ​ជុំវិញ​ពិភពលោក​។​

​រដ្ឋាភិបាល​ដែល​ចូលរួម​សន្និសីទ​មហាសមុទ្រ​រប​ស់​យើង​កាលពី​ពេលមុន​នៅ​ឆ្នាំ​២០១៤​និង​២០១៥ បាន​តាំងចិត្ត​ការពារ​មហាសមុទ្រ​ជិត​៦​លាន​គីឡូ​ម៉ែត្រការ៉េ​ដែលជា​តំបន់​មួយ​មាន​ទំហំ​២​ដង​លើស​ប្រទេស​ឥណ្ឌា​។​

​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រាប់​អ្នកចូលរួម​សន្និសីទ​មហាសមុទ្រ​រប​ស់​យើង​លោក​ទី​៣​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​ការងារ​ជាច្រើន​ទៀត​ដែល​ចាំបាច់​ត្រូវធ្វើ​ដូចជា​ជាតិគីមី​ដែល​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មហាសមុទ្រ​ហើយ​និង​កម្រិត​ទឹកសមុទ្រ​ឡើង ដែល​កំពុង​គំរាមកំហែង​ធ្វើ​ឲ្យ​លិច​សហគមន៍​ទាំងមូល​។​លោក​ប្រធានាធិបតី មានប្រសាសន៍ថា «​រដ្ឋបាល​របស់ខ្ញុំ បាន​ការពារ​មហាសមុទ្រ​ជាង​ពេលណាៗ​ទាំងអស់​នៅក្នុង​ប្រវត្តិ​សា​ស្ត្រ‍​»​។​

​លោក​ប្រធានាធិបតី អូ​បា​ម៉ា បាន​ប្រាប់​អ្នកចូលរួម​នៅឯ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ថា «​បញ្ហា​កំពុង​កើតមានឡើង​នៅពេលដែល​យើង និយាយ​។ វា​កំពុង​កើតមានឡើង​នៅក្នុង​ប្រទេស​អា​មេ​រិ​ក‍​»​។​

​លោក​ប្រធាន​ធិបតី អូ​បា​ម៉ា បាន​មានប្រសាសន៍ថា «​ខ្ញុំ​ដឹងថា នៅក្នុង​ការប្រកួតប្រជែង​រវាង​យើង និង​មហាសមុទ្រ មហាសមុទ្រ​នឹង​ឈ្នះ ដូច្នេះ គឺ​យើង​ដែល​ត្រូវ​ប្រតិបត្តិ​។ មិនមែន​មហាសមុទ្រ​ធ្វើតាម​យើង​ទ‍េ​»​។ លោក​ប្រធានាធិបតី បាន​មានប្រសាសន៍​ទៀតថា លោក​នៅតែមាន​សុទិដ្ឋិនិយម​ថា អ្នក​ដែល​ស្ថិតនៅក្នុង​សាលសន្និសីទ​នេះ អាច​លើកឡើង​បញ្ហាសំខាន់ៗ​ពីព្រោះ​បញ្ហា​ទាំងអស់នោះ ជា​បញ្ហា​ដែល​យើង​អាច​ដោះ​ស្រា​យ‍​»៕