អត្ថប្រយោជន៍ច្រើន​យ៉ាង​របស់​ទឹក​អំពៅ​ស្រស់​ដែល​អ្នក​តែង​ទទួល​ទាន​រាល់​ថ្ងៃ

ទឹកអំពៅជាភេសជ្ជៈស្រស់កិនភ្លាមបានភ្លាមជាមួយនឹងរសជាតិផ្អែមត្រជាក់ពេលលាយជាមួយនឹងទឹកកក។ បើផឹកក្នុងពេលអាកាសធាតុក្តៅ និងចំពេលស្រេកទឹកផងនោះ រសជាតិទឹកអំពៅហាក់ផ្តល់ឱ្យយើងនូវភាពស្រស់ស្រាយក្នុងអារម្មណ៍ដ៏ជាទីពេញចិត្តមួយដែលយើងត្រូវការបំផុត។ ទន្ទឹមនឹងនេះ ទឹកអំពៅក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ខាងក្រោមនេះជាគុណសម្បត្តិរបស់ទឹកអំពៅចំពោះសុខភាព៖អត្ថប្រយោជន៍ច្រើន​យ៉ាង​របស់​ទឹក​អំពៅ​ស្រស់​ដែល​អ្នក​តែង​ទទួល​ទាន​រាល់​ថ្ងៃ១. ទឹកអំពៅជាភេសជ្ជៈបញ្ចុះនោមដែលអាចជួយព្យាបាលបញ្ហាផ្លូវទឹកមូត្រ គ្រួសក្នុងប្លោកនោម និងធ្វើឱ្យតម្រងនោមបំពេញមុខងារបានត្រឹមត្រូវផងដែរ។អត្ថប្រយោជន៍ច្រើន​យ៉ាង​របស់​ទឹក​អំពៅ​ស្រស់​ដែល​អ្នក​តែង​ទទួល​ទាន​រាល់​ថ្ងៃ

២. ទឹកអំពៅពង្រឹងសុខភាពថ្លើម ហើយក៏ជាឱសថព្យាបាលជំងឺខាន់លឿងផងដែរ។ ស្បែករបស់អ្នកមានជំងឺខាន់លឿននឹងប្រែទៅជាពណ៌លឿងដោយសារការកើនឡើងនៃកម្រិតសារធាតុម្យ៉ាងឈ្មោះប៊ីលីរូប៊ីន (Bilirubin) ក្នុងសារធាតុរាវរបស់រាងកាយ និងការចុះខ្សោយនៃមុខងាររបស់ថ្លើម។ ទឹកអំពៅនឹងចាក់បំពេញឱ្យរាងកាយនូវប្រូតេអ៊ីនដែលបាត់បង់ រួមជាមួយសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។អត្ថប្រយោជន៍ច្រើន​យ៉ាង​របស់​ទឹក​អំពៅ​ស្រស់​ដែល​អ្នក​តែង​ទទួល​ទាន​រាល់​ថ្ងៃ

៣. ទឹកអំពៅជាភេសជ្ជៈលើកកម្លាំង ព្រោះវាសម្បូរដោយកាបូហ៊ីដ្រេត (Carbohydrate) ប្រូតេអ៊ីន ដែក ប៉ូតាស្យូម និងសារធាតុចិញ្ចឹមមានប្រយោជន៍ច្រើនទៀត។អត្ថប្រយោជន៍ច្រើន​យ៉ាង​របស់​ទឹក​អំពៅ​ស្រស់​ដែល​អ្នក​តែង​ទទួល​ទាន​រាល់​ថ្ងៃ

៤. ទឹកអំពៅក៏ជាភេសជ្ជៈស្រស់មួយដែលអ្នកមានបញ្ហាទឹកនោមផ្អែមអាចទទួលទានបាន ព្រោះការស្រាវជ្រាវមួយបង្ហាញថាទឹកអំពៅមិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមប្រែប្រួលនោះទេ។ តែគួរពិគ្រោះជាមួយគ្រូពេទ្យមុនទទួលទានទឹកអំពៅ បើអ្នកមានបញ្ហាទឹកនោមផ្អែម។អត្ថប្រយោជន៍ច្រើន​យ៉ាង​របស់​ទឹក​អំពៅ​ស្រស់​ដែល​អ្នក​តែង​ទទួល​ទាន​រាល់​ថ្ងៃ

៥. ទឹកអំពៅសម្បូរដោយសារធាតុខនិជជាច្រើនដែលអាចបង្ការបញ្ហាពុកធ្មេញ និងក្លិនដង្ហើមមិនល្អផងដែរ៕អត្ថប្រយោជន៍ច្រើន​យ៉ាង​របស់​ទឹក​អំពៅ​ស្រស់​ដែល​អ្នក​តែង​ទទួល​ទាន​រាល់​ថ្ងៃ

ប្រភព៖ food

  • អត្ថប្រយោជន៍ច្រើន​យ៉ាង​របស់​ទឹក​អំពៅ​ស្រស់​ដែល​អ្នក​តែង​ទទួល​ទាន​រាល់​ថ្ងៃ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:សុខភាព
Tags: