សញ្ញា ៥ យ៉ាង នៃជំងឺមហារីកសុដន់

មហារីកសុដន់គឺជាក្តីបារម្ភ និងការភ័យខ្លាចរបស់ស្ត្រីគ្រប់រូប ។ មធ្យោបាយក្នុងការព្យាបាលជំងឺមហារីកសុដន់ប្រកបដោយជោគជ័យ គឺចាប់ផ្តើមពីដំណាក់កាលដំបូង។ ដូចនេះ ស្ត្រីគួរពិនិត្យតាមដានសុខភាព និងស្វែងយល់ពីសញ្ញាសំខាន់នានានៃជំងឺមហារីកសុដន់ ដើម្បីបានដឹងតាំងពីដំណាក់កាលដំបូង ទើបអាចស្វែងរកការព្យាបាល និងទប់ស្កាត់ការរីករាលដាលបាន ។

ខាងក្រោមនេះ គឺជាសញ្ញាសំខាន់ៗ ៥ យ៉ាងដែលបញ្ជាក់ថាអ្នកចាប់ផ្តើមមានជំងឺមហារីកសុដន់ ៖

១ – មានលេចចេញនូវដុំសាច់ដុះតូចៗ ឬ ដុំសាច់ដែលដុះស្រាប់ ផ្លាស់ប្តូរសណ្ឋាន
សញ្ញានេះបញ្ជាក់អំពីជំងឺមហារីកស្បែក ប៉ុន្តែថ្មីៗនេះ គេបានស្រាវជ្រាវឃើញថា វាក៏អាចបញ្ជាក់ពីមហារីកសុដន់ដែរ។ តាមការស្រាវជ្រាវលើអ្នកជំងឺមហារីកសុដន់ បានបង្ហាញថា ស្ត្រីដែលមានសាច់ដុះតូចៗលើស្បែក ប្រឈមទៅនឹងការកើតមហារីកសុដន់ ១៣% ច្រើនជាងអ្នកគ្មានសាច់ដុះ ។

សញ្ញា ៥ យ៉ាង នៃជំងឺមហារីកសុដន់

 

២ – ស្ងួតបំពង់ក និងក្អករ៉ាំរ៉ៃ
សម្រាប់អ្នកមានជំងឺមហារីកសុដន់ មេរោគអាចនឹងសាយភាយទៅកាន់សួត ធ្វើឱ្យអ្នកជំងឺក្អកមិនឈប់ ថែមទាំងមានសំឡេងស្អកស្អាទៀតផង។ តាមតួលេខនៃការស្រាវជ្រាវបានបង្ហាញថា ៦០-៧០ភាគរយនៃអ្នកជំងឺមានបញ្ហាសួត គឺក្អកស្ងួត ។

៣ – ចលនាពោះវៀន ឬ ប្លោកនោមមិនប្រក្រតី
អ្នកជំងឺមហារីកសុដន់ អាចមានបម្រែបម្រួលអ័រម៉ូន ដែលបណ្តាលឱ្យបំពង់បង្ហូរនោមប្រែជាស្ងួត និងពិបាកទប់នោម និយាយឱ្យងាយយល់ គឺងាយនឹងលេចនោម ជាពិសេសនៅពេលសើច ក្អក ហាត់ប្រាណ និងកណ្តាស់ជាដើម។ ពុំនោះទេ អ្នកជំងឺច្រើនតែពិបាកបត់ជើងតូច ឬចំណាយពេលយូរទើបនោមចេញ ។

៤ – អស់កម្លាំង និង ឈឺចាប់រាងកាយដោយគ្មានមូលហេតុច្បាស់លាស់
ការឈឺចុកចាប់ គឺជារោគសញ្ញារួមនៃជំងឺមហារីកស្ទើរគ្រប់ប្រភេទ ដូចជា ឈឺចាប់រាងកាយក្រោយពេលភ្ញាក់ពីគេង មានអារម្មណ៍តានតឹង ឬមិនសប្បាយចិត្ត។ ការឈឺចាប់បែបនេះ ពុំមែនបណ្តាលមកពីការប្រើកម្លាំងហួសទេ គឺបណ្តាលមកពីអតុល្យភាពនៃសារធាតុគីមីក្នុងរាងកាយ ដែលបង្កឡើងដោយមេរោគមហារីក ។

៥ – ឈឺខ្នងដោយគ្មានមូលហេតុច្បាស់លាស់
អាការឈឺខ្នង គឺជា សញ្ញានៃមហារីក ព្រោះថាអ្នកជំងឺ ៨ ក្នុងចំណោម ១០ នាក់ មានរោគសញ្ញានេះ ។ អ្នកជំងឺច្រើនតែឈឺចុកត្រង់ខ្នង ដូចជាមានអ្វីសង្កត់ត្រង់ឆ្អឹងខ្នង និងឆ្អឹងជំនី ផ្នែកខាងលើនៃខ្នង ។ ប្រសិនបើអ្នកមានអាការឈឺបែបនេះ អាចនឹងសន្មត់ថា មេរោគមហារីកបានជ្រាបចូលដល់ឆ្អឹងហើយ ។

ដូចបានរៀបរាប់ខាងលើ ប្រសិនបើសុភាពនារីមានសញ្ញាណាមួយ ឬច្រើនជាងមួយនោះ គួរទៅពិគ្រោះពិនិត្យជាមួយពេទ្យជំនាញជាបន្ទាន់ ដើម្បីធ្វើតេស្តសុខភាព ៕

ប្រភព ៖ pmhotnews

  • សញ្ញា ៥ យ៉ាង នៃជំងឺមហារីកសុដន់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/17  Category:សុខភាព
Tags: